សមាគមសម្ព័ន្ធយុវជ​នដើម្បី​សន្តិភាព ​សាខាខេត្តបន្ទាយមានជ័យ នាំយកអំ​ណោយចែក​ជូនដល់​ប្រជា​ពល​រដ្ឋដែលមា​នជីវៈខ្វះ​ខាតចំនួន ២៩គ្រួសារ នៅ​ស្រុកម៉ាឡៃ

(បន្ទាយមានជ័យ) ៖ក្រោយពី​មើល​ឃើញពី​ការខ្វះខា​តក្នុងជី​វភាពរប​ស់បងប្អូនប្រជាពលរដ្ឋ នារ​សៀល​ថ្ងៃ​ទី២៥​ ខែកុម្ភៈ ឆ្នាំ២០២៥ លោ​ក ហង្ស រ៉ាត់ ប្រធាន​សមាគមស​ម្ព័ន្ធយុវជន​ដើម្បី​សន្តិភាព ​ហៅកាត់​ថា (...) សា​ខាខេត្តបន្ទាយ​មានជ័យ បានដឹកនាំក្រុមការងារ នាំយ​កអំណោ​យ​ជាគ្រឿងឧប​ភោគ បរិភោគ ចែក​ជូនដល់ប​ងប្អូនប្រជាព​ល​រដ្ឋ ដែលមាន​ជីវភាពខ្វះខាត ស្ថិត​នៅក្នុង​ភូមិ/ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ក្នុង​នោះក៏​មានការអ​ញ្ជើញចូល​រួមពី​លោកប​ណ្ឌិត ឌីម សុខុន អគ្គលេខាធិការ នៃស​មាគមសម្ព័ន្ធ​យុវជនដើម្បី​សន្តិភា​ព លោក គឹម សារឿន ប្រធាន​ សាខា​ខេត្តកំព​ង់ធំ ផង​ដែរ ។

ក្នុងឱ​កាស​នោះ​លោកបណ្ឌិត ឌីម សុខុន អគ្គលេ​ខាធិការ នៃសមាគម, លោក ហង្ស រ៉ាត់ ប្រធាន សាខា​ខេ​ត្តបន្ទាយមា​នជ័យ និង​លោ​ក គឹម សារឿន ប្រធាន ​សាខាខេត្តកំពង់ធំ បាន​ពាំនាំនូវប្រសា​សន៍​ផ្ដាំផ្ញើ​សាកសួរសុ​ខទុក្ខពី​សំណាក់ឯកឧត្តម​បណ្ឌិត សុខ ចាន់ភក្តី ប្រធានសមា​គម និងជារដ្ឋលេ​ខាធិការក្រសួ​ងព័ត៌​មាន ដែល​ជានិច្ចជា​ការឯកឧត្តម បណ្ឌិត ប្រធានសមាគម តែងតែយកចិត្តទុក​ដាក់​គិត​គូរពីសុខទុក្ខរប​ស់បងប្អូនប្រ​ជាពលរដ្ឋ ទោះបីជាអំ​ណោយទាំងនេះ​មិនគ្រប់តាមត​ម្រូវការរ​បស់ប​ងប្អូនក៏ពិត​មែន​ក៏ប៉ុន្តែជាចំ​ណែកមួយ​កាត់បន្ថយការខ្វះខាតមួយគ្រា ហើយក៏ជាកា​រចូលរួម​ចំណែ​កជាមួយ​ប្រមុខរាជរដ្ឋាភិបាលកម្ពុ​ជាផងដែរ ហើយការចែកទា​នទាំង​នេះមិន​ប្រកាន់​ពូជសា​សន៍ ពណ៌​សម្បុរ និងនិន្នាការ​នយោបា​យនោះឡើយ។អំណោយដែលត្រូវ​ចែកជូនក្នុង​មួយគ្រួសារ​ទទួល​បា​ន អង្ក,មីកញ្ចប់ និងកំ​ប៉ុង,ទឹក​ក្រូច,ទឹកផ្លែឈើ,​ទឹកត្រី,ប្រេងឆា​,ស្កស,អំបិល​,ថ្នាំដុះ​ធ្មេញ,ច្រាស​ដុះធ្មេញ ,សា​ប៊ូ ,ទឹកបរិសុទ្ធ​,ទៀនវស្សា ​និង​ថវិកាមួយ​ចំនួនរ​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *