ព័ត៌មានជាតិ

អំណោយ​ស័ង្កសី របស់ឯកឧត្តម ​មេបញ្ជាកា​រកងទ័​ពជើងគោក ផ្តល់ជូន​ប្រជាពលរដ្ឋរង​គ្រោះ​ដោយ​ខ្យល់​កន្រ្តាក់ក្នុង​ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ កងកម្លាំងអន្តរាគមន៍ របស់​កងព​លតូចថ្មើរ​ជើងលេខ​៥១ ដឹកនាំដោយ​លោកអនុ​សេនីយ៍ឯក ទូច ណាន មេបញ្ជាការរង វរសេនាតូច​ថ្មើរជើង​លេខ៥១៤ ចុះជួយរុះរើ និងធ្វើផ្ទះជូនប្រជាព​លរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៥ខ្នង់ ជង្រុក​ស្រូវ១ខ្នង ស្ថិតនៅភូមិក្បាល​ក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ដោយសារ​មានភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្រ្តាក់ ជាបន្តបន្ទាប់ បណ្តាល​អោយខូចខាតផ្ទះ និងសម្ភារមួយចំនួន របស់ប្រជាពលរដ្ឋ ដើម្បីជួយសម្រួលនូវទុក្ខលំបាកនេះ កង​កម្លាំ​ងរួមជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាខិតខំជួយកសាងនិងជួសជុលឡើងវិញ។

ក្នុងឱ​កាសនោះលោកមេ​បញ្ជាការរង បានជម្រាបជូនថាស្ថិតនៅក្នុងស្ថានភាពជំងឺកូវីដ១៩ ប្រជាព​លរដ្ឋ មួយចំនួនពិតជាជួបការលំបាកដែលត្រូវការអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ បានរួ​មគ្នា​ជួយ​ដោះស្រាយ​បញ្ហាជូនប្រជា​ពលរដ្ឋតាមលទ្ធភាពជាក់ស្ដែង។

ដោយមានការយកចិ​ត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជា​កា​ររង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី សម្រាប់ក​ងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ វរសេនាតូចថ្មើជើងលេខ៥១៤ ។

ជាចុងក្រោយនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុ​កដាក់ចំពោះប្រជាព​លរដ្ឋជួបការលំ​បាកគ្រប់ទីកន្លែង

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button