ឯកឧត្ដម កែ កឹមយ៉ាន និងលោកជំទាវ ម៉ៅ មាល័យ ប្រគេនទៀនវស្សា ដល់ព្រះសង្ឃក្នុង ក្រុងសិរីសោភ័ណ
ខេត្តបន្ទាយានជ័យ៖ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ កឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ ព្រមទាំង ឯកឧត្ដម អ៊ុំ រាត្រី អស់លោក លោកស្រី នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញ ប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា សំពត់ងូតទឹកភ្លៀង ដល់ព្រះសង្ឃ ២២វត្ត ក្នុងក្រុងសិរីសោភ័ណ ។ពិធីនេះបានរៀបចំឡើង នៅវត្ត គិរីជុំចំការខ្នុរ ស្ថិតនៅក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
កម្មវិធីនេះត្រូវបានដំណើរការទៅតាមបែបព្រះពុទ្ធសាសនា រួមមាន ការបូជា គ្រឿងសក្ការៈ ចំពោះព្រះពុទ្ធរូប នមស្សការ ព្រះរតនត្រ័យសមាទានសីល វេរទៀនព្រះវស្សា សំពត់ ទឹកភ្លៀង គ្រឿងបរិក្ខា បច្ច័យ៤ ព្រះសង្ឃ អនុមោទនាគាថា និងឧទ្ទិសបុណ្យកុសល។
គួរបញ្ជាក់ថា ទេយ្យទាន ក្នុង១ វត្ត ទទួលបាន ៖អង្ករ ៥០ kg មី ៥ កេះ ទឹកស៊ីអ៊ីវ ៥យួរ ទឹកត្រី ៥យួរ ទឹក វីតាល់ ៥កេះ ស្លាដក១គូរ ទានវស្សា ១គូរ និង ថវិកា ៥០ម៉ឺនរៀល។ព្រះសមណញ្ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គុណខេត្ត និងជាព្រះគ្រូចៅ អធិការវត្តគិរីជុំចំការខ្នុរបានកោតសរសើរ យ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្ដម លោកជំទាវ ដែលបានប្រគេន នូវទៀនព្រះវស្សាសំពត់ សាដក ព្រមទាំងទេយ្យវត្ថុ ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃ អស់រយៈពេល ៣ខែនេះ និងសូមប្រគេនជូនពរ ចំពោះឯកឧត្ដមលោកជំទាវ លោកលោកស្រី ពុទ្ធបរិស័ទ ទាំងអស់ ជួបតែក្តីសុខចម្រើន ឈ្នះអស់មាសត្រូវ សំណាងល្អ ព្រមទាំងមានសុខភាពល្អ៕