បន្លែធម្មជាតិ សុវត្ថិភាព គ្មានជាតិគីមី របស់អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ដាក់លក់នៅទីផ្សារសហគមន៍
(បន្ទាយមានជ័យ)៖នាថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២២ បន្លែចម្រុះរបស់អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ដាក់លក់ជាប្រចាំថ្ងៃរៀងរាល់ថ្ងៃព្រហស្បតិ៍–សុក្រ ក្នុងមួយសប្តាហ៍ម្តង នៅផ្សារសហគមន៍ ផលិតផលខ្មែរ ភូមិ១ ផលិតផល១ ទីរួមខេត្តបន្ទាយមានជ័យ ។
វរសេនាតូចថ្មើរជើងលេខ៥១៣ បានខិតខំបន្តការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតការធានា ការចិញ្ចឹមកងទ័ពនឹងគ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ហើយបន្តដាក់លក់នៅលើទីផ្សារ ពិសេសចូលរួមលក់ក្នុងទីផ្សារសហគមន៍ នៅទីរួមខេត្តបន្ទាយមានជ័យ តាមផែនការរបស់ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១។
សូមបញ្ជាក់ថា បើទោះបីជាកងកម្លាំងស្ថិតក្នុងបេសកកម្ម ប្រតិបត្តិការការពារទប់ស្កាត់ ឆ្លងជំងឺកូវីដ–១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃក្នុងភូមិសាស្រ្តទទួលខុសត្រូវក្នុងខេត្តបន្ទាយមានជ័យ ក៏ដោយ ក៏អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ នៅតែបន្តអនុវត្តការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ហើយប្រមូលផលបន្លែគ្រប់ប្រភេទ និងសាច់ដើម្បីផ្គត់ផ្គង់ឲ្យដល់កម្លាំងអន្តរាគមន៍ជួរមុខ ធានាបាននូវសុវត្ថិភាពចំណីអាហារ សុខមាលភាពកងទ័ព ក្នុងបេសកកម្មល្បាតទាំងយប់ ទាំងថ្ងៃតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ៕