កាកបាទក្រហម​កម្ពុជា​ ចុះ​ចែកអំណោ​យដល់​ប្រជា​ពលរដ្ឋ ក្រីក្រ​ តាមខ្នងផ្ទះ​ ៣សង្កាត់​ ក្នុងក្រុង​ សិរីសោ​ភ័ណ​

ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋក្រីក្រ ខ្វះស្បៀងអា​ហារ ពិ​ការ ចាស់ជរា​ ចំនួន​ ២០គ្រួសារ​ ក្នុង​សង្កាត់​ទឹកថ្លាសង្កាត់​ព្រះពន្លានិងសង្កាត់​កំពង់ស្វាយក្រុងសិរី​សោភ័ណត្រូវបានកា​កបាទក្រ​ហមកម្ពុជាសហ​ការជាមួ​យសាខា​កាកបាទក្រហ​មខេត្តបន្ទា​យមានជ័យដឹកនាំ​ដោយលោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេ​ខាធិការ​កាកបាទក្រហម​កម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់​ស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកា​កបាទក្រហមកម្ពុជា បាន​នាំយកនូវអំណោយមនុស្សធម៌​ ផ្តល់ជូនដល់បងប្អូនតាម​ខ្នងផ្ទះ នារសៀលថ្ងៃទី​២៦​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ ។

នាឱកាសនោះលោកជំទាវ​ ពុំ​ ចន្ទីនី​ បានពាំ​នាំនូវប្រសាសន៍ផ្តាំផ្ញើ សុខទុក្ខពីសំ​ណាក់​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនដែល​ជានិច្ចជាការលសម្រេចតែ​ងតែគិតគូរពីសុ​ខទុក្ខរបស់​បងប្អូនប្រជា​ពលរដ្ឋមិន​ថាទីជិត​ឬឆ្ងាយក្តី។ លោកជំទាវ​ បាន​មានប្រសាសន៍បន្តថាកាកបាទ​ក្រហមកម្ពុ​ជា គឺជាស្ថាប័នមនុស្សធម៌ធំជា​ងគេ ហើយបានផ្តល់នូវអំណោយមនុស្សធម៌គឺមិនប្រ​កាន់ពូជសា​សន៍ពណ៌​សម្បុរ និន្នាការនយោ​បាយអ្វីឡើយ។ គឺក្នុងទិសដៅ​ ជួយពន្លឿន​ការកាត់​បន្ថយភា​ពក្រីក្រដែល​ការពារ​សេចក្តីថ្លៃថ្នូររបស់ម​នុស្សជាតិនិង​ការការពារតម្លៃមនុស្សធ​ម៌របស់ជ​នរងគ្រោះនិងជនងា​យរង​គ្រោះទីទ័លក្រ ចាស់ជ​រាគ្មានទីពឹ​ងជាដើម។ ដែល​ជាទស្សន​វិស័យនៃ​យុទ្ធសាស្ត្រ ឆ្នាំ២០២១​-​២០៣០របស់កា​កបាទក្រហមកម្ពុជាដែលមា​នសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានក្នុងកា​រដឹកនាំដ៏ឆ្នើមប្រកប​ដោយភាពឈ្លាសវៃដើម្បីសមាគ​មមនុស្ស​ធម៌ដ៏ធំធេងនេះ។

អំណោយដែ​លកាកបាទក្រហ​មកម្ពុជាផ្តល់​ជូនដល់បងប្អូ​នប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ​នៅពេលនេះ ក្នុងមួយគ្រួសារ ទទួល​បានអង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ១យួរ​ ទឹកស៊ីអ៊ីវ១​យួរ​ ឃីត១កញ្ចប់​ និង​ថវិកាមួយចំ​នួន។ ចុងក្រោយលោ​កជំទាវបានធ្វើការផ្ដាំផ្ញើ​ដល់បងប្អូន​ទាំងអស់ សូម​រក្សាសុខភាពឲ្យបាន​ល្អប្រសើរពិ​សេសអនាម័យបរិស្ថានជុំវិញផ្ទះសូមកុំឲ្យមានការដុតថង់ជ័​រប្លាស្ទិកជាដើ​មវាអាចមា​ន​ផល​ប៉ះពាល់ដល់សុខភា​ពយ៉ាងធ្ងន់ធ្ងរ

Leave a Reply

Your email address will not be published. Required fields are marked *