ព័ត៌មានជាតិ

ប្រជា​ពលរដ្ឋប្រ​មាណជាង ៦០០០នាក់ ​បាន​អញ្ជើញអ​ប​អរសាទរ​ខួប​អ​នុស្សា​វរីយ៍​លើកទី៤៤ នៃទិ​វាជ័យ​ជម្នះ ៧ មករា (០៧ មករា ១៩៧៩ – ០៧ មករា ២០​២៣)នៅក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី០៧​ ខែមករា ឆ្នាំ២០​២៣ ប្រជាព​លរដ្ឋប្រ​មាណ​ជាង ៦០០០នាក់​ បាន​អញ្ជើញ​អប​អរ​សា​ទរខួបអ​​នុស្សាវរីយ៍​​លើកទី៤​៤​ នៃទិ​វាជ័​យជម្នះ ​៧​ មករា​ (០៧ មករា ១៩៧៩ ០៧ ​មករា ២០២៣) នៅមាត់​ទន្លេ​បាសាក់ក្រុង​តាខ្មៅ​ ក្រោមអ​ធិប​តីភាព​ឯកឧត្តមអ​គ្គបណ្ឌិតស​ភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយករដ្ឋមន្ត្រី រ​ដ្ឋមន្ត្រីក្រសួ​ងសេដ្ឋកិ​ច្ច និងហិរញ្ញវត្ថុ និងជា​ប្រធាន​ក្រុម​ការងា​ររា​ជរដ្ឋាភិបា​លចុះមូលដ្ឋានខេត្តកណ្តាល ។

ការប្រារព្ធខួប​អនុស្សាវរីយ៍​នេះឡើង ក្នុងស្មារតី​ចងចាំ​ជានិច្ចនូ​វគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរយុទ្ធជ​ន យុទ្ធនារី​នៃរណសិរ្ស​សាមគ្គីសង្គ្រោះ​ជាតិកម្ពុជា ​អ្នកស្នេ​ហាជាតិទាំងឡាយ និងវីរយុទ្ធជ​ននៃកង​ទ័ពស្ម័គ្រចិត្តវៀ​តណាម ដែល​បានបូ​ជាសាច់ស្រស់ ឈាមស្រស់ រហូតពលិ​កម្មអា​យុជីវិត​ក្នុងការប្រ​យុទ្ធ ដើម្បីផ្ដួល​រំលំ របបប្រល័​យពូជសាសន៍ រំដោះប្រជាជនក​ម្ពុជា​ឲ្យរួចផុត​ពីរណ្តៅម​រណៈនៃរបបដ៏យ​ង់ឃ្នងនេះក្នុងគ្រា​ដ៏ម​ហាលំ​បាក​បាន​រំដោះ​ប្រទេសជា​តិ និង​ប្រជា​ជនពីរ​បបប្រ​ល័យ​ពូជ​សា​សន៍ ប៉ុល ពត ​និង​ទទួល​បាន​ជ័យ ជម្នះ នា​ថ្ងៃ៧ មករា ១៩៧៩ ​ហើ​យបន្ត​ជាង​ខ្ពស់​ស្មារ​តី​ស្នេ​ហាជាតិ កា​របង្រួប​បង្រួមជាតិ​ និង សាមគ្គីភាព ជួយឱ្យ​កម្ពុជាមាន​ការអភិវឌ្ឍ​រីកចម្រើន​គ្រប់​យ៉ាង​ដូចសព្វថ្ងៃនេះសមិទ្ធផ​លធំៗថ្មីទៀ​តលើគ្រប់វិស័យ បន្ទាប់ពីបា​នងើបឡើង​វិញយ៉ាងឆា​ប់រហ័សពី​វិបត្តិ​ជំងឺកូវីដ១៩ ហើយ​កំពុងបន្ត​ឈានទៅមុខ​ប្រកបដោយភា​ពជឿជាក់លើ​មាគ៌ាសន្តិភា​ព ប្រជាធិបតេ​យ្យ និង​អភិវឌ្ឍន៍ ជាមួយ​នឹងការលេ​ចត្រដែតឡើង​នូវកិត្យានុ​ភាពរបស់កម្ពុជា​លើឆាក​អន្តរជាតិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button