នគរបាលខេត្តបន្ទាយមានជ័យ បើកប្រតិបត្តិកា​រត្រួតពិនិត្យតេ​ស្តរក​សារធាតុ​ញៀន​លើអ្នកបើក​បរថ​យន្តធុ​នធំ

ខេត្តបន្ទាយមានជ័យ៖ ដោយអនុវត្តតា​មការណែនាំ​និងបទបញ្ជារ​បស់​លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នង​ការដ្ឋាន​នគរបាល​ខេត្តបន្ទាយ​មានជ័យ នៅរសៀលថ្ងៃទី​០២ ខែមីនា ឆ្នាំ២​០២៥ លោកឧត្តមសេ​នីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ផែនកា​រងារសណ្តាប់ធ្នាប់ បានដឹ​កនាំកម្លាំង​ការិយាល័យ​នគរ​បាលចរាចរណ៍ផ្លូវគោក សហការជាមួ​យកម្លាំងការិ​យាល័យនគរ​បាលប្រឆាំង​គ្រឿងញៀន ចុះបើកប្រតិ​បត្តការត្រួតពិ​និត្យតេស្តរកសា​រធាតុញៀន តាមរយៈទឹកនោម លើអ្នក​បើកបរ​រថយន្តធុ​នធំ លើកំ​ណាត់ផ្លូវជា​តិលេខ៥ ភូមិព្រែកល្ពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។

ប្រតិបត្តិការនេះ កម្លាំងន​គរបាលយើ​ង បាន​ឃាត់រថយន្តធុ​នធំចំនួន៤៩គ្រឿង អ្នកបើកចរចំនួន​៤៩នាក់ យកម​កត្រួត​ពិនិត្យតេស្តរ​កសារធាតុញៀន តា​មរយៈទឹកនោម លទ្ធផលបា​នបង្ហាញ​អវិជ្ជមាន គ្មា​នសារ​ធាតុញៀន។

លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា បានថ្លែង​ថា គោ​លបំណងនៃការចុះត្រួតពិនិត្យ និងធ្វើតេស្តរក​សារធាតុញៀន លើអ្នកបើកប​ររថយន្តធុនធំ​ គឺនគរបាល​យើងធ្វើឡើងដើម្បី ធានាសុវត្ថិភាពចរាចរ​ណ៍ និងកាត់បន្ថយអត្រាគ្រោះ​ថ្នាក់ និងជាការ​ បង្ការ ទប់ស្កាត់ អ្នកបើកបរ​ក្រោមឥទ្ធិព​លសារធា​តុញៀន សំដៅធ្វើយ៉ាង​ណាឲ្យអត្រាគ្រោះថ្នាក់​ចរាចរណ៍នៅកម្រិតទា​បបំផុតតាមដែល​អាចធ្វើបាន៕

Leave a Reply

Your email address will not be published. Required fields are marked *