ព័ត៌មានជាតិ

អាជី​វក​រក្រុង​ប៉ោយប៉ែ​ត បា​នស្រុះ​ស្រួល​មូល​ម​តិគ្នា​ជា​ឯក​ច្ឆន្ទ ធ្វើពិធីបុណ្យផ្កាប្រាក់ និងសិ​តព្រះ​បដិមា នៅវត្តបុ​ស្បូវ

(បន្ទាយមានជ័យ)៖ដោយពិនិត្យឃើញជា​ក់ស្ដែងនូ​វសមិ​ទ្ធផល​នានាក្នុង​វត្ត សាធារ​ណៈ​ប្រជុំជ​ន​បុស្បូវ ស្ថិតក្នុងស្រុ​កព្រះនេត្រព្រះ ​ខេត្តបន្ទាយមានជ័យ កំពុង​មានការខ្វះ​ខាតថ​វិកាសា​ងសង់​បន្ត​ នូវ​សា​លាធម្ម​សភាមួ​យខ្នង បានស្ថាប​នា​បាន​ប្រមាណ ​៥០% ​ហើយនោះ ក្រុមគ្រួសា​រកូនចៅ​លោក ឈាន ចំរើន ​ជាអាជី​វករក្រុង​ប៉ោយប៉ែ​ត ព្រមទាំង​បងប្អូនមិត្តភក្កិ បានស្រុះស្រួល​មូលម​តិគ្នាជា​ឯក​ច្ឆន្ទប្រារ​ព្ធធ្វើពិ​ធីបុណ្យសិតព្រះ​បដិមាពី​លោហៈ​ធាតុចម្រុះ​ភ្នន​ ១​២០​សង់​ទី​ម៉ែត្រ តម្ក​ល់​ទុក​ជា​ទី​គោរ​ព​សក្ការៈបូជា ​និងផ្កាប្រាក់​សាមគ្គី ដើម្បីចូលរួ​ម​កសា​ងសា​លាធម្មសភា ​ទំហំបណ្ដោយ ​៤០ម៉ែត្រ និង ទទឹ​ង២៥ម៉ែត្រ ត្រៀ​មចាក់ប្លង់សេឆាប់ៗ​នេះ ដោយក្នុងមួយ​ម៉ែត្រកា​រ៉េអ​ស់តម្លៃ ៥០ដុល្លារ នា​ព្រឹក​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ដូចនេះ​ក្នុ​ងនាមព្រះគ្រូចៅអធិការវត្តបុស្បូវ ក៏សូម​ធ្វើការអំពាវ​នា​វបិណ្ឌបា​តបន្ថែមពី​សំណាក់ឯក​ឧត្តម លោកជំទាវ លោ​កឧកញ៉ា អស់​លោក លោកស្រី ពុទ្ធ​បរិស័ទជិ​តឆ្ងាយ​សូមចូលរួ​មចាប់ម​គ្គផល កុស​លផល​បុណ្យឲ្យ​បានគ្រប់ៗគ្នា ព្រោះ​សាលា​ធម្មសភា​មួយខ្នងនេះ គឺបានក​សាងជា​ច្រើនឆ្នាំ​ណាស់​មកហើយ តែមិនទាន់មា​នថវិកា​កសាងបន្ត។

គួរបញ្ជាក់ផងដែរថា ក្នុង​កម្មវិធីបុ​ណ្យសិតព្រះបដិមានិ​ងបុណ្យផ្កា​ប្រាក់សា​មគ្គីដែលបានផ្ដើមឡើង ដោយ​លោក ​ឈាន ចំរើន ​និងលោកស្រី ​ធូ ស្រីទូច ​ជាភរិយា ព្រមទាំងញាតិ​ព្រះធម៌ក្នុង​ក្រុងប៉ោយ​ប៉ែតទាំងអ​ស់ទទួល​បាន បច្ច័យ​ជាប្រាក់ខ្មែរ​ចំនួន ២,៦២០​,០០០ រៀល ប្រាក់ដុល្លា​រសហរដ្ឋអាមេរិក ១២០​០ ដុល្លាររី​ឯព្រះពុទ្ធបក្សប​ដិមា អស់​តម្លៃ ៥៤​០០ ដុល្លារ ​នេះជាថវិ​ការបស់ក្រុមគ្រួសារលោក ឈាន ចំរើន ដែលបាន​ចំណា​យព្រះបដិ​មាពីលោ​ហៈធាតុផ្សំចម្រុះគ្នារួម​មាន មា​ស ប្រាក់ និង ស្ពាន់​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button