ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ផ្តល់អំណោយជាកង់ចំនួន ៣០គ្រឿង ដល់​ក្មេងៗ​សិស្សានុសិស្ស​ដែល​មានជីវភាពខ្វះខាត​នៅតាមសាលារៀន និង​មណ្ឌលកុមារ​​កំព្រា

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើ​រដោយក្រុម​ការងារ និងមន្ត្រី​ពាក់ព័ន្ធ នៅថ្ងៃសៅរ៍ទី១០ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញចុះផ្តល់​កង់ចំនួន២០ គ្រឿង ជូន​កូនៗ​ ដែលមានជីវភាពខ្វះខាត នៅតាមសា​លារៀនមួយចំនួន ក្នុង​ស្រុកថ្មពួក ខេត្តបន្ទាយ​មានជ័យ។

គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឯកឧត្តម​អភិបាលខេត្ត ក៏បានអញ្ជើញផ្តល់កង់ចំនួន ១០​គ្រឿង ជូនកូន​សិស្ស​នៅមណ្ឌលកុមារកំព្រា​ ស្ថិតក្នុងឃុំឬស្សីក្រោក ស្រុកម​ង្គលបូរី។ក្នុងឱកាស​ចុះ​ផ្តល់កង់នោះ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បាន​សំណេះសំណាល និងផ្តាំផ្ញើកូនៗ​ទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិ​ក្សារៀនសូត្រ​ឲ្យក្លាយជាក្មេង​ល្អ សិស្សពូកែ កុំអស់សង្ឃឹម ទោះបីជាជួប​ការលំបាកផ្នែកជីវភាពក៏ដោយ។មានតែចំណេះ​វិជ្ជាតែមួយ​គត់ដែ​លអាចជួ​យកូនៗក​សាងខ្លួនមា​នអនាគតល្អ។​សូមជៀស​ឲ្យឆ្ងាយពីគ្រឿងញៀន និ​ងអំពើអបាយមុខ​ផ្សេងៗផងដែរ។

ឯកឧត្តម​អភិបាលខេត្តបានគូសបញ្ជាក់ថា កង់ទាំង​អស់នេះ​ ជាម​ធ្យោបាយ​ធ្វើដំណើរ​ទៅរៀនសូត្រ​នៅសាលារៀន បានជួយ​កាត់​បន្ថយការលំបាកជាគ្រា។ហើយសង្ឃឹម​ថាកូនៗ​ទាំងអស់​នឹងក្លាយ​ជាទំពាំងស្នងឬស្សី ដ៏ល្អនៅថ្ងៃអ​នាគត សំណា​ងល្អទាំងអស់គ្នាក្នុងជីវិត។កង់ទាំ​ងអស់នេះបា​នមកពីការចូលរួមជួយ​ឧបត្ថម្ភពីមិត្តភក្រ័ឯកឧត្តម អតីតសិស្សដែ​លសិក្សា​នៅវិទ្យាល័យភ្នំដូន​ពេញឆ្នាំ១៩៨៣១៩៨៦។

ឆ្លៀតក្នុងឱកាសនេះ ជួសមុ​ខឲ្យសិ​ស្សានុសិស្ស ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមថ្លែង​អំណរគុណដល់មិត្តភ័ក្រ​ជាអតីតសិ​ស្សវិទ្យាល័យភ្នំដូន​ពេញ ជំនាន់ឆ្នាំ១៩៨៣~១៩៨៦ ដែល​បានផ្តល់ថវិកាចូលរួមទិញកង់ចំនួន ៣៥គ្រឿង ដើម្បីផ្តល់ជូន​សិស្សក្រីក្រក្នុង​ខេត្តបន្ទាយមា​នជ័យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button