ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ជួបសម្តែងការគួរសម ​និងពិភា​ក្សា​ការងារ ជា​មួយឯ​កអគ្គរាជ​ទូត​ថៃថ្មី

ខេត្តប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិ​បាលខេត្តប៉ៃ​លិន បានអនុ​ញ្ញាតឱ្យប្រតិ​ភូស្ថានទូតថៃ ដែ​លដឹកនាំ​ដោយ ឯកឧត្តម ​ឆឺតកៀត អា​ត់ថាក័រ (H.E Mr.Cherdkiat ATTHAKOR) ឯ​កអគ្គរាជទូតថៃថ្មី​ ប្រចាំនៅ​ព្រះរាជា​ណាចក្រកម្ពុជា ​ចូលជួបស​ម្តែងការគួរសម និងពិភាក្សាកា​រងារ ដើម្បីព​ង្រឹងចំណ​ងមិត្តភាព និង​កិច្ចសហប្រតិប​ត្តិការល្អ​រវាងប្រទេ​សទាំង២ (កម្ពុជា+ថៃ)

លោកជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន ​បានមានប្រសាសន៍ កោតសសើរ និងថ្លែងអំណរគុណ ចំពោះ​ស្ថានទូតថៃ ប្រចាំ​នៅព្រះរាជា​ណាចក្រកម្ពុជា ដែល​កន្លង​មកបានព​ង្រឹងចំណងមិត្តភាព និង​កិច្ចសហ​ប្រតិបត្តិការល្អរ​វាងប្រទេ​សទាំង២​ ជាពិ​សេស​ខេត្ត​នៅជាប់ព្រំដែន រួមទាំងខេត្តប៉ៃ​លិនផង​ដែរ ដោយរក្សាបាននូវសន្តិ​សុខ សណ្តាប់​ធ្នាប់តា​មបណ្តោយព្រំដែន និងប​ម្រើឱ្យផលប្រ​យោជន៍រប​ស់ប្រជា​ជន និងប្រទេសទាំងពី​រដោយស្មើភាព​ និងស្មោះត្រង់ ហើយជាក់ស្តែងនា​ពេលកន្លង​មក​ទោះបីនៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក៍សកម្មភាព​ពាណិជ្ជក​ម្មដោះដូរទំ​និញរវាង​ប្រទេសទាំ​ងពីរ​នៅតែមា​នដំណើ​រការឥត​អាក់ ហើយភា​ពជិតស្និទ្ធនេះក៏នឹងបន្តពង្រឹង និង​ពង្រីកប​ន្ថែមទៀត ជាលំ​ដាប់តទៅអនា​គត ។

លោកជំ​ទាវ បាន ស្រីមុំ បានមា​នប្រសាសន៍​លើកឡើងថា៖​ «ប្រទេ​សយើងទាំង២មានយន្ដការកិច្ច សហប្រតិបត្តិកា​រជាច្រើនដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំង២ ដូចជាគណៈ ក ម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC)ដែលមានរដ្ឋមន្រ្តីការពារជាតិទាំង២ជាប្រធាន និងគណៈ កម្មាធិ​ការកំណត់ព្រំដែនកម្ពុជាថៃ(JBC)ព្រម ទាំងការប្រជុំអភិបាលខេត្តជាប់ព្រំដែនដើម្បី ពង្រឹងកិ​ច្ចសហប្រ​តិបត្តិកា​រនិងមិត្តភាព និងដោះស្រាយបញ្ហាតាមព្រំដែនរវាងប្រទេសទាំង២»

ជាការឆ្លើយ​តប ឯកឧត្តម ឆឺ​តកៀត អាត់​ថាក័រ (H.E. Mr. Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំ​នៅព្រះរាជាណាចក្រកម្ពុជា បា​នមានប្រសា​សន៍សន្យាថា៖ នឹងខិតខំជំរុញ និងបង្កើនកិ​ច្ចសហប្រតិ​បត្តិការល្អបន្ថែម​ទៀតរវាងប្រទេ​សទាំង២ ជាពិសេសបណ្តាខេត្តជាប់ព្រំដែន រួមទាំ​ងខេត្តប៉ៃ​លិនផងដែរ ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើឡើង ប្រកបដោយ​ការស្រ​ឡាញ់រាប់​អានគ្នា ស្គាល់សុខទុក្ខគ្នាទៅវិញទៅមក ដែលជាប្រទេសជិតខាង ភូមិផងរបង​ជាមួយគ្នា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button