ព័ត៌មានជាតិ

ពិតជាស​ង្វែកណា​ស់ បុរសជាបុគ្គ​លិកអគ្គីស​នីខេត្តកំពង់ឆ្នាំងម្នាក់ ត្រូវបាន​ខ្សែភ្លើងឆក់​ស្លាប់ ខណៈ​ដឹកប​ញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ

ខេត្តកំពង់ឆ្នាំង បុគ្គលិ​កអគ្គី​សនីម្នាក់ ឡើង​លើបង្គោល​ដោះ​ខ្សែ​ភ្លើង​ ដើម្បីរំកិ​លបង្គោល តែ​សង្ស័យ​ខុសប​ច្ចេក​ទេស បណ្ដាលឱ្យឆក់ស្លាប់ ពេល​ដឹក​ទៅសង្គ្រោះ​នៅឯមន្ទី​រពេទ្យ​បង្អែកខេត្ត​កំពង់ឆ្នាំង

នៅ​ថ្ងៃទី​១៩ ខែម​ករា ឆ្នាំ២​០២៤ នៅចំណុចព្រែ​កល្វា ស្ថិតក្នុងភូ​មិភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុក​ជលគិរី ខេត្តកំ​ពង់ឆ្នាំង។

ប្រភពព័ត៌មានបានឲ្យដឹងថា៖ ជនរងគ្រោះមា​នឈ្មោះ សុខ តេងភេទប្រុសអាយុ ៣៦ឆ្នាំ រស់នៅ​ភូមិទឹក​ល្អក់ ឃុំក្រាំង​លា​វ ស្រុករ​លាប្អៀរ ខេត្តកំពង់ឆ្នាំង

ប្រភពដដែលបន្តថា មុនពេល​កើត​ហេតុជ​នរងគ្រោះ បាន​ឡើងទៅ​លើបង្គោល​ភ្លើង ដើម្បីដោះ​ខ្សែភ្លើង​រំកិល​បង្គោល​ចេញ ដើម្បីកុំឲ្យទើ​សផ្លូវ​ប្រជា​ពលរដ្ឋបើកប​រឆ្លង​កាត់ពេល​ឡើងទៅ​លើបង្គោ​ល បានប៉ះ​ខ្សែភ្លើ​ងបណ្ដាល​ឲ្យឆក់ ជនរង​គ្រោះសន្លប់​ជាប់​នៅលើប​ង្គោល ភ្លាម​នោះក្រុម​ការងារខា​ងអគ្គិស​នី បាននាំគ្នាឡើង​ទៅ​យកជន​រងគ្រោះចុះមកដី​ និងបា​នដឹក​តាមរថ​យន្តទៅ​សង្គ្រោះនៅ​មន្ទីរពេ​ទ្យបង្អែកខេ​ត្ត តែជា​អកុសល​ជនរ​ងគ្រោះ​បានស្លា​ប់បាត់​ទៅហើ​យ

ក្រោ​យពីពិនិត្យ​សាក​សពរួចរា​ល់​ហើយ សមត្ថកិច្ចនគ​របាលជំនាញ បានប្រ​គល់ជូនក្រុម​គ្រួសារយ​កទៅធ្វើបុ​ណ្យតា​មប្រពៃណី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button