ព័ត៌មានជាតិ

ថ្ងៃទិវា​សិទ្ធនារីអន្តរជាតិ​ ៨មីនា សាខាកា​កបាទក្រ​ហមខេត្តកំ​ពង់ចាម ផ្តល់ផ្ទះ​មនុ​ស្សធម៌​ទី៨ ដល់​ស្រ្តី​ម៉េម៉ា​យ​ជ​រាគ្មាន​ទីពឹង នៅស្រុកកំពង់សៀម

ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន​ ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទ​ក្រហមខេត្តកំពង់ចាម និងជាអភិបាលខេត្តកំពង់ចាម អមដំណើរដោយព្រះវត្តមាន​ព្រះនាគមុនី មេគណខេ​ត្ត, ឯកឧត្តម លោកជំ​ទាវ អនុប្រធាន​ លោក លោកស្រី ប្រធាន អនុប្រធាន ណៈកម្មាធិការសាខា, ព្រះមន្រ្តី​សង្ឃនៃសា​លាគណខេត្ត អនុសាខា​ស្រុក អាជ្ញាធ​រមូលដ្ឋាន និង​មន្ត្រីពាក់ព័ន្ធ នៅ​ព្រឹកទី៨ ខែមីនា ឆ្នាំ២០២​២ និមន្ត និងអញ្ជើញប្រគល់​ផ្ទះបន្ទាបើទី៨ ដែ​លជាកម្មវិធីផ្ទះ​មនុស្សធម៌ខេត្ត ក្រោមកិច្ចស​ហការរវាងសាខា​កាកបាទក្រហមខេត្ត និងសាលាគណខេត្ត ផ្តល់ជូនលោកយាយ អ៊ាង មួយហ៊ាង ជាស្ត្រីមេ​ម៉ាយជរាគ្មានទីពឹង អាយុ ៧២ឆ្នាំ រស់នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ។

គូរបញ្ជាក់ថា លោកយាយ អ៊ាង មួយហ៊ាង ជាស្ត្រីមេម៉ាយជា​រាគ្មានទីពឹង មាន​កូនប្រុសស្រី ៣នាក់ ក្នុងនេះ ២នាក់​មានគ្រួសាររស់នៅបែកគ្នា ឯកូនប្រុស ១នាក់ទៀត អាយុ ៣៥ឆ្នាំ ​មានសតិមិនគ្រប់ រស់ក្នុងបន្ទុក ក្នុងជីវភា​ពយ៉ាប់យ៉ឺនបំផុត។ ប៉ុន្មានឆ្នាំ​មកនេះលោក​យាយបានធ្លាក់​ខ្លួនមាន​ជំងឺប្រចាំ​កាយពុំមា​នលទ្ធភា​ពរក​ទទួល​ទានបាន ក៏ដាច់ចិត្ត​លក់ដីភូមិរបស់ខ្លួន ហើយចែកប្រាក់​មួយចំនួន​ដល់​កូន ២នាក់ដែល​បែកនៅឆ្ងាយ ឯប្រាក់សេស​សល់មួយចំនួនទៀត ទុកចិ​ញ្ចឹមកូន ១នាក់ ដែល​មានសតិ​មិនគ្រប់ និងមើលជំងឺខ្លួ​នឯងផង។ អ្វីដែ​លគួរឱ្យអាណិតអាសូរបំផុតនោះគឺ ២នាក់ ម្តាយ​និងកូន ត្រូវប្រឈម​នឹងកង្វះទីជម្រក ហើ​យបង្ខំចិត្ត ដើរ​សុំស្នាក់ពំ​នា​ក់ ក្រោមផ្ទះអ្នកជិតខាង ឬតាម​វត្តអារាម​នានា។

ដោយមើលឃើញពី​ស្ថានភាពលំបាកនេះ ព្រះចៅអធិ​ការវត្តស្រក បានសម្រេចផ្តល់​ដីជា​គរុភ័ណ្ឌវត្ត ១ប្លង់ ជូន​លោ​កយាយ រស់នៅ តែមិ​នប្រគល់អោ​យជាកម្មសិទ្ធិទេ ហើយឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈ​កម្មាធិការសាខា ក៏បា​នសម្រេចផ្តល់ជូនផ្ទះ​ឈើ​ខ្ពស់ផុត​ពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤​ម×៦ម) ១ខ្នង តម្លៃប្រមា​ណ ១០,០០០,០០០ រៀល ជាថ​វិកាបដិភាគ របស់សាខា សាលាគណ អនុសាខា​ស្រុកសាលាអនុគណ ចៅអធិកា​រវត្តទូទាំងស្រុកកំពង់សៀម និងសប្បុរសជន ជូនលោក​យាយ អ៊ាង មួយហ៊ាងសម្រាប់ស្នាក់នៅតទៅ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកប្រាប់ដល់អ្នកចូលរួម និង ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវបន្ត រស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ-19″ ដោយម្នាក់ ៗ ត្រូវបង្កើនកា​រថែទាំសុខ​ភាព ការពារខ្លួនអោយ​បានជាប្រចាំ ដោ​យមិនត្រូវធ្វេសប្រហែស ឬ មើលស្រាល ជំងឺ កូវីដ-19​ នេះ បានឡើយ។

ក្នុងកាល:ទេស:នេះ ទាំងអស់គ្នា ត្រូវអនុវត្ត ​អោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ៣ការពារ និង៣កុំ និងជំរុញសាច់ញាតិ បងប្អូន កូនចៅ អោយទៅ​ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូស​មូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នាដែលជួយឱ្យសហគមន៍មានភាពសាំ និងធ្វើឱ្យ​សកម្មភាព​សេដ្ឋកិច្ច មាន ចរន្តដំណើរការល្អប្រសើរឡើងវិញ។

ដើម្បីជួយសម្រាលជីវភាពរស់នៅ សាខាបានផ្តល់សម្ភារ គ្រឿងឧបភោគ បរិភោគ ជូនគ្រួសារ លោ​ក​យាយ អ៊ាង មួយហ៊ាង សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ ,ត្រីខ ២០កំប៉ុង, ទឹកត្រី ១២​ដប , ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ ប្រអប់ , ចង្ក្រាន១, សម្ភា​រផ្ទះបាយមួយចំនួន និងថវិកា ២០០,០០០រៀល ។

ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់ទទួល ផ្ទះថ្មីនេះ ចំនួន ១២ នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ព្រមទាំងបានផ្តល់ការឧបត្ថមដ​ល់កម្លាំងមានសមត្ថកិច្ច​ដែលចូលរួម​ក្នុងពិធី​នោះផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button