ព័ត៌មានជាតិ

ពិធីសម្ភោធឆ្លងព្រះបរិយត្តិសិក្ខាសាលា និងសមិទ្ធផលនានា ក្នុងវត្តធម្មសាមគ្គីពង្រ ក្រុងសិរី​សោភ័ណ

ខេត្តបន្ទាយមានជ័យ៖សមិទ្ធផលនានា នៅក្នុងវត្តធម្មសាមគ្គីពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរី​សោ​ភ័ណ ខេត្តបន្ទាយមានជ័យរួមមាន បរិយត្តិសិក្ខាសាលាមួយខ្នង ​កសាងវិទ្យុ​មេត្តាមួយកន្លែង បង្គោ​ល​ភ្លើងសូឡា ចាក់បេតុង​សួនមុខសាលារៀនកូរ៉ូឡា ព្រះអង្គប្រសូត ព្រះពុទ្ធបដិមាទ្រង់ត្រាស់ដឹង ព្រះភ្នែន ព្រះសម្តែងធម្មចក្រ កុដិសម្រាប់ព្រះសង្ឃគ្រូបង្រៀន ព្រមទាំងសមិទ្ធផលនានាជាច្រើន​ដោយ​ចំណា​យថវិកាសរុបចំនួន ៥១៣ ៥៣០ដុល្លារសហរដ្ឋអាមេរិក ហើយថវិ​កាទាំងនេះ គឺបានមក​ពីប្រជាពុទ្ធប​រិស័ទឬសប្បុរសជនក្នុងនិងក្រៅប្រទេស ជាពិសេសម្ចាស់វេណជាធំ​គឺគ្រួសារឧបាសិកា ស៊ីន ស៊ីណា និងក្រុមមហាសង្គហៈរស់នៅក្រៅប្រទេស។ ត្រូវបានធ្វើពិ​ធីកាត់ខ្សែបូស​ម្ពោធឆ្លង​នៅព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ២០២២​ក្រោមអធិប​តីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយ​មានជ័យ និងលោកជំទាវ។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានសម្តែងនូវ ការ​កោតសរសើរ និងអរគុណយ៉ាងជ្រាល​ជ្រៅ​បំផុតចំពោះ​សប្បុរសជនក្នុង និងក្រៅប្រទេស ដែលបានរួមសាមគ្គីគ្នា ចំណាយទ្រព្យធន​ផ្ទាល់​ខ្លួនបង្កើត​បានជាសមិទ្ធផលនានាជាច្រើនក្នុងវត្ត សម្រាប់ព្រះសង្ឃប្រើប្រាស់ និងជាកន្លែងសម្រាប់​ប្រជាពុទ្ធបរិស័ទគោរពបូជាទៅតាមបែបនៃព្រះពុទ្ធសាសនា។ ការ​កកើតនៃសមុទ្រទាំង​អស់នេះ​ឡើង​គឺអាស្រ័យដោយប្រទេសជាតិ​យើងទទួលបាន​នូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរប​ស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អ៊ុំ រាត្រី បានមា​នប្រសាសន៍បន្តថា សមិទ្ធផលទាំងអស់ដែល​សម្រេចបានជាប្រយោជន៍ ក្នុងព្រះពុទ្ធសាសនាគឺមា​នទំហំធំធេងគួរឲ្យកត់សម្គាល់គឺជាគំនិតផ្ដួច មិនអាចផ​លិតជា​កុនព្រះចៅ​អធិការ អាចារ្យគណៈកម្មការ សប្បុរសជន ដែលមានកម្លាំងសទ្ធាជ្រះថ្លា ជឿជាក់ក្នុងការចូល​រួមប​រិច្ចាគលះប​ង់ពេលវេលាថវិកាសម្ភារៈបរិក្ខារស្ម័គ្រ បន្តចូលរួម ក្នុងការកសាងអភិវឌ្ឍប​ន្ថែមទៀត​ព្រោះថាវត្តអារាម ជាកន្លែងអប់រំសីលធម៌ចរិយាធម៌ ព្រះធម៌ដែលជាកន្លែង​រក្សាទុកនូវវប្បធ​ម៌ប្រ​ពៃណីទំនៀម​ទម្លាប់ដែលបុព្វបុរសខ្មែរយើង បានកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយទៀត ហើយវត្តអា​រាមជាកន្លែងប​ណ្តុះបណ្តាល ធនធានមនុស្សពោរពេញទៅដោយចំណេះដឹង ទាំងផ្លូវ​លោក និងផ្លូវធម៌ចៀ​សវាងនូវអំពើអកុសលនិងប្រព្រឹត្តតែអំពើកុសល។ចុងក្រោយ គណៈអធិបតី បានបំ​ពាក់គ្រឿងឥស្សរិយយសមេដា​យនិងមានការ​ចែកជូនអំណោយ ដល់​តាជី យាយជី ចំនួន ២០នាក់​ក្នុងម្នាក់ម្នាក់ទទួលបាន នូវខោអាវ សំពត់ កន្សែងពោះគោថវិកាម្នាក់៤ម៉ឺនរៀល សិស្សក្រី​ក្រចំនួន៥០គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម ឃីតមួយកញ្ចប់ និងថវិកា២​ម៉ឺនរៀល លោកគ្រូអ្នកគ្រូ ចំនួន២០នាក់ម្នាក់ម្នាក់ទទួលបានថវិកា ៣ម៉ឺនរៀល​និងសិស្សានុ​សិស្សចំនួ​ន១០០នាក់ ក្នុងម្នាក់ៗទទួល​បានសម្ភារៈសិក្សាមួ​យចំនួន និងថវិកា៥០០០រៀល និងមា​នពិធីរាប់​បាត្រដល់ព្រះសង្ឃចំនួន១២៨ អង្គផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button