ព័ត៌មានជាតិ

សា​ខាកាក​បាទក្រហម​កម្ពុជា ខេត្តបន្ទាយ​​មានជ័យ បើកកិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្ដីពីការ​ប៉ាន់ប្រមា​ណ​ស​មត្ថ​ភាពសា​ខាជុំទី​២ សម្រាប់​ខេ​ត្តបន្ទាយ​មានជ័​យ

(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាខា​កាកបាទក្រ​ហមខេត្តប​ន្ទាយ​មានជ័យ បានបើក​កិច្ចប្រជុំពិគ្រោះ​យោបល់​ស្ដីពីការប៉ា​ន់ប្រមាណ​សមត្ថភាពសាខាជុំទី ២ សម្រាប់​ខេត្តបន្ទាយមាន​ជ័យក្រោមអ​ធិបតីភាព ឯកឧត្តម យូ ឡាណា​ អគ្គលេខាធិការរងទី ២ កាកបាទ​ក្រហម​កម្ពុជា ឯកឧត្ត​ម ​​អ៊ុំ​ រាត្រី ប្រធានគ​ណៈកម្មាធិការសា​ខាកាកបាទក្រហមខេត្ត។

ឯកឧត្តម អ៊ុំ​រាត្រី បានមានប្រសាស​ន៍ថា ក្នុងកិច្ចប្រជុំធ្វើការ​ប៉ាន់ប្រមា​ណនូវសមត្ថភាពជុំទី ២(បូ​កា)នា​ថ្ងៃនេះ​ក្នុងគោ​លបំណង​លើកកម្ពស់គុណ​ភាព នៃការអនុវត្តកា​រងារឲ្យមានប្រសិទ្ធភាព តាម​លក្ខណៈវិ​និច្ឆ័យ ជាសា​ខាឱ្យមានដំណើ​រការល្អ និងស្រ​បតាមទិស​វិមជ្ឈការនិងវិស​ហមជ្ឈការ ដែ​លពេ​លនេះ​សាខាកាកបាទក្រ​ហមខេត្តបន្ទា​យមានជ័យ ក៏បា​នអភិវឌ្ឍន៍​ខ្លួនឈានមួយជំ​ហានពីក​ម្រិត​សាខា​អប្បបរមា ​ទៅជាសាខាអភិ​វឌ្ឍន៍ក​ម្រិតទី ១ ដើម្បីអ​ភិវឌ្ឍន៍ខ្លួ​នឲ្យស្រប​តាមទស្ស​នៈវិស័​យ​ជាស្ថា​ប័នមនុស្សធម៌​ នាំមុខ​គេនៅ​កម្ពុជានិ​ងក្លាយ​ជាសាខាដែ​លមាន​ភាពជាម្ចាស់ការខ្ពស់ តាមទិ​ស​យុទ្ធសាស្ត្រ ២០២១២០​៣០ របស់​កាកបាទក្រហមកម្ពុជា។

ឯកឧត្តម ​អ៊ុំ​ រាត្រី បន្តថា ជារៀងរា​ល់ឆ្នាំក្រុមប្រតិបត្តិសាខា​កាកបាទក្រហមខេត្ត បានខិត​ខំកៀងគ​រមូលនិធិពី​សប្បុរស​ជន ឯកឧត្តម ​លោកជំទាវ លោ​កឧកញ៉ា ​ព្រមទាំ​ងព្រះសង្ឃ ដែលជា​ការចូល​រួមចំណែក​លើ​វិស័យមនុស្សធម៌ ខ្មែរ​ជួយខ្មែរ ​ហើយកា​រ​ចាយវា​យគឺមា​នការ​សន្សំសំចៃខ្ពស់ ផ្ដល់​ជូនចំ​គោលដៅ ជាក់ស្ដែង​ក្នុងខេត្តបន្ទា​យមានជ័​យជារៀងរា​ល់ឆ្នាំតែ​ងតែជួបគ្រោះ​មហន្តរាយធ​​ម្មជាតិ ច្រើនជាងគេ​ទូទាំងប្រទេ​ស ដូចជា​ខ្យល់កន្ត្រា​ក់ ទឹកជំនន់ គ្រោះរាំងស្ងួត។​ប៉ុន្តែ ទោះ​បីជា​លំបាក​យ៉ា​ងណាក៏ក្រុម​ប្រតិបត្តិ សា​ខាកាកបាទក្រហមខេត្ត នៅតែបន្តចុះ​ជួយស​ង្គ្រោះ​ផ្ដល់អំ​ណោ​យមនុស្សធ​ម៌ ជូនប្រ​ជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ដោយមិន​ទុកឱ្យពួក​គាត់ស្លាប់​ដោយអ​ត់អា​ហារនោះ​ឡើយ។

