ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

បើ​ក​រថយន្ត​ដឹក​បង​ប្អូន​ មកពី​កម្មវិធីបង្ក​ក់ក្មួយ នៅឡែម លុះ​ដល់ផ្លូវកោង​រេចង្កូត​ក្រឡាប​ បណ្តាល​ឲ្យ​រងរបួស​១៦នាក់

(ខេត្តប៉ៃលិន)៖យ៉ាងហោចណាស់មានមនុស្ស​ប្រុសស្រី ចាស់ក្មេងចំនួន ​១៦នាក់ ក្នុងចំណោម​១៦នា​ក់​រង​របួស​ធ្ងន់ ០៧នាក់ និងស្រាល​០៩នាក់,០​៧ស្រី ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​​ ដែលបង្ក​ឡើង​ដោយ​រថយន្តមួយ​គ្រឿង​បើ​កប​រក្នុង​​ទិស​ដៅពី​ត្បូង​ទៅជើង លើផ្លូវ​កៅស៊ូ លុះ​​មកដល់ផ្លូវ​កោង​កំ​ពុងឡី ក៏​ស្រា​ប់តែ​រេចង្កូត​បួង​ចង្កូត​មិន​មក​បណ្តាល​ឲ្យក្រឡា​ប់ ៣ត្រឡបដោយ​ខ្លួនឯង ។​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតឡើងកាលពីវេលាម៉ោង០៦ និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ២​០២៣ ស្ថិត​នៅក្នុងភូមិកំពង់ចម្លងក្រោម ឃុំ​សាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បើកតាមប្រភពព័ត៍មានពីមន្ត្រី​នគរបាល​ជំនាញស្រុកសាលាក្រៅបានឲ្យដឹ​ងថា​ ក្រោយពី​កើតហេតុ​ភ្លាមៗ​ មានបងប្អូនប្រជា​ពលរដ្ឋ និងកម្លាំងជំ​នាញនគរ​បាលប៉ុស្ថិ៍ឃុំសាលា​ក្រៅ​ សហ​ការជា​មួយ​កម្លាំង​នគរបា​លជំនាញនៃ​អធិកា​រស្រុកសា​លាក្រៅ ម​កជួយ​អន្តរាគមន៍លើកចេ​ញ​ពី​រថយន្ត និង​ហៅរ​ថយន្ត​សង្គ្រោះបន្ទាន់ ដើម្បីជួយសង្គ្រោះ ព្រមទាំង​ធ្វើការវា​ស់វែង​តាមជំនាញផងដែរ។

គរបាលបញ្ជាក់ថា ជនរងគ្រោះ​ដែល​រងរបួសធ្ងន់ និងស្រាល​ក្នុងហេតុការណ៍គ្រោះថ្នាក់ច​រាចរណ៍​ខាងលើនេះរួមមាន៖​

ទី១.ឈ្មោះ សូ ​សាត ភេទប្រុស អាយុ​ ៤៨ឆ្នាំ ជាអ្នកបើកបររ​ថយន្តម៉ាក់ TACOMA ផ្លាកលេខ2A.​9​3​95 ពោ​ធិ៍សាត់ របួស(ស្រា​ល)

ទី២.ឈ្មោះ អេង ភឿត ភេទស្រី អាយុ៥៤ឆ្នាំ អ្នករួម​ដំណើរ របួសបាក់ជើ​ងខាង​ឆ្វេង(ធ្ងន់)បញ្ជូនទៅ​ពេទ្យបាត់ដំបង។

ទី៣.ឈ្មោះ ​វ៉ាន់ ប៊ុន ភេទប្រុស អាយុ៥៨ឆ្នាំ អ្នករួមដំណើររបួស(ធ្ងន់)

ទី៤.ឈ្មោះ ​អេង ផង ប្រុស អាយុ៤២ឆ្នាំ អ្នករួមដំណើរ របួស(ធ្ងន់)

ទី៥. ឈ្មោះ អេង ភី​ ភេទស្រី អាយុ៤០ឆ្នាំ អ្នករួម​ដំណើរ របួសបែកក្បាលនិងជើងខាងស្ដាំហើម​(ធ្ងន់)បញ្ជូនទៅពេទ្យខេត្តបាត់ដំបង។​

ទី៦.ឈ្មោះ ហឿយ ស្រីម៉ៅ ភេទស្រី អាយុ​៣២ឆ្នាំ អ្នករួមដំណើរ របួស​បែកក្បាល និងមុខ,ដៃ(ធ្ងន់)បញ្ជូ​នពេទ្យបា​ត់ដំបង។

