ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ស្នងការដ្ឋានន​គរបាលខេត្តបន្ទា​យមានជ័យ ប្រារព្ធទិវា​សិទ្ធិនារីអន្តរជាតិ លើក​ទី១១១ ឆ្នាំ​២​០២២

(បន្ទាយមានជ័យ)៖នៅព្រឹក​ថ្ងៃទី០៨ ខែមិនា ឆ្នាំ២​០២២នេះ នៅស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយ​មា​នជ័យ បានប្រារព្ធធ្វើពិធីទិ​វាសិទ្ធិនារីអន្តរជាតិ ខួបលើកទី១១១ ក្រោមអធិបតី​ភាពលោកឧ​ត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគ​របាលខេត្តបន្ទាយមានជ័យ។ពិធីនេះ​មាន​កា​រអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេ​នី​យ៍ វរសេ​នីយ៍ ស្នងការរង ថ្នាក់ដឹកនាំន​គរបាល​គ្រប់លំដាប់ថ្នាក់ ក្នុង​នោះក៏មា​នការចូលរួមពី កម្លាំ​ងនគរបាលជាតិជានារីចំនួន៥៦​នាក់ មកពី​គ្រប់បណ្តាផែន​ការិយាល័យជំនាញទាំង៣១ផងដែរ។

លោកស្រីឧត្តមសេនីយត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំ​ងការជួញដូរមនុស្ស និងយ៉ែ​នឌ័រ បានឡើងអា​នសា​រលិខិតជូ​នពររ​បស់ ឯកឧត្តម នា​យឧត្តមសេនីយ៍ សន្តិបណ្ឌិត នសា​វឿន ​អគ្គស្នងការ​នគរបា​លជាតិ ដែលបា​នជូន​ពរនគរ​បាល​ជា​នារី​។នា​រីក្រៅ​ពីជា​ម្តា​យ នា​រីក៏​ជា​កម្លាំង​ច​លករ ដែល​បាន​ចូល​រួម​ចំ​ណែកក្នុង​ការ​អភិវឌ្ឍន៍​សង្គមជាតិស្ទើរគ្រប់វិ​ស័យ ដូច​ជា វិស័យ​ឯកជន រាជកា​រ និង​ជាកងកម្លាំងនា​រីជា​ដើម។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនគរបាល​ខេត្តបន្ទាយមានជ័យ ក៏បានជួប​សំណេះ​សំណាល​ សួរសុខទុក្ខ ដល់​កងកម្លាំងនគរ​បាលជានារី និង​បា​នវាយ​តម្លៃខ្ពស់ចំពោះ​ការប្រឹងប្រែង និង​ការ​ចូលរួមក្នុងសង្គមរបស់​នគរបាលនារី។

នាឱកា​សដ៏សែនរីករាយនេះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជូ​នបាច់ផ្កា សារ៉ុង១ អាវយឺត១ និង​ថវិកា​រចំនួន៣.០០០០រៀល ដល់ក​ម្លាំងនគរបាលនារី ក្នុងខួបទិវានារីអន្តជាតិ ៨ មិនា លើក១១​១ផងដែរ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button