មេញ្ជាការរងនាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន ធ្វើលំហាត់យុទ្ធដំណើរទ័ពប្រចាំសប្តាហ៍
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរងនាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកម្លាំងចំណុះទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ធ្វើយុទ្ធដំណើរទ័ពប្រចាំសប្តាហ៍ មានរយៈចំងាយជាងដប់គីឡូម៉ែត្រ ។ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង កងពល នាយសេនាធិការរង នាយការិយាល័យ ផ្នែកជំនាញ និងនាយទាហាន នាយទាហានរង ពលទាហាន ចំណុះទីបញ្ជាការកងពលផងដែរ។
សូមបញ្ជាក់ផងដែរថា អនុវត្តតាមផែនការរបស់ថ្នាក់លើ ការងារហ្វឹកហ្វឺនប្រចាំសប្តាហ៍ របស់កងពលតូចថ្មើរជើងលេខ៥១ បានអនុវត្តរៀងរាល់ថ្ងៃចន្ទដើមសប្តាហ៍និមួយៗ លើកិច្ចការងារជំនាញ និងកាយសម្បទា យោធិនឲ្យបានស្ទាត់ជំនាញ និងកាន់តែរឹងមាំ ធានាបាននូវភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជន។
ក្រៅពីអង្គភាពចំណុះទីបញ្ជាការកងពល អង្គភាពឈរជើងនៅខាងក្រៅអង្គភាព ក៏បានអនុវត្តតាមផែនការហ្វឹកហ្វឺនប្រចាំសប្តាហ៍ដូចគ្នាដែរ រួមមាន អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១១ ៥១៣ និង៥១៤៕