ទី៧. ឈ្មោះ នឿន ស្រីណាត ភេទស្រី អាយុ​១៤ ឆ្នាំអ្នករួមដំណើរ រ​បួសបែកក្បាល(ធ្ងន់)ដេរ​អស់១០​ថ្នេរ បញ្ជូនទៅពេ​ទ្យខេត្តបា​ត់ដំបង។

ទី៨. ឈ្មោះ សុ ផល ភេទ​ប្រុស អាយុ ២២ឆ្នាំ អ្នករួមដំណើរ រ​បួស( ស្រាល)

ទី៩.ឈ្មោះ ធុក បាន ភេទប្រុស អាយុ២៧ ឆ្នាំ អ្នករួមដំណើរ រ​បួស( ស្រាល)

ទី១០. ឈ្មោះ​ យ៉ូវ លីន ភេ​ទស្រី អាយុ២៤​ឆ្នាំ អ្នករួមដំ​ណើរ របួស( ស្រាល)

ទី១១. ឈ្មោះ វ៉ាន បូន ភេទស្រី អាយុ២៩ឆ្នាំ អ្នករួម​ដំណើរ របួស( ស្រាល)

ទី១២.ឈ្មោះ មឿន រក្សា ភេទស្រី អាយុ​០៣ឆ្នាំ អ្នករួម​ដំណើរ របួស( ស្រាល)

ទី១៣.ឈ្មោះ មឿន រចនា ភេទស្រី អាយុ០៣ឆ្នាំ អ្នករួមដំណើរ របួស( ស្រាល)

ទី១៤. ឈ្មោះ អេង សុភា ភេទស្រី អាយុ២៨ឆ្នាំ អ្នករួមដំណើរ របួស( ស្រាល)

ទី១៥. ឈ្មោះ វ៉ាន លីហ្សា ភេទស្រី អាយុ០៦ខែ អ្នក​រួមដំណើរ ​របួស( ស្រាល)

ទី១៦. ឈ្មោះ សូន វ៉ាន់ស៊ីង ភេទប្រុស អាយុ១១ឆ្នាំ អ្នករួមដំណើរ របួស( ស្រាល)

នគរបាលស្រុកបានបន្តទៀតថា បងប្អូ​នជ​នរងគ្រោះ​ខាងលើទាំង ១៦នាក់​មានទី​លំនៅបច្ចុប្បន្ន​រស់នៅភូមិចុងព្រែកក្ដុល សង្កាត់ដូនទាវ ខណ្ឌបាត់ដំបង ខេត្តបាត់ដំបង ។ ពាក់ព័ន្ធករណី​ខាងលើ​នេះ​បើតាមការរៀបរាប់រប​ស់ជនរងគ្រោះ​បានឲ្យដឹងថា ពួកគាត់ជា​ប​ងប្អូន​បា​ន​ទៅចូ​លរួមក​ម្មវិធីបង្ក​ក់ក្មួយ​នៅភូមិ​ផ្សារឡែម ​ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ហើ​យក៏​បានធ្វើដំ​ណើរចេញម​កវិញ​តាមផ្លូវភូមិ​កំពង់​ចម្លង​ក្រោម​ឆ្ពោះ​ទៅទីរួមខេ​ត្តបាត់ដំ​បង។មូលហេតុ​នេះ​ម​ក​ពីស្ថាន​ភាពផ្លូវ​កោងខ្លាំង ​និងអ្នកបើ​កបរខ្វះភា​ពប្រុងប្រយ័ត្ន​ដល់​ផ្លូវ​កោ​ងរេចង្កូតបួ​ងមិនមកក៏​ក្រឡាប់តែ​ម្ដង។បច្ចុប្បន្ន: ជនរងគ្រោះ​ដែលរបួស​ធ្ងន់ទាំង​អស់ត្រូវ​បានបញ្ជូ​នទៅស​ង្គ្រោះនៅ​មន្ទីរ​ពេទ្យបង្អែ​កខេត្តប៉ៃលិន។បន្ទាប់ពីលោ​កគ្រូពេទ្យ​ជំនាញបា​នលាមុខរបួ​សនិងដេ​រមុខរបួ​ស,អ្នករងរបួ​សធ្ងន់ចំនួន៥​នាក់ត្រូវបញ្ជូនទៅ​ព្យាបា​លនៅពេទ្យខេត្តបាត់ដំបង។ ចំណែករថយន្តរ​បស់ជនរ​ងគ្រោះ​ត្រូវបា​នសមត្តកិច្ចប្រគល់ឱ្យ ម្ចាស់វិញ ដើម្បីយកទៅ​ជួសជុល​នៅខេត្តបាត់ដំបង៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button