ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ គោរពវិញ្ញាណក្ខន្ធព្រះបាទសម្ដេចព្រះនរោត្ដម សីហនុព្រះបរមរតន កោដ្ឋគម្រប់ខួប១០ឆ្នាំ នៅសាលាខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯករាជជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប១០ឆ្នាំ។
នាឱកាសនោះឯកឧត្តមអភិបាលខេត្ត បានឡើងអាននូវព្រះរាជជីវប្រវត្តិសង្ខេបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដោយមានខ្លឹមសាថា ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ព្រះអង្គទ្រង់បានសិក្សានៅសាលាសិក្សាត្រង់ស្វ័រ រាជធានីភ្នំពេញបន្ទាប់មកទ្រង់បានបន្តការសិក្សាសាលាបារាំងនៅសាលីលូប៉ា នៃព្រៃនគរប្រទេសវៀតណាមខាងត្បូង។លុះដល់ខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សារាជបល្ល័ង្កបានជ្រើសតាំងនិងថ្វាយព្រះរាជវាំង ខណៈព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ព្រះអង្គទ្រង់បានបន្តការសិក្សាជាន់ខ្ពស់នៅសាលាទ័ពសេះនិងរថពាសដែកនៅប្រទេសបារាំង។ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុទ្រង់បានធ្វើជាព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ហើយក៏បានទទួលឯករាជ្យទាំងស្រុងពីប្រទេសបារាំងវិញនៅខែមេសា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុទ្រង់ដាក់រាជ្យថ្វាយព្រះបិតារបស់ព្រះអង្គព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម ប្រឹងទូលថ្វាយចំពោះព្រះករុណានៅព្រះបរមងារជាសម្ដេចអគ្គនាយករាជ ទ្រង់បានបង្កើតសង្គមរាស្ត្រនិយមរូបបានទទួលព្រះរាជឋានៈជានាយករដ្ឋមន្ត្រី ត្រូវបានបំពេញព្រះរាជកិច្ចដឹកនាំអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាទៀតឬទៅលើគ្រប់វិស័យនៃការកសាងជាតិព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុត្រូវបាន រួមក្នុងសន្និសីទកំពូលអាមេរិកអាស៊ានលើកទីមួយនាក្រុងបានខុង ហើយនៅទីនោះព្រះអង្គទ្រង់បានប្រកាសអព្យាក្រឹតភាព នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៧៣យ៉ាងណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុបានក្លាយទៅជាប្រធានាធិបតីបានក្លាយទៅជាប្រធានចលនាតស៊ូកម្ពុជារណសិរ្សរួបរួមជាតិកម្ពុជា។ ព្រះអង្គបានផ្ដួចផ្ដើមនៃសន្និសីទកំពូលរបស់ប្រជាជនឥណ្ឌូចិនដែលក្នុងនោះមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ពិសេសសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម លោកនាយករដ្ឋមន្ត្រី ខណ្ឌបានដឹងពីសាធារណរដ្ឋបានទៀតរំដោះវៀតណាមខាងត្បូង។
លោកប្រធានហ៊ានទាំងថតនិង ខៀវពីព្រះអង្គម្ចាស់សុផានុវង្សនៅថ្ងៃទីម្ភៃបួនខែកញ្ញា ឆ្នាំ១៩៩៣ ព្រះមហាមិទិ្ទញមួយត្រូវបានរៀបចំឡើងដោយមានការចូលរួមពីប្រជាជនរាប់ពាន់នាក់ ដើម្បីសម្តែងនូវមនោសញ្ចេតនាអបអរសាទរ ចំពោះរដ្ឋធម្មនុញ្ញថ្មី និងព្រះឋានៈព្រះអង្គពីព្រះមហាក្សត្រ។ វេលាម៉ោង១ និង២០នាទី រំលងអធ្រាត្រ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរទ្រង់បានសោយទិវង្គតក្នុងព្រះជន្មាយុ ៩០ព្រះវស្សាដោយរោគាពាធនៅមន្ទីរពេទ្យនៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ទូលព្រះបង្គំយើងខ្ញុំទាំងអស់នេះគឺជាកូនចៅនៅក្នុងខេត្តបន្ទាយមានជ័យ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យសូមថ្វាយទៅព្រះ តើអតីតព្រះមហាវីរក្សត្រព្រះនរោត្តមសីហនុ ព្រះវររាជមាតាជាតិខ្មែរសុំព្រះអង្គយាងទៅកាន់ព្រះបរមសុខក្នុងសុគតិភពសូមឲ្យព្រះវិញ្ញាណក្ខន្ធដ៏ស័ក្ដិសិទ្ធិ ប្រកបដោយវឌ្ឍនភាពវិបុលភាពនិងសេចក្ដីសុខក្សេមក្សាន្តរុងរឿង យូរអង្វែងតាំងពីចុងក្រោយគណៈអធិបតីបានចែកជូននូវសំពត់សនិងថវិកាមួយចំនួនដល់លោកតាលោកយាយដែលចូលរួមចំនួន២០នាក់៕