មន្រ្ដីកាកបាទក្រហម ចុះធ្វើការប៉ាន់ប្រមាណភាព ងាយរងគ្រោះនិងសមត្ថភាព ដើម្បីលើកកម្ពស់សកម្មភាពមនុស្សធម៌ សុខភាពក្នុងសហគមន៍
ខេត្តបន្ទាយមានជ័៖ក្រោយពីក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហមគំរូ ចំនួនដប់១៥រូប បានចូលរួមសិក្ខាសាលារៀនសូត្ររយៈពេលពីរថ្ងៃកន្លងរួចមក ស្តីពីការពង្រឹងការប៉ាន់ប្រមាណភាពងាយរងគ្រោះនិងសមត្ថភាព ដើម្បីលើកកម្ពស់សកម្មភាពមនុស្សធម៌សុខភាពក្នុងសហគមន៍ក្រុមអ្នកស្ម័គ្រចិត្តទាំង១៥ រូបនិងក្រុមមន្ត្រីកាកបាទ កម្ពុជាថ្នាក់ជាតិ ស្នាក់ការកណ្តាល ព្រមទាំងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះធ្វើការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព ដល់ភូមិឃុំ គោលដៅនៅក្នុងខេត្តបន្ទាយមានជ័យ តាំងពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣។
លោកធូ ស៊ីភ័ណ្ណ ដែលជានាយកសាខាស្តីទីកាកបាទក្រហមកម្ពុជាខេត្តបានឲ្យដឹងថា តាមការប៉ាន់ប្រមាណនេះគឺងាយរងគ្រោះតាមតំបន់គោលដៅនេះគឺយើងបានកំណត់យកដំណាក់កាលចំនួន ៦ ក្នុងឃុំសង្កាត់រួមមាន៖ឃុំបត់ត្រង់ ឃុំឫស្សីក្រោក សង្កាត់អូរអំបិល សង្កាត់ព្រះពន្លា សង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែត។
លោកបានបន្តថា ធ្វើការប៉ាន់ប្រមាណនេះបានធ្វើការបែងចែកជា ៦ក្រុម ដើម្បីធ្វើការអប់រំណែនាំ និងសួរនាំដល់ប្រជាពលរដ្ឋពីបញ្ហាងាយរងគ្រោះ និងបញ្ហាប្រឈមនានា ក្នុងសហគមន៍របស់ពួកគាត់ទាំងនោះ ក្រុមទី១–តាមផែនទីភូមិសាស្ត្រ ,ទី២–ប្រតិនទិនរដូវកាល ,ទី៣–ការវិភាគអ្នកពាក់ព័ន្ធ ,ទី៤–បញ្ហានិង ដោះស្រាយតាម,ទី៥–ប្រវត្តិភូមិសាស្ត្រ,ទី៦–តារាងភាពធន់នៅក្នុងសហគមន៍។ យើងក៏បានដឹងហើយថា ខេត្តបន្ទាយមានជ័យ រយៈពេលបីបួនឆ្នាំកន្លងទៅគឺមានគ្រោះមហន្តរាយធម្មជាតិបានកើតឡើងនៅក្នុងខេត្តស្ទើរគ្រប់ស្រុក ក្រុងរួមមានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ និងគ្រោះរាំងស្ងួតជាដើម។ ដើម្បីជាការលើកកម្ពស់សកម្មភាពមនុស្សធម៌ ពិសេសកាកបាទក្រហមកម្ពុជាទៅចុះធ្វើសកម្មភាពជាបន្ទាន់ដូចជា ផ្តល់អំណោយ រកទីជម្រកអនាម័យបរិស្ថាន សុខភាពពេលដែលបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះរកទីទួលសុវត្ថិភាពជាដើម ៕