ព័ត៌មានជាតិ

អភិបាល​ខេត្តកំពង់​ចាម ដឹកនាំ​កិ​ច្ចប្រជុំគ​ណៈកម្មកា​ររៀបចំ​ប្រារព្ធ​ពិ​ធីប្រ​ណាំង​ទូក«ង» ​ដែលនឹង​ប្រ​ព្រឹត្ត​ទៅ​នាពេល​ខាង​មុខ

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨ ខែ​តុលា ឆ្នាំ២០២២ បានដឹ​កនាំកិច្ចប្រ​ជុំគណៈកម្ម​ការរៀបចំ​ប្រារព្ធពិធីប្រណាំងទូក«»បណ្តែតប្រទីប បាញ់​កាំជ្រួច និងការដាក់តាំងពិព័ណ៌ស្តីពី ភូមិមួយផលិតផលមួយព្រមទាំង​មានការ​ប្រគំតន្ត្រីខ្នា​តធំ ដើម្បី​ចូល​រួម​អបអរពិធី​បុណ្យ​ចេញព្រះ​វស្សា ក្នុង​អំឡុង​ពេ​លប្រារព្ធពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខ នៅក្នុងក្រុងកំពង់ចាម។

ឯក​ឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ពិធី​នេះនឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ខាង​មុខ នៅ​ដងទន្លេមេគង្គ ក្រុង​កំពង់ចាម។ការរៀបចំពិធីខាង​លើនេះ ដើម្បី បង្កលក្ខណៈ​ឱ្យបងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត និងក្រៅខេត្ត បាន​មកទស្សនាលេងកម្សាន្ត ។ ក្រៅពីនោះ​ក៏មានការ​រៀបចំ​កម្មវិធីប្រគុំតន្រ្តីសប្បាយៗ ជាច្រើនប្រភេទទៀត ដើម្បីបង្កើនភាពសប្បាយ ជូនដល់ប្រជាពលរដ្ឋ និង​បង្កើនការទាក់ទាញភ្ញៀវទេសច​រជាតិ និងអន្តរជាតិ ចូលមកកម្សាន្តផងដែរ

នាឱកាសនោះ ឯកឧត្តមអ​ភិបាលខេត្ត បានស្នើដ​ល់គណៈកម្មការរៀប​ចំពិធីប្រណាំងទូកខេត្ត ធ្វើការ​បូកសរុប ចំនួនទូក«»ទាំងអ​ស់ ដែលមានក្នុងខេត្តដើម្បីបាន​ដឹងអំពីចំនួនទូក «» សម្រាប់ធ្វើការ​បែង ចែកនិ​ងរៀបចំការប្រណាំង ក្នុងពេ​ល​សមស្រប​ដែលអា​ចធ្វើទៅបានអាចរៀបចំប្រណាំង ។ ត្រូវ​ពង្រឹងការទ្វឹកហា​ត់ដល់កីឡាករ ត្រូវធានាថា កីឡាករ កីឡាការិនីអុំ​ទូកមាន​គ្រប់ចំនួន​មិនអវត្តមាន គោរ​ពបាននូវវិន័យបទបញ្ជាផ្ទៃក្នុង ក្នុងការប្រកួត មានសេចក្តីថ្លៃថ្នូរ ទូកត្រូវតុ​បតែង​ឱ្យមានសោភ័ណ្ឌភាព ហើយកី​ឡាករ កីឡាការិនី​ក៏ត្រូវមា​នឯកសណ្ឋានសមរម្យ ផងដែរ ។

បន្ថែមពីលើនេះ ឯកឧត្តម​អភិបាលខេត្ត ក៏បានជម្រុញ និងលើទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំង​សមត្ថកិច្ចគ្រ​ប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិត​ខំយកចិត្តទុក​ដាក់បន្តទៀត​លើការរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និងចូលរួមសំអាតអនាម័យបរិស្ថាន និងការតុបតែងលម្អឱ្យ​មានសោភ័ណ​ភា​ពស្រស់បំព្រង ដើម្បីធ្វើយ៉ាងណាបង្កើតបរិយាកាស ឱ្យមានភាព​សប្បាយរីករាយជូន​បងប្អូនប្រជា​ពល​រដ្ឋយើង។

សូមជម្​រាបផងដែរថា បើយោងតាមរ​បាយការណ៍បណ្ដោះអាសន្ន​ពីគណៈកម្មការបានបញ្ជាក់ថា ក្នុងពិធីនេះ មានទូក​ចូលរួមប្រណាំងសរុប ចំនួន ៤៥ទូក ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button