ប្រជុំបូក​សរុបសភាព​ការណ៍ និងល​ទ្ធផល​កិច្ចប្រតិ​បត្តិការប្រ​ចាំត្រីមា​សទី១ ឆ្នាំ២០២៥ និង ដាក់​ចេញទិស​ដៅអនុវត្តការ​ងារសម្រា​ប់ត្រីមាស​បន្ទាប់ ដល់​កងកម្លាំងនគ​របាលក្រោម​ឱវាទ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនៃស្នង​ការដ្ឋាននគរ​បាល​ខេត្តប​​ន្ទាយ​មានជ័យ នៅរសៀ​លថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកម្លាំងនគរ​បាលទូទាំ​ងខេត្ត បើកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំត្រីមា​សទី១ ឆ្នាំ២០២៥ (គិតពី​ថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥) និងដាក់​ចេញទិស​ដៅ​អនុវត្តកា​រងារសម្រាប់ត្រីមាសបន្ទាប់។

លោកឧត្តមសនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនកា​រងារសេនាធិការ បានឡើងអានរបាយការណ៍ ល​ទ្ធ​ផ​លកិច្ចប្រ​តិបត្តិការប្រចាំត្រីមាសទី១ ដែលសម្រេចបានកន្លងមក។ បានផ្សព្វផ្សាយអំពីទិស​ដៅនា​នា និងផែ​នការយុទ្ធសាស្តថ្មីៗ ដល់កងកម្លាំង។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែ​ងនូវការកោតសរសើរ ចំពោះលោក លោកស្រី ថ្នាក់ដឹ​កនាំគ្រប់ផ្នែកពាក់​ព័ន្ធ នៃអង្គភាពចំណុះស្នងការដ្ឋានទាំងអស់ដែលបានប្រឹងប្រែបំពេញ តួនាទី ភារ​កិច្ច អស់ពីកម្លាំងកាយចិត្តរហូត​ទទួលបានលទ្ធផ​លផ្លែផ្កាជាបន្តបន្ទាប់គួរជាទីមោទនៈ។

ដើម្បីធានា​បានស្ថេរភាព សន្តិសុខ សណ្តា​ប់ធ្នាប់ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោស្នង​ការ ក៏បានដាក់​ចេញទិសដៅអនុវត្តដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការងា​រផ្តល់សេ​វាសាធារ​ណៈ ពង្រឹងការយាមល្បាត បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង ពង្រឹង​ការគ្រ​ប់គ្រង​ការស្នាក់​នៅរប​ស់ពលរដ្ឋខ្មែរនិងជនបរទេស បន្តផ្សព្វផ្សាយគោ​លនយោបាយ​ភូមិឃុំ​សង្កា​ត់មានសុវត្ថិភាព និងច្បាប់ចរាចរណ៍ផ្លូវគោក ពង្រឹងការគ្រប់គ្រងក្តាប់​សភាពកា​រណ៍ស​ន្តិសុខក្នុងភូមិសាស្ត្រខេត្ត និងតាមព្រំដែនកម្ពុជាថៃ ត្រូវពង្រឹង​ការគ្រប់គ្រង​លិខិតបទដ្ឋាន​គតិយុទ្ធនានា និង ទ្រព្យសម្បិត្តរដ្ឋឲ្យបានល្អ៕

Leave a Reply

Your email address will not be published. Required fields are marked *