គម្រោងដេញថ្លៃឃុំ សង្កាត់ចំនួន២គម្រោង ក្នុងឃុំទ្រៀល ស្រុកតាំងគោកត្រូវបានមហាជនមើលឃើញថា ជាកាស៊ុំគ្រលំគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុន យកថវិកាជាតិហែកចែកគ្នាដាក់ហោប៉ាវយ៉ាងរំភើយ
ខេត្តកំពង់ធំ ៖ នៅព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាឃុំ ទ្រៀល ស្រុកតាំងគោក មានរៀបចំពិធី ដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ ដែលមានគម្រោងចំនួន២ គឺឃុំទ្រៀល ដែលមាន២គម្រោង ត្រូវបានមហាជនមើលឃើញថា ជាការស៊ុំគ្រលំឃុបឃិតគ្នាជាថ្នូរថ្លៃទឹកតែ រវាងក្រុមហ៊ុននិងក្រុមហ៊ុនដើម្បីបានផលប្រយោជន៍ចូលហោប៉ៅរៀងៗខ្លួន សកម្មភាពដែលនាំឲ្យមានការសង្ស័យទាំងនោះគឺ ក្រុមហ៊ុនជាច្រើនបានទៅចូលរួមដេញថ្លៃនូវគម្រោងសាងសង់ តែបានត្រឹមឈរកាន់ក្រដាស់សំណើរដេញថ្លៃនៅ ក្បែរៗនិងមុខបរិវេណសាលាឃុំតែប៉ុណ្ណោះ ដោយមិនបានយកទៅដាក់ក្នុងប្រអប់ដេញថ្លៃនោះទេ។ ដែលនេះអាចជាការនិយាយត្រូវរ៉ូវគ្នាជាមុន មុនពេលដែលដាក់ប៊ិតដេញថ្លៃចាប់ផ្តើមឡើង ទើបបានជាមានក្រុមហ៊ុនមិនតិចនោះទេដែលមិនដាក់សំណើរដេញថ្លៃ។ ជាងនេះទៅទៀតគេបានឃើញ ក្រុមហ៊ុនចំនួន៣ ដែលបាន ចូលដាក់សំណើរដេញថ្លៃនោះរួមមាន
១- ឈ្មោះថេង រីតា (ក្រុមហ៊ុនថេង រីតា)
២- ឈ្មោះ ហោ ណៃសាន្ត (ក្រុមហ៊ុន អុឹង ចាន់ឡា)
៣- ឈ្មោះ សេន សុវណ្ណរ៉ា (ក្រុមហ៊ុន ហេង នីតា) ។ចំណែកឯក្រុមហ៊ុនជាច្រើនទៀត មិនបានដាក់ប៊ីតដេញថ្លៃនោះទេ ព្រោះបាននិយាយត្រូវរ៉ូវគ្នាមុននឹងដាក់ដេញថ្លៃ សម្រាប់អ្នកដេញថ្លៃជាច្រើនដែលត្រូវបានហាមឃាត់)។ ពិសេសតម្លៃសាច់ប្រាក់ដែលក្រុមហ៊ុនដាក់ដេញថ្លៃនោះ សិទ្ធសឹងតែស្មើនិងតម្លៃសាច់ប្រាក់ប៉ានស្មានដែលរដ្ឋទម្លាក់ឲ្យទៅហើយ គឺមានការចុះភាគរយតិចបំផុត។
បញ្ជាក់ឲ្យឃើញថា ក្នុងការដេញថ្លៃមានភាពខុសប្រករតី ក្នុងការដេញថ្លៃ ជាពិសេសតម្លៃសាច់ប្រាក់ដែលក្រុមហ៊ុនដាក់ដេញថ្លៃនោះ សិទ្ធសឹងតែស្មើនិងតម្លៃសាច់ប្រាក់ប៉ានស្មានដែលរដ្ឋទម្លាក់ឲ្យទៅហើយ គឺមានការចុះភាគរយតិចបំផុតនៅក្នុងដេញថ្លៃ ហើយក្រុមហ៊ុនដែលទទួលបានកម្រោងមានតែក្រុមហ៊ុន១គត់ គឺឈ្មោះ ថេង រីតា (ក្រុមហ៊ុន ថេង រីតា) ដែលបានដាក់តម្លៃដេញ ៥២.០០០.០០០រៀល សាងសង់ផ្លូវបេតុងអាមេប្រវែង ១០០ម ទទឹង ៥ ម កម្រាស់ ០,៥ ម និងផ្លាកសញ្ញាតម្រោង១ផ្ទាំង នៅភូមិកំញ៉ត ឃុំទ្រៀល
ដែលមានតម្លៃប៉ាន់ស្មាន ៥៥.២៧០.៤៦៩រៀល និងមួយគម្រោងទៀតបានទៅលើឈ្មោះ ថេង រីតា (ក្រុមហ៊ុន ថេង រីតា) ដដែលដែលបានដាក់តម្លៃដេញក្នុងតម្លៃ ១១៣.៥០០.០០០រៀល ជួសជុលផ្លូវលំក្រាលក្រួសក្រហមប្រវែង ១៥០០ម ទទឹង ៥ម កំរ៉ាស់០.១៥លូ២កន្លែងនិងស្លាក១ផ្ទាំង ភូមិប្រខ្នាយ ភូមិចាយមារ និងភូមិឈូក ឃុំទ្រៀល ដែលមានតម្លៃប៉ាន់ស្មាន ១១៦.៥៨៨.៧៤៩រៀល ។
ក្រុមហ៊ុនទាំងបីខាងលើនេះ បានដាក់តម្លៃដេញថ្លៃសម្រាប់គម្រោងសាងសង់ប្រគៀក និងតម្លៃប៉ាន់ស្មានបំផុតគួរឲ្យសង្ស័យ។មហាជនបានស្នើឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយមេត្តាពិនិត្យមើលលើករណីក្រុមហ៊ុនឃុបឃិតគ្នាយកលុយជាតិចែកគ្នានេះផងទាន មិនចឹងលុយជាតិពិតជាខាតបង់ចូលថង់ខោប៉ាវក្រុមហ៊ុន ឯសមិទ្ធផលដែលបានមកពីការដេញថ្លៃគឺមិនមានគុណភាពតាមស្តង់ដាផ្លូវគ្មានគុណភាព ៕ ដោយ : លោក ផូង បញ្ញា