នគរបាលការពារព្រំដែនគោក៨១៥ និងទាហានឈុតខ្មៅថៃលេខ១៣០១ ជួបប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ និងប្តេជ្ញារួមគ្នាទប់ស្កាត់បទល្មើសតាមព្រំដែន
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលតាមព្រំដែនត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរ និង សមត្ថកិច្ចថៃតាមព្រំដែន ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការអនុត្តន៍ការងារផ្សេងៗ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ ដែលមានលោកវរសេនីយ៍ឯក សួង សៅ ជាមេបញ្ជាការ បាត់ចាត់តាំងលោកវរសេនីយ៍ត្រី រឿម ប៊ុនរឹទ្ធ នាយប៉ុស្តិ៍ក្បាលទំនប់ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ជួបសំណេះសំណាលពិភាក្សាការងារពង្រឹងសហប្រតិការជាមួយទាហានឈុតខ្មៅថៃ(ទាហានព្រាន) ដឹកនាំដោយលោកវរសេនីយ៍ទោ ណាត់ថាក់ផាត់ ផាត់ប្រាគុដភុន មេបញ្ជាការអនុសេនាធំលេខ១៣០១ (ថៃ) នៅទល់មុខភូមិសាស្រ្តប៉ុស្តិ៍ស្ទឹងបត់ ត្រង់ចំណុចប៉ុស្តិ៍មាត់អូរព្រំដែនទឹកដីថៃ ស្ថិតក្នុងភូមិឃុតហ៊ីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ តាមការអញ្ជើញរបស់ភាគីថៃ។
កិច្ចពិភាក្សានេះផ្តោតសំខាន់លើ៣ចំនុចគឺ ១–រឹតចំណងសាមគ្គីភាព ពង្រឹងកិច្ចសហប្រតិបត្តិការទល់មុខភូមិសាស្រ្ត ២–រួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ៕