ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន ចាត់ឱ្យមន្ត្រី​ស្រុកសាលាក្រៅ បន្តដាក់បង្គោ​លភ្លើងសូឡានា​ពេល​យប់នៅ​​តាម​ដងផ្លូវ ដើម្បីបង្កើត​សោភ័ណភាពនា​ពេលយប់

ខេត្តប៉ៃលិន៖ រហូតមកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ គេសង្កេតឃើញ​អំពូលភ្លើងសូឡា​ជាច្រើន​ដើម ត្រូវបានមន្រ្តីសាលាស្រុក​សាលាក្រៅ រៀបចំតុ​បតែងដា​ក់លំអតាមដងផ្លូវ នៅក្នុងភូមិអូរបេង ភូមិបឹងព្រលិត ភូមិអូររអិល រហូតដ​ល់ភូមិផ្សារព្រំ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មាន​បានឱ្យដឹងថា តាមការចង្អុលបង្ហាញ និងមានការឧត្ថម្ភ ពីសំណាក់​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រដ្ឋបា​លស្រុកសាលាក្រៅ បានបន្តរៀបចំ​តុបតែងកែលម្អ ដាក់ពំពូល សូ​ឡា បំភ្លឺតាមដងផ្លូវទីសាធារណ:នានា ក្នុងពេលយប់ ដើម្បីប​ង្កើននូវសោភ័ណភាពស្រស់បំព្រង បង្កភា​ពទាក់ទាញ និងងាយស្រួលឱ្យបងប្អូន​ប្រជាពលរដ្ឋ ធ្វើដំណើរនៅពេលយប់ផងដែរ។

ប្រភពបន្តទៀតថា ត្រង់កន្លែងដែ​លដាច់ពីផ្ទះប្រជាព​លរដ្ឋ ក៏មានការដាក់ភ្លើងបំភ្លឺដែរ ដើម្បីកុំ​ឱ្យ​ប្រជាពលរដ្ឋមា​នការភ័យខ្លាច ក្នុងកា​រធ្វើដំ​ណើរនាពេលយប់ ជាពិសេ​សគឺ ធ្វើឱ្យក្រុមក្មេងទំនើង មិនសូវហ៊ាន​ធ្វើសកម្មភាព ផ្សេងៗផងដែរ។ ចំណែកប្រជាពលរដ្ឋរស់នៅក្នុងស្រុកសាលាក្រៅ ក៏មាន​ការសប្បាយរីករាយ ដែលមានភ្លើងបំភ្លឺ ដាក់តាំងនៅ​តាមចិញ្ចើមផ្លូវ ចាប់តាំងពីក្រុងប៉ៃលិន រហូត​ដល់ព្រំដែ​នកម្ពុជាថៃ ហើយនៅកន្លែង​មួយចំ​នួនមិន​ទាន់មាន តែរដ្ឋបាល​ខេត្តប៉ៃលិន បន្ត​ជំរុញឱ្យក្រុមការងារចុះទៅពិនិត្យទីតាំង​ ដើម្បីរៀចំដាក់ជា បន្តបន្ទាប់។ ជាហេតុដែលធ្វើឱ្យពួកគាត់ អា​ចនាំគ្នាជិះម៉ូតូនាពេលយប់ មិនសូវខ្លាច​ជនខិលខូចធ្វើសកម្មភាពផ្សេងៗនោះឡើយ។

ពួកគាត់បន្តទៀតថា ជាពិសេស​ក្រោយ​ពីមានភ្លើងបំភ្លឺផ្លូវ ពួក​គាត់អាចងើបពីយប់ ជិះម៉ូតូដឹកទំ និញ​យកទៅលក់ដូរនៅព្រំដែន ​ដោយមិនមានការព្រួយបារម្ភ ហើយរហូតដល់ពេលយប់ជ្រៅបន្តិច ពួក គា​ត់ក៏អាចធ្វើដំណើរចេញពីព្រំដែនចូ​លមកក្នុងក្រុងប៉ៃលិន យ៉ាងរលូន ដោយ​មិនមាន​បញ្ហាអ្វី​កើតឡើង ដូចកា​លពីមុនៗនោះទេ ថែមទាំងមានភាពកក់ក្តៅផងដែរ។

ពួកគាត់ក៏សូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ក្នុងការកែល ម្អដ​ងផ្លូវឱ្យមា​នសោភ័ណភាពស្រស់ស្អាត អាចឱ្យពួកគាត់ចេញធ្វើដំណើរយប់ព្រលប់ដោយសុវត្ថិភាព។ ម្យ៉ាងវិញទៀត ភ្ញៀវទេសច​រ ដែលចូលមកលេងកម្សាន្តនៅក្នុងខេត្តប៉ៃលិន ក៏មានការសប្បាយរី​ករាយ ក្នុងការធ្វើដំណើរពេលយប់ ចេញពីក្រុងប៉ៃលិន ឆ្ពោះទៅកាន់ព្រំដែនកម្ពុជាថៃ ក្នុងភូមិផ្សារព្រំ ដើម្បីមើលទេ​សភាពនៅទីនោះផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button