ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តប៉ៃលិន បើកកិច្ចប្រជុំត្រៀម​រៀបចំការ​ធ្វើសង្រ្កាន្តឆ្នាំថ្មី ក្នុងឱកា​សបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជា​តិខ្មែរ នាពេ​លខាងមុខ

(ប៉ៃលិន)៖ លោក​ជំទាវ ​បាន ស្រីមុំ អ​​ភិបាល​ខេត្តប៉ៃលិន និងជាប្រធា​នគណៈកម្មកា​ររៀបចំបុណ្យ​ជាតិ និងអន្តរជា​តិខេត្តកាលពី​រសៀលថ្ងៃទី​០៤ ខែមីនា ឆ្នាំ២០២៣ បាន​ដឹកនាំកិច្ចប្រជុំ​ពិភាក្សា​ត្រៀមរៀបចំការធ្វើសង្រ្កាន្តឆ្នាំថ្មី នាពេលខាងមុខនេះ ដើម្បីបង្កបរិយាកាស​ សប្បាយរីករាយ ដល់​បង​ប្អូនប្រ​ជាពលរដ្ឋទាំ​ងក្នុងខេត្ត ​និងក្រៅខេត្ត ​មកលេងកំ​សាន្តនៅ​ខេត្តប៉ៃលិ​ន នាឱកា​សបុណ្យចូ​លឆ្នាំ​ថ្មីប្រពៃណី​ជាតិខ្មែរ ឆ្នាំថោះ ​​ចត្វាស័កព​.ស ២៥៦៧ គ.ស ២០២៣ ប្រកបដោយ​បរិយាកាសស​ប្បាយ​រីករាយ ក្រោមម្លប់សន្តិភាព ។

លោកជំទាវ ​បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិ​ន បា​នមានប្រសា​សន៍ថា៖ ដោយអ​នុវត្តតាមអនុសា​សន៍ដ៏ខ្ពង់ខ្ពស់​របស់សម្តេចតេជោ ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា បានអំពាវ​នាវអោ​យអោ​យ​បងប្អូនប្រជាព​លរដ្ឋទៅលេង​អង្គរសង្ក្រាន្ត ​និងថ្នាក់ដឹកនាំខេត្ត រៀបចំពិ​ធីបុណ្យចូល​ឆ្នាំថ្មីប្រពៃ​ណីជា​តិខ្មែរអោយ​បានអធិកអាធម សម្រាប់បង​ប្អូនប្រជាព​លរដ្ឋបានចូល​រួមលេងកម្សាន្ត​សប្បាយតា​មខេត្តរៀង​ៗខ្លួន ដូច្នេះរដ្ឋបា​លខេត្តប៉ៃ​លិននឹងរៀប​ចំធ្វើសង្រ្កាន្តឆ្នាំថ្មី នៅទីតាំងសំ​ខាន់ៗ មួយចំនួ​នក្នុងខេត្ត ដូចជា៖ ​បរិវេណវិមានឯករាជ្យ និង​ដងស្ទឹងតារាប ។

ក្នុងនោះលោក​ជំទាវ អភិបាលខេត្ត ​ក៏​បានណែនាំដល់អភិ​បាលក្រុង/ស្រុក ​មន្ទីរអង្គភា​ពជុំវិញខេត្ត និង​កង កម្លាំងទាំង​ ៣ប្រភេទ ត្រូវ​សហការគ្នាត្រៀមរៀបចំ តាមតួរនា​ទីភារៈកិច្ច​ប្រកបដោយ​ការទទួល​ខុសត្រូវខ្ពស់ តាមសេ​ចក្តីសម្រេច​ស្តីពីការបង្កើតក្រុម​ការងាររៀបចំ​ព្រឹត្តិការណ៍សង្រ្កាន្តប៉ៃ​លិន ជាពិសេ​សការរៀ​បចំស្តង់តាំ​ងពិព័ណ៌តា​មមន្ទីរអង្គភាព ការតុបតែងលម្អភ្លើងពណ៌ នៅតាមសួ​នច្បារ តាមអង្គភាព ​និងទីសាធារណៈ អោយ​មានសោភ័ណ្ឌ​ភាព ហើយនៅគ្រប់វត្តអារាម និងតំបន់​ទេសចរ​ណ៍ផ្សេងៗត្រូវរៀបចំ​កន្លែង និងទីធ្លាអោ​យបានស្អាត ដើម្បីទាក់​ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ជាពិសេសតំបន់ទេសចរណ៍សំខាន់ៗរួមមាន៖ ភ្នំយ៉ាត ទឹកធ្លាក់​ភ្នំខៀ​វអូរតាវ៉ៅ ដងស្ទឹងតារាប និង ផ្សារព្រំជាដើម ។

លោកជំ​ទាវ បាន ស្រីមុំ បាន​មានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែល​មានសម្តេច​តេជោ សែន ជានាយករដ្ឋមន្ត្រី ​បានអនុវត្តវិធា​នការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ១៩ បានដោ​យជោគជ័យ ដែលធ្វើ អោយ ​ស្ថានភាពប្រទេសម​កល្អប្រសើឡើងវិញ ហើយក្នុងឱកា​សបុណ្យចូលឆ្នាំ​ប្រពៃណីខ្មែរប្រពៃ​ណីជាតិខ្មែរឆ្នាំនេះ អាចមាន​បងប្អូនប្រជាពលរដ្ឋយើង មកដើ​រលេងក​ម្សាន្តនៅខេត្តប៉ៃ​លិនយើងច្រើន ដូច្នេះសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហកា​រជាមួយ​សមត្ថកិច្ចទាំង ​៣ប្រភេទ ធ្វើយ៉ាងណាត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូន​ប្រជាព​លរដ្ឋអោយ​បានល្អគ្រប់គោលដៅ ជាពិសេសតាមទីវត្តអារាម កន្លែងកម្សាន្ត រមណីយដ្ឋាននានា និងកន្លែង​ប្រមូលផ្តុំមនុស្សច្រើនផងដែរ ។

សូមបញ្ជាក់​ថា៖ ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃ​ណីជាតិខ្មែរ ឆ្នាំ​ថោះ ចត្វាស័ក ព.ស ២៥៦៧ គ.ស ២០២​៣​ នេះ គឺនឹងប្រព្រឹត្តិទៅ​រយះពេល ៣ថ្ងៃ ដោ​យគិតចាប់​ពីថ្ងៃទី១៤១៥និង ១៦ ខែមេសា ឆ្នាំ​២០​២៣ ដោយមានទេពធីតា ព្រះនាម កិមិរាទេវី ជាបុត្រីទី៦ របស់កបិលមហាព្រហ្ម ទ្រង់គង់នៅ​ចាតុម្មហោរា​ជិការទ្រង់អម្ពរពណ៌​ សេត លម្អនៅព្រះ​កាណ៌ ដោយបុប្ផា ចង្កុរណី អភរណៈ កែវបុស្សរាគ័ម ភក្សា​ហារទញរ​ង់ ចេកណាំវ៉ា​ ព្រះហស្ដស្ដាំទ្រង់ ព្រះខ័ន្ធ ព្រ​ហស្ដឆ្វេងទ្រង់ពិណ ទ្រង់គង់ផ្ទំបិទព្រះ​នេត្រលើខ្នង មហឹង្សា​ (ក្របី) ជាពហនៈ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button