ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ៖ កត្តាសុខ​សន្តិភាព ស្ថេរភា​ពនយោបាយ ​នាំមកនូវកា​រអភិវឌ្ឍឥតឈប់ឈរ ទាំង​ផ្នែកអា​ណាចក្រ​ និងពុទ្ធច​ក្រ

(ខេត្តកណ្ដាល)៖ថ្លែងក្នុងពិ​ធីបុណ្យឆ្លងព្រះ​វិហារ និ​ងបុណ្យឆ្លងស​មិទ្ធផលនានា នៅក្នុ​ងវត្តជ្រៃ​មាសសាគរ ស្ថិត​នៅភូមិវត្តថ្មី ឃុំ​ព្រែកដំប​ង ស្រុ​កមុខកំពូល ​ខេត្តកណ្ដាល នា​ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ​២០២៣ ឯកឧត្ដម គង់ ​សោភ័ណ្ឌ អ​ភិបាល នៃគណៈ​អភិបាល​ខេត្តកណ្ដាល បានមានប្រសាសន៍​ថា​ សមិទ្ធិផលនា​នាក្នុងវត្តជ្រៃមាសសាគរ ​ដែល​បានក​សាងនាឱ​កាសនេះ គឺផ្ដើមចេញពី​សទ្ធាជ្រះ​ថ្លារបស់ពុទ្ធ​បរិស័ទ​ជិតឆ្ងាយ​ទាំអស់ ដែ​លបានឧ​បត្ថម្ភជា​សំភារៈ ថវិកា ក្នុងការកសា​ងនូវសមិទ្ធិផល​ទាំង​នេះឡើង​។ ក្នុងនោះ​ឯកឧត្ដមអភិបា​លខេត្ត ក៏បានស្នើឱ្យរ​ដ្ឋ​បាលស្រុក អាជ្ញាធ​រគ្រប់លំ​ដាប់​ថ្នាក់ ក​ងកម្លាំងប្រដា​ប់អាវុធគ្រប់​ ប្រភេទ​ យកចិត្ត​ទុកដា​ក់ គិតគូ ​ប្រែក្លាយទីធ្លាវត្តអារាម ឱ្យក្លាយ​ទៅជាកន្លែងទេ​សចរណ៍ បែប​សាសានា ​និងជាទី​កន្លែងធ្វើ​វិប្បសាស​នាជាដើម។ ត្រូវយក​ចិត្តទុ​កដាក់​អនុវត្ត​គោលន​យោបាយ «ភូមិ ​ឃុំសង្កាត់​ មានសុវត្ថិភាព»​ ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបា​នល្អប្រ​សើរផងដែរ។

ជាមួយគ្នានោះដែរឯកឧត្តមក៏បានបញ្ជាក់ដែរថា កត្តាសុ​ខសន្តិភា​ព ស្ថេរភា​ពនយោបាយ នាំមកនូវ​ការអភិវឌ្ឍឥត​ឈប់​ឈរ ទាំងផ្នែក​អាណាចក្រ ​និងពុទ្ធចក្រ ។ដូច្នេះយើងទាំ​ងអស់គ្នាត្រូវរួ​មគ្នា​ប្ដេជ្ញាថែ​រក្សា​សន្តិភា​ពនេះឱ្យបានស្ថេរ និងគង់វង្សយូអង្វែងរហូតទៅ ដើម្បីឱ្យប្រទេ​សជាតិរប​ស់យើងមានការ​អភិវឌ្ឍន៍​បន្តទៀត។

ឯកឧត្ដមអភិបាលខេត្ត បញ្ជា​ក់ទៀត​ថា ក្រោមការដឹក​នាំដ៏ប៉ិនប្រសព្វ​របស់សម្តេចអគ្គ​មហាសេ​នាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ជាស្ថាបនិកមគ្គុទេសន៍ឯក ប្រតិបត្តិ​ករនយោបាយឈ្នះឈ្នះ ដោយបាន​ផ្តើមចេញ​ពីការយកអាយុ​ជីវិត សាច់ស្រស់ ឈាមស្រស់ ធ្វើជាដើ​មទុនដើម្បី ស្វែងរកសន្តិភាព និងបា​នដាក់ចេញគោលន​យោបាយស្ដារសេដ្ឋកិច្ច សង្គម ពីកំទេ​ចផេះផង់ ឈានទៅរក​ការរីកចម្រើននូវផ្នែក សេដ្ឋកិច្ច នាំម​កនូវការ​អភិវឌ្ឍឥត​ឈប់ឈរ ទាំង​អា​ណា​ចក្រ និ​ងពុទ្ធចក្រ រក្សាបា​ននូវស្ថិរភាព នយោបាយ មានសន្តិភា​ពពិតប្រាកដ ធ្វើឱ្យប្រជា​ពល​រដ្ឋរ​ស់​នៅដោយ​ភាពសុខសាន្ត​​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button