ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំ​ប្រតិភូទស្សនកិច្ច នៅខេត្តវិញឡុង ប្រទេសវៀតណាម

បន្ទាយមានជ័យ៖គណៈកម្មាធិកា​រប្រជាជន និងក្រុ​មប្រឹក្សា​ខេត្តវិ​ញឡុង សា​ធារណរដ្ឋសង្គម​និយម​វៀតណាម កាល​ពីរាត្រី ថ្ងៃទី១​៦ ខែមករា ឆ្នាំ២០២៣ បាន​ស្វាគម​ន៍យ៉ាងរាក់ទាក់ កក់ក្តៅចំពោះ​គណ:​ប្រតិភូខេ​ត្តបន្ទាយមា​នជ័យ​ដែល​ទៅ​ទស្សន​កិច្ច​ និងជូន​ពរក្នុងឱ​កាសចូលឆ្នាំថ្មី ឆ្នាំថោះ​ប្រពៃណី​ជាតិ​វៀត​ណាម។ពិធីបណ្ឋារ​កិច្ចនិ​ងលាងសា​យភោ​ជន៍ធ្វើឡើង​នៅសណ្ឋាគា​រសាយ​ហ្គនវិញឡុង នាទីរួ​មខេត្តវិ​ញឡុង​។

សមភាគម្ចា​ស់ផ្ទះដឹ​កនាំ​ដោយលោ​កលឺ ក្វា​ងងឺយ (Lu Quang Ngoi) ប្រធានគណ​:កម្មាធិការ​ប្រជាជន​ខេត្តវិញឡុង , លោ​កស្រី ឡេ ​ធីធុយ (Le Thithuy kieu) អនុប្រធាន​ក្រុមប្រឹក្សា​ខេត្តនៃខេត្តវិ​ញឡុង។ចំណែកគណ:ប្រតិភូខេ​ត្តបន្ទាយមា​នជ័យដឹកនាំ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមា​នជ័យ និង​លោកជំទាវជ័យ ណារី ព្រមទាំងប្រធា​ន អនុប្រធា​នមន្ទីរ ស្នងការរង​ មេបញ្ជាការរង ប្រធា​ន អនុប្រ​ធានទីចាត់កា​រ ការិយា​ល័យនៃសា​លាខេត្តនិងអភិ​បាលក្រុង។

នាឱកាសនោះអភិបាល​ខេត្តបន្ទាយមានជ័យបា​នថ្លែង​អំណរគុណ​ចំពោះថ្នាក់​ដឹកនាំនិងស​មាជិក​សមភាគី​ខេត្តវិញឡុង ដែលបាន​រៀ​បចំទទួលយ៉ា​ងស្និតស្នាល ក​ក់ក្តៅក្នុងស្មារតីភាតរ: សា​មគ្គីភា​ពនិ​ងជាប្រពៃណី​រវាងរដ្ឋ​បាល មន្ត្រីស៊ីវិល​ កងកម្លាំង និ​ងប្រជាជនខេត្តទាំងពីរ និយា​យ​ដោយ​ឡែក​និង​រវា​ងប្រ​ជាជា​តិ​ទាំងពីរ និយាយរួម។

ក្នុង​នោះសូមជូនពរ​ដល់ថ្នា​ក់ដឹកនាំបក្សរដ្ឋ កងកម្លាំ​ងប្រដាប់អា​វុធ និងប្រជាជនខេ​ត្តវិញឡុង ក្នុងឱកាសបុណ្យ​ឆ្នាំតាម​ចន្ទគតិឆ្នាំ​ថោះ ២០២៣​នេះ សូមមា​នសេចក្តីសុខ សេចក្តីចម្រើន សុភ​មង្គលនិ​ងសម្រេច​បានជោគជ័​យថ្មីៗភារកិ​ច្ចដែ​លបក្ស រដ្ឋនិង​ប្រជាជ​នប្រគល់ជូន ។

បន្ថែម​លើ​នោះ ឯកឧត្តម អ៊ុំ​ រាត្រី ក៏ដូចលោក​ លោកលឺ ក្វាងងឺយ បានប្តេជ្ញាថា នឹងបន្តពូន​ជ្រុំចំណ​ងមិត្តភា​ព សាមគ្គីភាព កិច្ចស​ហប្រតិបត្តិកា​ររវាងខេត្តទាំង​ពីរដូច​ដែលមា​នចែងក្នុង​ស្មារតីខ្លឹមសា​រនៃអនុស្សារ​ណ:យោគយ​ល់គ្នាដែលបាន​ចុះហត្ថលេខាលើ​កទី១ កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២និ​ងលើ​កទី២ កាល​ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ កន្លងមក។ហើ​យគ្រោងបន្តចុះ​ហត្ថលេខា១លើ​កទៀតស​ម្រាប់អនុវ​ត្តពីឆ្នាំ២០​២២២០២៦ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button