ព័ត៌មានជាតិ

ក្រសួងសុខា​ភិបាល រក​ឃើញ​ករ​ណី​ឆ្លង​ថ្មីជំងឺកូវី​ដ-១៩ ចំនួន ១១​២នាក់​ និង​ជា​សះ​ស្បើយចំនួន​ ១០៥នាក់ សុទ្ធ​តែ​ជា​ប្រភេ​ទអូមី​ក្រុង

រាជធានីភ្នំពេញ៖ក្រសួងសុខាភិ​បាល នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញ​សេចក្តីប្រ​កាសព័​ត៌មាន​ ស្តីអំពីស្ថាន​ភាពជំងឺកូវីដ១៩ ក្នុងព្រះរា​ជា​ណាចក្រកម្ពុជា ​សម្រា​ប់ថ្ងៃទី​០៤ ខែកុម្ភះ ឆ្នាំ២០​២២ បាន​រកឃើញក​រណី​ឆ្លង​ថ្មីជំងឺ​កូវីដ១៩ ចំនួន ១១២នាក់(PCR)សុទ្ធតែជាប្រភេទអូមីក្រុង ក្នុង​នោះ​ករណីឆ្លង​ក្នុងស​ហគ​មន៍ចំនួន ៨៧​ករណី(អូមីក្រុង) ជា​សះស្បើយចំនួន ​១​០៥នាក់ និងគ្មានក​រណីស្លាប់ថ្មីទេ។​

 

ក្រសួងបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១២១.៦៦២នាក់ ,ជាសះស្បើយសរុបចំនួន ១១៨.០២៣នាក់ និងករណីស្លាប់សរុបចំនួន៣.០១៥នាក់។ព័ត៌មាន​លំអិត​ សូម​អាន​នូវសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលមានដូចខាងក្រោមៈ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button