រដ្ឋបាលខេត្តប៉ៃលិន គ្រោង​សាងសង់រង្វង់មូ​លថ្មីមួយ​ទៀត នៅ​លើដងផ្លូវជា​តិលេខ ៥៧ ដើម្បីលើ​កកម្ពស់​សោភ័​ណភាព និងបញ្ជៀសគ្រោះថ្នាក់ច​រាចរណ៍

ប៉ៃលិន៖ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអ​ភិបាល​ខេ​ត្តប៉ៃលិន​ អមដំណើ​រដោយមន្ត្រីជំនាញ បានអញ្ជើញពិនិត្យមើ​លទីតាំងគ្រោង​សាងសង់រង្វង់មូ​លថ្មីមួយ​ទៀត នៅលើដងផ្លូវជាតិ​លេខ ៥៧ កន្លែងផ្លូវបំបែកជា៤ ចំណុចវត្តអូរច្រា ស្ថិតក្នុងសង្កាត់​ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើកកម្ពស់​សោភ័ណភាព និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិ​ភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកជំទាវ​បណ្ឌិត បា​ន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាស​ន៍លើ​កឡើងថា៖ ក្រោមគោ​លនយោបាយឈ្នះៗ និងក្រោមមាគ៌ា​ដឹកនាំប្រកបដោ​យគតិបណ្ឌិតរប​ស់សម្តេចតេជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី បានធ្វើឱ្យប្រទេ​សជាតិទទួលបាននូវសុ​ខសន្តិភាពពេញលើផ្ទៃប្រទេស មានស្ថេរភាពន​យោ​បាយ ជាពិ​សេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិ យ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធា ឡើង​ពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទន ហើយជាក់ស្តែងបន្ទាប់ពីរង្វង់មូលមួយនេះ បាន​លេច​ចេញជា​រូបរៀងឡើងនាពេ​លខាងមុខ គឺនឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងបានបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងជាញឹកញាប់​នៅត្រង់ចំណុ​ចផ្លូវបំបែក​ជាបួននេះ ។

នៅក្នុងឱ​កាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាស​ន៍អំពាវនាវដល់ប្រ​ជាពលរដ្ឋនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសំណូមពរ រួមគ្នាជួយថែរក្សា​ទ្រព្យ​សម្បត្តិសាធា​រណៈរបស់រដ្ឋ ជាពិសេស មេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមស​ហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យសមិទ្ធផល​ថ្មីនេះសម្រេចបាន​ទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា។

ប្រជាព​លរដ្ឋ ​បានបង្ហាញនូវសេចក្តីត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​លោ​ក​ជំទាវបណ្ឌិតអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរ ពីសុខ​ទុក្ខរបស់​ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសការធានា​សុវត្ថិភាពក្នុងការ​ធ្វើដំណើររប​ស់ប្រជាព​លរដ្ឋ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ ៕

Leave a Reply

Your email address will not be published. Required fields are marked *