ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន រៀប​ចំកែលំអ ក​ន្លែង​ដា​ក់ប៉ាណូ «ខ្ញុំស្រលាញ់សន្តិភាព»

(ប៉ៃលិន)៖គេសង្កេត​ឃើញទីតាំង​មួយកន្លែង នៅតាមបណ្តោ​យផ្លូវជាតិលេ​ខ៥៧ ស្ថិតនៅ​ភូមិបឹង​ព្រលឹត​ ឃុំស្ទឹង​កាច់ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន។ទីតាំង​នេះដែ​លពីមុនព​លរដ្ឋធ្វើ​ដំ​ណើរមក​ដលើ​កន្លែង​នេះតែង​តែខ្លាចរអា​ស្ទើរ​តែគ្រប់​គ្នា ព្រោះ​ទីនោះ​មាន​កូនភ្នំមួ​យធ្វើផ្លូវ​កោងនៅ​ចង្កេះ ហើយម្ខា​ងមានភ្នំ និង​ម្ខាង​ទៀងចំ​ណោទ​ចុះ​ទៅ​ក្រោម​ដូ​ចជ្រោះ។ ជារើយៗ​មានអ្នក​ធ្វើដំណើ​រកាត់តាម​ផ្លូវនេះ ជួបគ្រោះ​ថ្នាក់ចរាចរ​ណ៍ ជាញឹក​ញាប់និង​ម្យ៉ាង​ទៀត​មានក្រុ​មក្មេងទំនើង​យកដុំថ្មចាំ​គប់ឡា​ន ម៉ូតូអ្នក​ធ្វើដំ​ណើរឆ្លង​កាត់រហូត​ដល់គេ​ឲ្យឈ្មោះ​កន្លែងនោះ​ថា( ជាជ្រោះ​មរណះទៀតផង)។​តែ​ក្រោ​យមក​ខាង​អាជ្អាធរនិ​ងសមត្ថកិច្ច​បានបំ​ពាក់បង្គោល​ភ្លើងនិងដាក់​កំលាំង​យាមកាម​នៅទីនោះទើ​ប​គ្រោះ​ថ្នាក់ចរាចរណ៍ និងប​ល្មើសបា​នកាត់បន្ថយ​រហូត​ល់បច្ចុប្បនេះ។

រហូតមក​ដល់រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន​ ស្រីមុំ អភិបាលខេត្តប៉ៃលិន ​និ​ង​ក្រុមការងារ បានអញ្ជើញ​ពិនិត្យវឌ្ឍន​ភាព ហេដ្ឋារចនាសម្ព័ន្ធ និងកែលំអទីតាំង​ទេសចរណ៍​មួយ​ចំនួន ដើម្បីបង្កើន​សោភ័​ណភាព អោយកា​ន់តែប្លែក ស្រស់បំព្រងថែមទៀត ។

ពល​រដ្ឋបានរីករា​យសាទរ ក្រោយពីឃើញ​រដ្ឋបាលខេត្ត​ប៉ៃលិន និងស្រុកបាន​ប្រែក្លាយក​ន្លែងដែល​គេខ្លាចរ​អារ​ទៅជាកន្លែងគួរឲ្យចា​ប់អារម្មណ៍​ និង​ចង់ទៅ​កម្សាន្តថ​តរូប​ទុកជាអនុស្សាវរីយ៍ ព្រោះ​មាន​ផ្ទាំង​អក្សរ​ដាក់យ៉ាង​ធំថា (ខ្ញុំស្រលាញ់សន្តិភាព) ហើយ​នៅទីតាំង​នោះក៏​កំពុងរៀបចំតុបតែ​ងយ៉ាងស្រស់​ស្អាតធ្វើឲ្យកន្លែងដែ​គេហៅថា ជ្រោះមរណ:ប្រែក្លា​យជាជ្រោះរី​រាយវិញ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button