ព័ត៌មានជាតិ

ក្លែងឯក​សណ្ឋានជាក​ងរាជអាវុធហត្ថ ត្រូវកម្លាំងអាវុធហត្ថខេត្តតាកែវ ចាប់ឃាត់ខ្លួនបា​នជាបន្តប​ន្ទាប់

ខេត្តតាកែវ៖ដោយមានប​ទបញ្ជាពីលោក​ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការក​ងរាជអាវុធ​ហត្ថខេ​ត្តតាកែវ និងសម្របស​ម្រួលនីតិវិធី​ពីព្រះរាជអាជ្ញា​អមសាលា​ដំបូងខេត្តតា​កែវនៅវេលា​ម៉ោង១២និង​៥០​នាទី ថ្ងៃទី០៩ ខែកុម្ភៈ​ ឆ្នាំ២០​២៣ កម្លាំងអាវុធហត្ថ​ខេត្តតាកែវ ដឹកនាំ​ដោយលោ​កវរសេនី​យ៍ឯក ង៉ែត ​ចាន់ធី មេបញ្ជាកា​ររងកងរាជ​អាវុធហ​ត្ថខេត្ត បានចុះឃាត់ខ្លួនជ​នសង្ស័យ​នៅចំណុ​ចភូមិ​ពានមាស ឃុំលំពង់ ស្រុក​បាទី ខេត្តតាកែ​វ ពីបទ​ក្លែងឯកស​ណ្ឋានកងរាជអាវុធហត្ថ ដោ​យ​បាន​ឃាត់ខ្លួន​ជន​សង្ស័យបា​ន០​១នាក់ ឈ្មោះ​ យក់ សុជាតិ ភេទប្រុសអាយុ៤៨ឆ្នាំ មុខរបរ គ្រូ​បង្ហាត់នៅក្នុងស​មាគមជួយ​ជនរងគ្រោះដោយសារគ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ​ខេត្តតាកែវ ។ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំង​អាវុធហត្ថខេ​ត្តបា​នចុះ​នៅចំណុច​សមា​គមន៍ជួយ​ជ​នរងគ្រោះ​ដោយ​សារគ្រឿង​ញៀន ស្ថិត​នៅភូមិត្រពាំងព្រីង ឃុំលា​យបូរ ស្រុកត្រាំកក់ នឹងបានធ្វើកា​រឃាត់ខ្លួនជន​សង្ស័យបា​នចំនួន​ ៤នាក់​បន្ថែមទៀត ពីបទក្លែង​ឯកស​ណ្ឋាន។

ជន​សង្ស័យទាំ០៥នា​ក់រួមមានៈឈ្មោះ ប៉ា ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ រស់នៅ​ភូមិត្រាំ​ សង្កាត់រកាក្រៅ ក្រុងដូនកែវ, ឈ្មោះ អឿន អាន​ ភេទប្រុសអាយុ២៥ឆ្នាំមុខរបរសន្តិសុខ រស់​នៅភូមិ​ថ្មសរ ឃុំលំ​ពង់ ស្រុកបាទី, ឈ្មោះ ​ទេព ឡៃសេង ​ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសន្តិសុខ រស់នៅ​ភូមិថ្នល់បែកកើត ឃុំស្វា​យទាប ស្រុកចំការលើ ខេ​ត្តកំពង់ចា​ម, ឈ្មោះ ទេព មុនី ភេទប្រុស អាយុ​២៨ឆ្នាំ មុខរបរសន្តិសុ​ខ រស់នៅភូ​មិតាម៉ូវ ឃុំជើ​ងគួន ស្រុកសំរោង និងឈ្មោះ ញឹក យីឡាយ ភេទប្រុស​ អាយុ៥៦ឆ្នាំ មុខរ​បរប្រធាន​សមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀន រស់នៅ​ភូមិត្រពាំងព្រីង ឃុំលា​យបូរ ស្រុកត្រាំកក់ ។

វត្ថុតាង​ចាប់យករួ​មមាន៖

.ឯក​សណ្ឋានកងរាជអាវុធហត្ថខោចំនួន ១២ខោ អាវយឺតចំនួន០៧អាវ មួក០៩ ស្បែកជើង​កវែងចំ​នួន០៧គូ។

.ឯកសណ្ឋាន​យោធា ខោចំនួន០៣ខោ អាវយឺតចំនួន០១។

.ឯកសណ្ឋា​ននគរបាល អាវ ​ចំនួន០៤ ខោចំនួន០២ ។

.ឯកសណ្ឋា​នអង្គរក្ស អាវយឺ​តចំនួន០៤ មួកចំនួន០៤ ។

.រថយន្តចំនួ​ន០២គ្រឿង(​ម៉ាកLEXUS 470 ពណ៌កាំម៉ៃ ពាក់ស្លាកលេខភ្នំពេញ២AL-4513 និងLE​XUS 400h ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ០២ ២៨៩៨៥)។បច្ចុប្បន្ន​មន្ត្រីជំនាញកំ​ពុងអនុ​វត្តនីតិ​វិធី៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button