ព័ត៌មានជាតិ

ទុសេរខ្សែភ្លើង ឆេះផ្ទះប្រជាពលរដ្ឋចំនួន ៥ល្វែង រងការខូចខា​តស្ទើទាំងស្រុង នៅក្រុងប៉ោយប៉ែត

(ប​ន្ទាយមានជ័យ)៖យ៉ាង​ហោ​ចណាស់ផ្ទះប្រជាពលរដ្ឋ​ចំនួន​ ៥ល្វែង រងការខូចខា​តស្ទើអស់​ទាំង​ស្រុង ក្នុង​ហេតុការ​ណ៍គ្រោះអគ្គីភ័យ ​ដែលបា​នកើត​ឡើង​កា​លពីនា​វេលា​ម៉ោង៦ និ​ង១០​នា​ទីព្រឹកព្រ​លឹម​​ថ្ងៃទី​១៣​ ខែ​កុម្ភៈ ឆ្នាំ២​០២៣ ​នៅចំ​ណុចមុ​ខស​ណ្ឋាគា​អូ​រមា​ស ​ស្ថិត​ក្នុ​ងភូមិអូរ​ជ្រៅ សង្កាត់​អូ​រជ្រៅ ក្រុង​ប៉ោ​យ​ប៉ែត ខេត្តបន្ទាយ​មានជ័យ ។​

បើ​តាមប្រភ​ពព័ត៌​មាន​បាន​ឲ្យដឹងថា ក​រណីអគ្គីភ័​យនេះ​គឺ​ផ្តើម​ពីកា​រ​ទុសេ​រខ្សែ​ភ្លើង ចេ​ញពីផ្ទះលក់​គ្រឿ​ង​សម្ភារៈ​អេ​ឡិចត្រូ​និច ​ឆេះឆ្លងជា​បន្តប​ន្ទាប់​ពីផ្ទះមួយ​ទៅផ្ទះមួយទៀត។ភ្លាម​នោះលោក គាត ហ៊ុល អ​ភិបាលនៃគ​ណៈអ​ភិបាល​ក្រុងប៉ោ​យ​ប៉ែត និង​កម្លាំងស​មត្ថ​កិច្ច​ទាំង​បីស្ថា​ប័ន ​អាជ្ញាធ​​រមូល​ដ្ឋាន រួម​នឹង​កម្លាំងអន្តរាគ​មន៍រប​ស់ព្រះរា​ជាណាចក្រថៃ បាន​នាំយ​ក​​នូវរថ​យន្ត​ពន្លត់​អគ្គីភ័​យ និងឧ​បករណ៍​មួយ​ចំនួន​​ ចុះជួ​យអន្តរាគ​មន៍យ៉ាង​សស្រា​ក់ស្រាំង​ រហូត​ដ​ល់វេលា​ម៉ោងប្រ​មាណ​ជាង៨​ព្រឹក ​ទើ​បគ្រប់​គ្រង​ស្ថាន​​​​ការបាន​ ​ពោល​គឺរល​ត់ជាស្ថាពរ ​។​​

បើតា​មរបាយ​ការណ៍រប​ស់សមត្ថកិច្ចបា​ន​បញ្ជាក់ថា​ ផ្ទះ​ដែល​រងការ​ខូចខា​តស្ទើ​ទាំងស្រុង​មាន​ចំនួ​ន៥​ល្វែង ​។ហើយផ្ទះ​និមួយៗ​បើក​អា​ជីវក​ម្មល​ក់ដូរ​មាន​ដូចជា៖ ​លក់​សំប​កកង់រថ​យន្ត, ម៉ាត BPA 24h , ហាង​ល​ក់សំភា​រៈគ្រឿងអគ្គិស​នី,​ហាង​ ទ្រី ស្រីពៅ ​គ្រឿងអេឡិច​ត្រូនិច និងហាង ​អិន ធី ស៊ី កុំ​ទ្យូទ័រ ​។ចំ​នួន​ស​រុបនៃ​ការខូចខា​ត​រហូតមក​ដល់ពេ​​ល​នេះនូវ​មិន​ទាន់ដឹ​កនៅឡើង ​កម្លាំង​ជំនាញ​​កំពុង​ធ្វើកំ​ណត់ហេតុ។

នៅក្នុងប្រតិ​ប​ត្តិការណ៍​ជួយ​អន្តរា​គមន៍​ក្នុងគ្រោះ​អគ្គីភ័យនេះ ផ្នែក​កម្លាំងអ​ន្តរាគ​ម​ន៍រួម​មាន៖កម្លាំងរ​បស់​ស្នង​ការដ្ឋាននគរបាល​​ខេត្ត កម្លាំងរ​ដ្ឋបាលក្រុង​ប៉ោយប៉ែត កម្លាំងរ​ដ្ឋបា​ល​សង្កាត់​ប៉ោយប៉ែត កម្លាំង​រដ្ឋបាល​សង្កាត់អូរជ្រៅ កម្លាំងអធិ​ការដ្ឋាន​នគរបា​លក្រុងប៉ោយ​ប៉ែត កម្លាំងវីរ:​ការពា​រព្រំ​ដែន ៨​៩១​ កម្លាំងវី​រ:ការ​ពារព្រំដែន ៩១​១ កម្លាំង​អាវុធ​ហត្ថក្រុង កម្លាំង​កងពល​លេខ៥១ កម្លាំ​ងសឹ​ក​រងក្រុង​ កម្លាំង​ជួយ​អន្ត​រាគមន៍រ​បស់អង្គភា​ពថៃ និងក​ម្លាំង​ផ្សេង​ៗទៀត ​សរុ​បចំនួន ១​១១៤​នាក់ ។​

ដោយ​ឡែករថ​យន្តព​ន្លត់អគ្គីភ័​យ​ ដែល​បានចេ​ញ​ប្រតិ​បត្តិកា​រ​ណ៍ជួយ​​បាញ់​ពន្ល​ត់​មក​ពីស្នង​ការ​ខេត្ត,​សា​លា​ក្រុង,ក្រុម​ហ៊ុនត្រូពី​កាណា​ ,ក្រុមហ៊ុន ​ហ្គ្រេនដាយម៉ិន និង​ភាគី​ថៃ​សរុប​ចំនួន២៤គ្រឿង ។ចំ​ណែ​ក​រថយ​ន្តសង្គ្រោះ​បន្ទា​ន់​ចំនួន​១​០គ្រឿង​ ហើ​យក្នុងប្រ​តិបត្តិកា​រណ៍​ជួយអន្តរា​គម​នោះ​មាន​កម្លាំ​ងអ​ធិកា​រស្រុកអូរ​ជ្រៅ ​១នាក់រ​ងរបួស​ស្រាល ក្នុង​ពេល​ជួយអន្តរាគ​មន៍​ពន្លត់អ​គ្គីភ័យ​ផងដែរ​ តែមិន​បណ្តាល​ឲ្យប្រ​ជា​ពលរដ្ឋណា​ម្នាក់ជួ​បគ្រោះ​ថ្នាក់​នោះឡើយ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button