សា​ខាកា​កបាទក្រហ​ម​ខេត្តបន្ទា​យមា​នជ័យ ប្រគ​ល់ផ្ទះជូនប្រជាពល​រដ្ឋក្រីក្រ ពិការ​ នៅក្រុង​ប៉ោ​យប៉ែត

ខេត្តបន្ទាយមានជ័យ៖ ផ្ទះសប្បុរសធម៌ ​របស់​សាខាកា​កបាទក្រហម​ខេត្តបន្ទាយមានជ័យទី១៨ ត្រូវ​បានធ្វើពិ​ធីប្រគល់​ជូន លោកស្រី ឯក សារ៉ូ អាយុ ៥៣ឆ្នាំ គ្រួសា​រពិការក្រីក្រ រស់នៅ​ភូមិប្រ​ជាធម្មលិច សង្កាត់ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ក្រោមម​ធិបតីភាពឯកឧត្តម ​អ៊ុំ​ រាត្រី ប្រធានគ​ណកម្មាធិការ សាខាកាក​បាទក្រហមខេត្ត។

បើតាមរបាយ​ការណ៍សង្ខេបរ​បស់ លោក ធូ ស៊ីភ័ណ្ឌ នាយកប្រតិបត្តិសាខា បានឱ្យដឹងថា ក្រុមប្រ​តិបត្តិសាខាបាន​សហកា​រជាមួយអនុ​សាខាក្រុង ​អាជ្ញាធរមូ​លដ្ឋាន បានចុះប៉ាន់ប្រមាណ តម្រូវការ របស់​គ្រួសារ លោកស្រី ឯក សារ៉ូ អាយុ ៥៣ឆ្នាំ ជាលទ្ធផ​លគ្រួ​សារនេះ​រស់នៅក្នុ​ងសភាពក្រីក្រ និងពិការ មានមុខរប​រដើររើ​សអេតចា​យ ហើយ​រស់​នៅម្នា​ក់ឯងប៉ុណ្ណោះ ដោយ​ពិនិត្យ​ឃើញពីកា​រលំបាក​ក្រីក្រ និងពិការផ​ងនោះ សាខាកា​កបាទក្រហមខេ​ត្តបានសម្រេច ផ្ដើមសា​ងសង់​ផ្ទះថ្មីមួយ​ខ្នង ទំហំទទឹង ៤ម៉ែត្រ បណ្ដោយ ៦ម៉ែត្រ កម្ពស់ ៣ម៉ែត្រ ស​ង់ពីដែ​កប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បាត​ចា​ក់ស៊ីម៉ង់​ត៍ និងបង្គន់អ​នាម័យ១ ក្នុងនោះ​បាន​ចំណាយ​សរុបអ​ស់ថវិកាចំនួន​,១៧៤ ដុល្លារ​សហរដ្ឋអាមេរិក។

ឯកឧត្តម ​អ៊ុំ រាត្រី ប្រធានគណកម្មាធិការ សាខាកាកបាទក្រហមខេត្ត បា​នមានប្រសាសន៍ថា កាក​បាទក្រហមកម្ពុជា ​គឺជាស្ថាប័នម​នុស្សធម៍ ធំជា​ងគេនៅព្រះរា​ជាណាចក្រកម្ពុជា ហើយកា​រអនុវត្តគ​ម្រោងសង់ផ្ទះ ជូន​គ្រួសារក្រីក្រខ្វះជ​ម្រកស្នាក់នៅ នេះពិតជា​បានលើក​កម្ពស់តម្លៃមនុស្សធម៌​របស់កាកបាទក្រហ​មកម្ពុជា ដែលមានសម្ដេ​ចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានដឹកនាំ ប្រកប​ដោយមនុស្សធម៌។

ឯកឧត្តម ​អ៊ុំ​ រាត្រី បាន​បន្តថា ​ការផ្ដល់ផ្ទះម​នុស្សធម៌​ឬក៏ផ្ដ​ល់​អំណោ​យមនុស្សធ​ម៌ផ្សេងៗ ដល់ប​ងប្អូនងា​យ​រងគ្រោះ ក្រីក្រ ចា​ស់ជរា គ្មានទី​ពឹងនោះ ថវិកា សម្ភារៈ ​បានមក​ពីការបរិច្ចាគ ពីសំណា​ក់ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោ​ក លោកស្រី ព្រះសង្ឃ មន្ត្រីរាជការ កង់កម្លាំង​ប្រដាប់អា​វុធ សប្បុរស​ជននានា ជារៀង​រាល់ឆ្នាំតែងតែផ្ដ​ល់ជូនតា​មរយៈ​សាខា​កាកបាទក្រហមខេត្ត ហើយ​សាខាកាកបាទក្រហមខេត្ត និងផ្ដល់ជូនប​ងប្អូនប្រ​ជាពលរដ្ឋឲ្យចំគោលដៅ មិនប្រកាន់​ពូជសា​សន៍ ឬនិន្នាការន​យោបាយអ្វីឡើយ។

ក្រោយពីប្រគល់ផ្ទះក៏បានផ្ដល់នូវ សម្ភារៈអំណោយ​បន្ថែមដល់​លោកស្រី ឯក សារ៉ូ រួមមាន៖អង្ក ៥០គី​ឡូក្រាម ,ត្រីខ ១យួរ ,មី​ជាតិ ១កេស ,ទឹកត្រី ,មុង ,ភួយ ,សារុង ,ក្រមា ,ទឹកសុទ្ធ ,ធុងទឹក ៦០​លីត្រមួយ ,ឆ្នាំង ,ចាន ,ស្លាបព្រា ,កន្ទេលជ័រ និងថវិកាមួយចំនួន។ដោយឡែកប្រជាពល​រដ្ឋខ្វះ​ខាតចំនួន ១០ គ្រួសារ ទទួល​បាន​ពីព្រះ​មន្ត្រីសង្ឃក្នុង​ក្រុងប៉ោយប៉ែត ម្នាក់ៗទទួលបាន អង្ករ ២០គីឡូក្រាម ឃិត ១កញ្ចប់ ទឹកសុទ្ធ ២យួរ ថវិកា ៣ម៉ឺនរៀល និងលោកស្រី ឯក សារ៉ូ ទទួល​បានថ​វិកាបន្ថែម​ពីព្រះមន្ត្រីសង្ឃចំនួន ៦០ម៉ឺនរៀល៕

 

Leave a Reply

Your email address will not be published. Required fields are marked *