ឣាវុធហត្ថ បញ្ជូនខ្លួនក្មេងទំនើ​ង ៩នាក់ ទៅតុលាកា​រ ពាក់ព័ន្ធករណី​កាន់​កាប់ ឬដឹកជញ្ជូនអាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ​និងករណីគ្រឿងញៀន

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោ​យលោ​កវរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជា​ការមូលដ្ឋានកងរា​ជអាវុធហត្ថក្រុង បានឃាត់ខ្លួនក្មេងទំនើ​ង ៩នាក់ ពាក់ព័ន្ធ​ករណី​កាន់កាប់ ឬដឹកជញ្ជូនអាវុធ​ដោយគ្មាន​ការអនុញ្ញាត ,រក្សាទុកជួញដូរ និងប្រើប្រាស់​ដោ​យខុស​ច្បាប់នូវ​សា​រធាតុញៀន។ការឃាត់ខ្លួនក្មេងទំនើ​ងទាំង៩នាក់នេះបានធ្វើឡើង ក្រោយពី​កម្លាំងចុះល្បាតរក្សាសន្តិសុខក្នុងភូមិ​សាស្ត្រក្រុងប៉ោយប៉ែត លុះដល់ចំណុចអគារថ្មី ស្ថិតក្នុងភូ​មិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្រទះ​ឃើញក្មេង​ទំនើងមួយ​ក្រុមប្រមូល​ផ្តុំគ្នាប្រើប្រា​ស់គ្រឿងញៀន នៅក្នុងខ្ទមទី​តាំង​ខាងលើ ។ក្រោយមក​កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុង បានធ្វើ​ការត្រួតពិនិត្យ ឆែកឆេរ ទីតាំ​ងរកឃើញមា​នគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន១៧​កូនថង់តូច និងបានធ្វើការ​ឃាត់ខ្លួនជនស​ង្ស័យចំនួន០​៩នាក់ ១.ឈ្មោះ សាន់ សួរ (ញ៉ា) ភេទប្រុស អាយុ២៦ឆ្នាំ, .ឈ្មោះទន់ ឆាត (ស្នា) ភេទប្រុស អាយុ២៥ឆ្នាំ, .ឈ្មោះ សឿង ឃុនណារ៉ាត់ (ឃុន) ភេទប្រុស អាយុ២៩ឆ្នាំ, .ឈ្មោះ ស៊ុយ គីម (អាពៀវ) ភេទប្រុស អាយុ១៧ឆ្នាំ, .ឈ្មោះ ឈិន ម៉េងហួរ ភេទប្រុស អាយុ២៥ឆ្នាំ, .ឈ្មោះ សុខ រី (រ៉ី) ភេទប្រុស អាយុ២២ឆ្នាំ, .ឈ្មោះមុត ដេវីត ភេទប្រុស អាយុ២២ឆ្នាំ, .ឈ្មោះសុខ គា ភេទប្រុស អាយុ២៦ឆ្នាំ, .ឈ្មោះវុត ថាវរៈ ភេទប្រុស អាយុ២​៨ឆ្នាំ ព្រមទាំង​ប្រមូលនូវវត្ថុតាង​កាំបិតជាច្រើនដើម ហើយនាំមក​កាន់មូលដ្ឋា​នកងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ​ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជនសង្ស័យខាងលើ ជាលទ្ធ​ផលវិជ្ជមាន(+)

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជា​ការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរ​នាំរួច ជនសង្ស័​យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានរក្សាទុក ជួញដូរ និង​ប្រើ​ប្រាស់គ្រងញៀនពិ​តប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូ​លដ្ឋានកងរាជអាវុធហត្ថក្រុងកសា​ងសំណុំរឿងបញ្ជូនទៅកា​ន់បញ្ជាការដ្ឋានក​ងរាជ​អាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរ​ស្រាវជ្រាវនិងបង្ក្រា​បបទល្មើស​បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​រួមនឹងវត្ថុតាង​ត្រូវបា​នកម្លាំងការិ​យាល័យព្រហ្មទណ្ឌ កងរាជអា​វុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *