ពិធីបិតផ្សព្វផ្សាយខ្លឹមសារអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តបន្ទាយមានជ័យលើកទី៣០ នៅវត្តគីរីជុំចំការខ្នុរ ក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖ក្នុងរយៈពេលពេញមួយថ្ងៃ នៃអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តបន្ទាយមានជ័យ ដោយមហាសន្និបាតទាំងមូលបានអនុវត្តនិងគោរពតាមកម្មវិធីត្រឹមត្រូវដោយមានការសម្របសម្រួលពីមន្ទីរធម្មការ និងសាសនាខេត្ត និងព្រះមេគណខេត្តទាំងពីរគណៈបានបង្ហាញពីគោលបំណង ក្រៅអំពីសុំប្រកាសលើកទី១ ដល់លើកទី៣០ បានលើកឡើងពីបទអន្តរាគមន៍បញ្ហាប្រឈម និងដោះស្រាយសំណូមពររបស់សាលាគុន សាលាអនុគណ ព្រះចៅអធិការ អាចារ្យគណៈកម្មការបានពិភាក្សាយ៉ាងផុលផុស ដើម្បីប្តូរបទពិសោធទៅវិញទៅមក លើចំណុចខ្លាំងចំណុចខ្សោយបញ្ហាប្រឈមក្នុងវិស័យព្រះពុទ្ធសាសនា ដោយខិតខំយកអស់កម្លាំងកាយចិត្ត ដើម្បីត្រួតពិនិត្យនិងវាយតម្លៃនិងលើកទិសដៅអនុវត្តបន្ត។ក្នុងនេះផងដែរមន្ទីរ អង្គភាពរួមមាន មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរបរិស្ថានខេត្តបានឡើងមានចំណាប់អារម្មណ៍ ចំពោះទីវត្តអារាមនានាទៅចូលរួមថែរក្សានូវសមិទ្ធផលដែលមានអាយុកាលយូរឆ្នាំ និងរក្សាបង្កើនដ្ឋានឲ្យបានល្អស្អាត។ជាលទ្ធផលនៃមហាសន្និបាតនេះសង្កេតឃើញមានបញ្ហាប្រឈមខ្លះ ត្រូវលើកយកមកដោះស្រាយជៀសវាងនូវជម្លោះអធិករណ៍ណាមួយកើតឡើង ពោលគឺត្រូវលុបបំបាត់នូវវប្បធម៌រៃអង្គាសខុសពេលវេលា។លុះដល់ថ្ងៃបន្ទាប់ទី៣១ ខែមករា ឆ្នាំ២០២៣ ក៏បានប្រារព្ធពិធីបិទមហាសន្និបាតមន្ត្រីសង្ឃខេត្តក្រោមអធិបតីភាព ឯកឧត្តម ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានលើកឡើងថា ក្រោយពីបានធ្វើការពិភាក្សារកដំណោះស្រាយជុំវិញបញ្ហាដែលបានលើកឡើងរួចមកនិងមាន ដឹកនាំព្រមទាំងព្រះមន្ត្រីសង្ឃ និងសហការបន្តពង្រឹងគុណភាពទាំងគ្រប់គ្រងវត្តអារាម ឲ្យមានរបៀបរៀបរយ សាមគ្គីភាពរក្សាតម្លៃព្រះពុទ្ធសាសនា បន្តជំរុញក្នុងការរៀបចំរចនាសម្ព័ន្ធថ្នាក់ខេត្ត ស្រុក ក្រុងបន្តខិតខំពង្រឹងពង្រីកសាលាពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធិកវិទ្យាល័យ និងគ្រូបង្រៀនឲ្យ គុណភាពល្អ។
ឯកឧត្តមអភិបាលខេត្តនិងឯកឧត្តមហង្ស ចាន់ព្រីដា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាបានមានប្រសាសន៍ថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ទីរធម្មការនិងសាសនាដែលបានសហការជាមួយសាលាគណខេត្តបានធ្វើឲ្យអង្គមហាសន្និបាតទទួលបានជោគជ័យ។ ជាមួយគ្នានោះឯកឧត្ដមក៏បានផ្តាំផ្ញើដល់ប្រធាន អង្គអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃលើកទី៣០ បន្តពង្រឹងគុណភាពដឹកនាំសាមគ្គីភាពផ្ទៃក្នុងរក្សាតម្លៃព្រះពុទ្ធសាសនា ទៅឲ្យវត្តអារាមក្លាយទៅជាកន្លែងផ្តល់នូវចំណេះដឹងទាំងផ្លូវលោក លើធម៌អប់រំផ្លូវចិត្តចៀសវាងនូវអំពើហិង្សា ជាពិសេសបន្តទប់ស្កាត់សកម្មភាពធ្វើអាជីវកម្មលើសាសនាកេងប្រវ័ញ្ច ដើម្បីផលប្រយោជន៍លាភសក្ការៈតាមគ្រប់រូបភាពដូចជា ការឃោសនារៃអង្គាសអុកពេលមានច្បាប់ទម្លាប់ត្រឹមត្រូវ និងតាមទីប្រជុំជនសាធារណៈធ្វើឲ្យជះឥទ្ធិពលអាក្រក់បាត់បង់នូវតម្លៃ នៃព្រះពុទ្ធសាសនា។ចុងក្រោយ គណៈអធិបតីបានប្រគល់ប័ណ្ណសរសើរ បានថ្លែងនូវអំណរគុណនិងពិធីរាប់បាត្រព្រះសង្ឃចំនួន ៣៣៣អង្គផងដែរ៕