ព័ត៌មានជាតិ

អភិបាលរងខេត្តប៉ៃ​លិន ​ដឹកនាំកិច្ចប្រជុំត្រៀ​មបើ​កសិក្ខាសា​លាវិស័យ​សន្តិសុខ​ស្បៀង និងអា​ហា​រូបត្ថ​ម្ភ​ខេត្ត នា​ពេល​ខាងមុខ

ខេត្តប៉ៃលិន៖លោក ហែម ឬទ្ធី អ​ភិបាលរ​ងខេត្ត តំ​ណាងដ៏ខ្ពង់ខ្ពស់​លោកជំទាវ​ បាន ស្រីមុំ អភិបាល ខេត្តប៉ៃ​លិន កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បាន​ដឹកនាំក្រុមការ​ងារប្រ​ជុំត្រៀម​បើកសិក្ខា​សា​លាវិស័​យសន្តិសុខស្បៀង​ និងអា​ហារូបត្ថម្ភ​ខេត្ត ​នាពេលខាងមុខ។

លោក ហែម ឬទ្ធី អភិបាលរង​ខេត្ត បានមា​នប្រសាស​ន៍ថា៖ សន្តិសុ​ខស្បៀង ​និងអាហារូបត្ថម្ភ មិន ត្រឹមតែជាការឆ្លើយតបទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិ​បាល ដែលបានដា​ក់​ចេញកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាង​សំខាន់ ក្នុងកា​រកាត់បន្ថ​យភាពក្រីក្ររ​បស់ប្រជា​ជន នឹងភាព​ងាយរ​ងគ្រោះវិ​បត្តិ និងបញ្ហាផ្សេ​ងៗ ការពា​របរិស្ថាន និងជួយកាត់​បន្ថ​យផលប៉ះ​ពាល់​នៃ ការប្រែប្រួល​​អាកាសធាតុ និ​ងមានចី​រភាព សម្រាប់ប្រជា​ជនកម្ពុជាគ្រប់រូបរួម​ នឹងភពផែនដី និងវិ​បុលភាព។

លោកអភិបា​លរង បានមានប្រសា​សន៍បញ្ជាក់​ថា៖ ការដឹ​កនាំកិច្ចនាពេ​លនេះ ដើម្បីចូលរួម​ត្រៀម​រៀបចំបើកសាក្ខា​សាលាដែ​លពិតជា​មានពី សារៈសំខា​ន់ នៃវិស័​យសន្តិសុខ ​ស្បៀង និង​អាហារូ​បត្ថម្ភ គឺជាមូលដ្ឋាន​គ្រឹះស​ម្រាប់អ​ភិវឌ្ឍមូ​លធនមនុស្ស សេ​ដ្ឋកិច្ច និងសង្គម ជាតិ។​ក្នុ​ងឱកាស​នោះ​លោកអ​ភិបាល​រងក៏បាន​សំណូម​ពរដ​ល់ក្រុមការងារ​ ទាំងអស់ត្រូវរៀបចំបច្ចេកទេស បញ្ហានានា ជាពិ​សេសលោក​គ្រូអ្នកគ្រូ ជាគ្រូបង្គោ​លត្រូវខិត ខំយកចិត្តទុក​ដាក់បង្ហាត់​បង្រៀនដល់សិក្ខាមទាំ​ងអស់ប្រកប​ដោយប្រសិទ្ធភាពខ្ពស់ផងដែរ ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button