ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសំណង់អគារនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព ការដឹកនាំ ការបំពេញការងារប្រចាំថ្ងៃរបស់នគរបាល និងសំណង់អាគារផ្សេងៗ នៅអធិកាដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
នាឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលបានយកចិត្តទុកដាក់បំពេញការងារ យាមល្បាត ផ្សព្វផ្សាយគោនយោបាយភូមិឃុំមានសុវត្ថិភាព ទប់ស្កាត់ បង្ការ បង្ក្រាប រាល់បទល្មើសដែលកើតឡើងក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រងបានទាន់ពេលវេលា។
ក្នុងនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានជម្រុញដល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ត្រូវសាងសង់ ជួសជុលកែលម្អរ អគារ ស្លាកសម្គាល់ផ្នែកនីមួយៗ ឃ្លាំងទុកដាក់សម្ភារ: រៀបចំចំណត រថយន្ត ម៉ូតូ ភ្ញៀវរង់ចាំឲ្យបានល្អ។ ត្រូវផ្តល់សេវា ធ្វើអត្តសញ្ញាណប័ណ្ណ និង សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជៀសវាងមានការកកស្ទះ ប្រជាពលរដ្ឋអាចយឺតយ៉ាវក្នុងការចូលរួមចុះឈ្មោះបោះឆ្នោត និងយកទៅបំពេញការងារផ្សេងៗ៕