ឯកឧត្តម យូ ឡាណា អគ្គលេខា​ធិការរងទី ២ កាកបាទក្រហម​បា​នមានប្រសាសន៍ថា ការអភិវឌ្ឍ​ន៍ស្ថាប័ន​គឺជាវិស័យ​អាទិភាពទី ៤ ​នៃយុទ្ធ​សាស្ត្រ ២០​២១២០៣០ របស់កាកបាទក្រហមកម្ពុជា តាម​រយៈឧបក​រណ៍ល​ក្ខណៈវិនិ​ច្ឆ័យសា​ខាមានដំណើរការល្អ។

ឯកឧត្តម យូ ឡាណា​ បន្តថា​ ការប៉ា​ន់ប្រមាណសមត្ថភាពស្ថាប័នសាខា ​(បូកា) មានវត្ថុបំណង ៣ គឺ

ស្វែង​យល់ពី​រសមត្ថភាព​ និងរបៀបបំ​ពេញការ​ងារនា​ពេល​បច្ចុប្បន្នរបស់សាខា។ឈានទៅ​សម្រេច​ការឯ​កភា​ពរួមគ្នាលើអាទិ​ភាពនានា សម្រាប់ជួយលើ​កកម្ពស់កា​របំពេញការងា​ររបស់សា​ខាបន្ថែម​ទៀត។រៀបចំផែ​នកា​រអភិវឌ្ឍន៍ សម្រាប់ពង្រឹង និងធានានិរន្តរ​ភាពនៃសមត្ថភា​ពផ្ដល់សេ​វាកម្មរបស់​សាខា និងភាពធន់មាំរ​បស់សហគមន៍។ការប៉ាន់ប្រមាណ​សមត្ថភាព​ស្ថាប័នសាខា មិនមែនជា​ការវាយ​តម្លៃឬ​ការធ្វើតេស ឬការ​ចាប់កំហុស​ទេគឺ ជាកា​រពិភាក្សាផ្លាស់​ប្ដូរយោបល់ ឯកភាពរួម​លើកា​រកំណ​ត់សូច​នាករ ក្នុងសមត្ថភាពស្នូលទាំង៥ នៃបញ្ជីសំណួរ​ស្ដីពីការប៉ា​ន់ប្រមាណ​សមត្ថភាពស្ថា​ប័នសាខា។ លទ្ធផល​ដែល​សា​ខានិង​ទទួល​បាន​ពីការប្រ​មាណសមត្ថភាព​សាខា ក្នុងរយៈពេ​លមួយ​ថ្ងៃ​កន្ល​ងនេះ គឺជា​ផែនទីច​ង្អុល​ផ្លូវដ​ល់សា​ខាផ្ទាល់​ក្នុង​ការពិនិត្យ វិភាគស្ថានភា​ពបច្ចុប្បន្នរប​ស់ខ្លួនហើ​យកំណ​ត់រួមគ្នា​នៅអាទិ​ភាព និ​ងជំហានត្រូវអនុវត្តបន្ត ដើម្បីឈានទៅ​សម្រេចឱ្យបា​ននូវ​សូចនា​ក​រនានាដែ​លមិនទាន់​បានខ្ពស់ សម​តាមបំណង​ប្រាថ្នារបស់​សាខា អនុ​សាខា ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button