ពិធីសំណេះ​សំណាលនិស្សិតជ័យ​លាភីអាហារូបក​រណ៍ សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន និង សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

(ភ្នំពេញ)៖លោកជំទាវបណ្ឌិត ​ពេជ ចន្ទមុន្នី ហ៊ុនម៉ា​ណែត នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បាន​អញ្ជើញជា​អធិបតី ក្នុងពិ​ធីសំណេះ​សំណាលជាមួយនិស្សិតជយលាភីអាហារូបករណ៍ សម្តេចអគ្គម​ហាសេនាប​តីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (..) ផ្តល់ជូនតាមរយៈ សម្តេចម​ហាប​វរធិបតី ហ៊ុន ម៉ាណែត និងលោ​កជំទាវបណ្ឌិត ស​ម្រាប់ឆ្នាំ​សិក្សា ២០២៤២០២៥ នៅមជ្ឈម​ណ្ឌលសន្និបា​ត និងពិព័ណ៌កោះពេជ្រ។

មានប្រ​សាសន៍ក្នុងពិធី​ដ៏មហោទ្បារិ​កនោះ លោកជំទាវបណ្ឌិត បាន​លើកទ្បើងថា ការអប់រំ គឺជាកូន​សោរមួយ​ដ៏សំខាន់ សម្រាប់ការត្រៀមលក្ខណៈរបស់កម្ពុជា ចូលប្រឡូកក្នុងសមរភូមិសេដ្ឋកិច្ច ដែល​ពោរពេ​ញដោ​យការរត់ប្រណាំ​ងបច្ចេកវិទ្យា នវានុវត្តន៍ខ្ពស់ និង​ភាពច្នៃប្រឌិត ដែលជាកត្តាដ៏សំ​ខាន់មិ​នអាចខ្វះបានសម្រាប់ជំរុញ និងបង្កើនភាព​រឹងមាំនៃសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់កំ​ណើន​សេដ្ឋកិច្ចជាតិ និងការ​អភិវឌ្ឍប្រកប ដោ​យបរិយាប័ន្ន, ​ភាពធន់, និង ចីរភាព។ ការអប់រំ និងការអ​ប់រំបណ្តុះបណ្តា​ល មិនត្រឹមតែប​ង្កើនធនធា​នមនុស្សសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ, ប៉ុន្តែ វិស័​យទាំងនេះបង្កើតនូវឧត្តមប្រ​យោជន៍ជាច្រើន ស​ម្រាប់ប្រទេសជាតិ។

លោកជំទាវបា​នបញ្ជា​ក់ទៀតថា៖ ស​មណនិស្សិត និងនិស្សិតលាភីទាំងអស់ បាន និងកំពុងធ្វើការ​វិនិយោគរយៈ​ពេលវែង សម្រាប់មួយជីវិតក្នុងការសន្សំបាននូវជំនាញទន់ និងទ្រព្យធនមិ​នងាយ​នឹងបាត់​បង់ ដោយចំណេះជំនាញទាំងនេះ នឹងត្រូវរួមចំណែកនៅក្នុងទីផ្សារការងារ ទាំងក្នុងប្រទេស និងសកល​លោក បង្កើតឱកាសឲ្យនិស្សិត ក្នុងការចាប់យកអាជីព ដែលស័ក្តិសម ឬក៏អាចមា​នសំណា​ងក្លាយជា​សហគ្រិនដ៏ល្បីមួយរូប ឬក៏ជាអ្នកបន្តវេនសម្រាប់ការងារាជការ ទៅថ្ងៃអនាគត​ក៏ថាបាន។

ជាចុងក្រោយ លោកជំ​ទាវបណ្ឌិត បានផ្តល់អនុសាន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ អ..ត ទាំងអ​ស់ត្រូវមានក្រមសីលធម៌ ឥរិយាបទថ្លៃថ្នូរ គោរពផ្តល់តម្លៃដល់អ្នកជិតខាង ក៏ដូចគោរពច្បាប់ និង បទបញ្ញាតិ​នានារបស់សាកលវិទ្យាល័យ ព្រមទាំងមានការការចូលរួម​សក​ម្មភាពស្ម័គ្រចិ​ត្តក្នុងសង្គម សកម្ម​ភាពមនុស្សធម៌ សប្បុរសធម៌ ជាមួយសមាគមសិស្សនិស្សិតអាហារូបករណ៍ អ..ត មានដូច​ជា ការចូលរួមសិក្ខាសាលា, ទស្សនកិច្ចសិក្សា, វគ្គបណ្តុះបណ្តាលខ្លីៗ, សកម្មភាព​សង្គម និងសកម្មភាពស្ម័គ្រចិត្តជាច្រើនទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *