ព័ត៌មានជាតិ

នគរបាលខេត្តប​ន្ទាយមានជ័យ បើកប្រជុំ​ផ្សព្វផ្សាយផែនការណ៍ និងពង្រឹងកា​រងារ​ផ្តល់សេវា​សាធាណៈ ដល់កម្លាំងនគ​របាលស្រុ​កថ្មពួក

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត​បន្ទាយមានជ័យ

នៅ​រសៀល​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ បានចាត់​តាំងលោកស្នងការរង រួមមា​នៈ លោ​កឧត្តម​សេនីយ៍ត្រី វង្ស វិត ស្នងកា​ររង ទទួលផែនកា​រងារធនធានមនុស្ស លោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន ស្នងការរង ទទួលផែនអត្តសញ្ញាណកម្ម លោកវរសេនីយ៍ឯក យី ប៊ុនរឿង ស្នងការរង លោកវរ​សេនីយ៍ទោ ឱ នរិន្ទ នាយការិយាល័យបុគ្គលិក ចុះទៅកាន់​អធិការដ្ឋាននគរបាលស្រុកថ្មពួក ដឹក​នាំ​ប្រជុំផ្សព្វផ្សាយ​ផែនការមួយចំនួនដល់កម្លាំងក្រោមឱវាទ។

លោកវរសេនីយ៍ទោ ឈឿង គឹមឈុន អធិការ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក បាន​ឡើង​រាយការ​ណ៍អំពីលទ្ធផលការងារដែលស​ម្រេចបានកន្លងមក, ការគ្រប់គ្រងកម្លាំង, សភាពកា​រណ៍​សន្តិ​សុខសណ្តាប់ធ្នាប់សង្គម, ការងារភូមិឃុំមានសុវត្ថិភាព, ការផ្តល់សេវាសាធារណ: និង ការ​បង្ក្រាបបទល្មើសនានា។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានជម្រុញដល់ក​ងកម្លាំងនគរបាល​ទាំងអ​ស់ត្រូវ គោរពវិន័យ០០៦​ ពង្រឹងការគ្រប់គ្រងកម្លាំង ពង្រឹងការងារអត្តសញ្ញាណកម្ម (ការផ្តស់​សេវាជូនព​លរដ្ឋ) –ពង្រឹងកិច្ចការងារប៉ុស្តិ៍រដ្ឋបាល ការងារបង្ក្រាបគ្រឿងញៀន ពង្រឹងការក្តាប់​សភាពការណ៍ស​ន្តិសុខគោល​នយោបាយភូមិ/ឃុំមានសុវត្ថិភាព ការងារសង្គម និងពង្រឹងសា​មគ្គីភាពផ្ទៃក្នុង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button