ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយជ័យ អំពាវនាវដ​ល់ម្ចាស់និងតំ​ណាង រោង​ចក្រ សហគ្រាស ក្រុមហ៊ុន កា​ស៊ីណូ សណ្ឋាគារ និងផ្ទះសំ​ណាក់ ទាំង​អស់ត្រូវចូលរួមសហកា​រណ៍ផ្តល់ព័​ត៌មាន ស្តីពីស្ថិតិកា​រ​ស្នាក់​នៅនិងធ្វើការរ​ប​ស់ជនបរទេស

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយជ័យ កាល​ពី​ថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០២២ បានអញ្ជើញជា​អធិបតី ក្នុងកិច្ចប្រ​ជុំផ្សព្វផ្សាយស្តីពីការងារគ្រប់គ្រង វត្តមានជនបរទេស ដល់លោក លោកស្រី ម្ចាស់រោងចក្រ សហគ្រាស់ ក្រុមហ៊ុន កាស៊ីណូ សណ្ឋា​គារ និងផ្ទះសំណាក់ នៅស្នងការដ្ឋាននគរបាលខេត្ត។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ផែនការងារសេនាធិការ បានឡើងអានលិខិ​តបទដ្ឋា​នគ​តិយុត្តិ សេចក្តី​ណែនាំស្តីពីការគ្រប់គ្រងជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា លេខ០២៨ សណ​ន ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ។សេចក្តីជូនដំណឹង ស្តីពីការអនុវត្តន៍ វិធានកា​រមិនផ្តល់ទិដ្ឋា​ការបន្តរយ:ពេលស្នាក់នៅក្នុងព្រះរាជាណា​ចក្រកម្ពុជា ចំពោះជនបរទេសណាដែលគ្មានឈ្មោះ ក្នុ​ងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) លេខ០១៨៣ សជណ​/.អ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

ប្រកាសអន្តរក្រសួង ស្តីពីការពិន័​យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើ​សនឹងច្បាប់ស្តីពី​អន្តោប្រវេសន៍ លេខ១៧៥០ប្រក ចុះថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២២ ។

ក្នុងនោះ​លោកឧត្តមសេ​នីយ៍ទោ ស្នងការ ក៏បានអំពាវនាវដ​ល់លោក លោកស្រី ម្ចាស់និងតំណាង រោង​ចក្រ សហគ្រាស ក្រុមហ៊ុន កាស៊ីណូ សណ្ឋាគារ និងផ្ទះសំ​ណាក់ ទាំងអស់ត្រូវចូលរួម សហកា​រណ៍ផ្តល់ព័​ត៌មាន ស្តីពីស្ថិតិនិងកា​រស្នាក់នៅរបស់ជនបរទេស ដែលកំពុងធ្វើការ និងធ្វើអាជីវកម្ម ឬស្នា​ក់នៅតាមទីតាំងអាជីវកម្មរបស់លោកអ្នក ដើម្បីសមត្ថកិច្ចជំ​នាញងាយស្រួលក្នុង​អនុវត្តន៍កា​រងារ និងគ្រប់គ្រងជនប​រទេស និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:ក្នុងសង្គម។

លោកឧត្តមសេនីយ៍ទោ ស្នងការបានបញ្ជាក់ថា ថ្មីៗនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ បានចេញនូ​វបទបញ្ជាយ៉ាងក្តៅគគុក ស្តីពីការគ្រប់គ្រងជនបរទេស ជាអន្តោប្រវេសន៍ ដែលមកស្នាក់​នៅប្រកបអាជីវកម្មផ្សេងៗទាំងស្របច្បាប់ ទាំងមិនស្របច្បាប់ គិតឡើងទាំងការផ្តល់លិខិតឆ្លងដែន ទិដ្ឋាការកាងារ និង ទេសចរណ៍។ក្នុងករណីបើរកឃើ​ញថា មានការលាក់បាំង ឬផ្តល់ទីតាំងឲ្យជនបរ​ទេសស្នាក់នៅដោយខុសច្បាប់ សមត្ថកិច្ចជំនាញអនុវត្តន៍ ធ្វើការផាកពិន័យ ឬកសាងសំណុំ​រឿងបញ្ជូនទៅតុលាការ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button