រថយន្តម៉ាក់Payero១គ្រឿង បើកចុះចំណោទដាច់ហ្វ្រាំង រេចង្គូតទៅបុកអ្នកជិះម៉ូតូ បណ្ដាលឲ្យមនុស្សចំនួន៣នាក់ រងរបួសធ្ងន់ និងស្រាល នៅភ្នំដោះក្រមុំ ឃុំស្ទឹងកាច់
ខេត្តប៉ៃលិន៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាក់Payero១គ្រឿង បើកចុះចំណោទដាច់ហ្វ្រាំង រេចង្គូតទៅបុកអ្នកជិះម៉ូតូ បណ្ដាលឲ្យមនុស្សចំនួន៣នាក់ រងរបួសធ្ងន់ និងស្រាល ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
បើតាមនគរបាលផ្នែកចរាចរណ៍នៃអធិការស្រុកសាលាក្រៅបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង២០ នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០២២ នៅចំណុចផ្លូវចំណោទភ្នំដោះក្រមុំ ស្ថិតក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នគរបាលបន្តថា យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យថា នៅមុនពេកកើតហេតុគេបានឃើញរថយន្ត១គ្រឿង ពណ៍ ស លាយខៀវ បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចចុះចំណោតក៏ស្រាប់តែដាច់ហ្វ្រាំងរេចង្កូតទៅបុកអ្នកជិះម៉ូតូ មកពីចំការបណ្ដាលឲ្យដួលរងរបួសធ្ងន់ និងស្រាល៣នាក់ (ធ្ងន់ ០២នាក់, ស្រាល ០១នាក់)។
នគរបាលបន្តទៀតថា ម្ចាស់ម៉ូតូមានឈ្មោះ កល សុខា ភេទប្រុស អាយុ២៧ឆ្នាំ (របួសធ្ងន់បាក់ជើងខាងឆ្វេង) មុខរបរកសិករ រស់នៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បើកបរម៉ូតូម៉ាកវ៉េវ គ្មានផ្លាកលេខ និងអ្នករួមដំណើរឈ្មោះ ឈឿប ហឿន ភេទប្រុស អាយុ៣២ឆ្នាំ (របួសធ្ងន់) មុខរបរកសិករ រស់នៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ដោយឡែកអ្នកបើកបររថយន្តម៉ាក់ Payero ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2A-7598មានឈ្មោះ គង់ អាង ភេទប្រុស អាយុ ៧៣ឆ្នាំ (របួសស្រាល) រស់នៅភូមិសួនអំពៅ សង្កាត់/ក្រុង/ខេត្តប៉ៃលិន។
នគរបាលបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះកើតឡើងគឺ បណ្តាលមកពីកត្តាយានយន្ត (រថយន្តដាច់ហ្វ្រាំង)។ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកយកទៅព្យាបា
ល។ដោយឡែកមធ្យោបាយបង្កហេតុទាំងពី សមត្ថកិច្ចជំនាញ បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរងចាំការដោះស្រាយគ្នាជាក្រោយ ៕ ដោយ ៖ លោក ក្រូច ណាវី