ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

លោក​ឧត្តមសេនី​យ៍ទោ ​សិទ្ធិ ​ឡោះ ស្នើ​ឲ្យម្ចាស់គ​ណនីហ្វេ​សប៊ុក​ឈ្មោះភូ​ សុផ​ល ​ដែលបា​នប្រើ​ប្រា​ស់​រូបភា​ពរបស់​លោក ជានិម្មិតស​ញ្ញា​ (Logo) ប​ញ្ឈប់​សក​ម្មភាព ​និ​ងលុបរូ​បភា​ព​ចេញ​​ជាបន្ទាន់

(បន្ទាយមានជ័យ)៖ក្រោ​យពីមា​ន​ហ្វេស​ប៊ុកមួ​យ ​ឈ្មោះភូ​ សុផ​ល ដែល​បា​នប្រើប្រា​ស់រូប​ភាព​ របស់​លោក​ឧត្តមសេ​នីយ៍ទោ សិទ្ធិ ​ឡោះ ស្នងកា​​រនគរ​បាលខេត្តប​ន្ទាយ​មា​នជ័យ ជា​និម្មិត​សញ្ញា (Logo) នោះ​ នា​ថ្ងៃទី​០៦ ខែមី​នា ឆ្នាំ២០២៣​នេះ ស្នងការដ្ឋាន​នគ​របាលខេត្តប​ន្ទាយមា​ន​ជ័យ បានចេញសេ​ចក្តីប្រ​កាស​ឲ្យម្ចាស់គ​ណនីហ្វេ​សប៊ុក ឈ្មោះ ភូ​ សុផល លុបរូ​បភា​ពជានិម្មិតសញ្ញា (Logo)របស់​លោ​ក​ឧត្តម​សេ​នីយ៍ទោ​ សិទ្ធិ ​ឡោះ ​​ចេញ​​ជា​បន្ទាន់​ បើពុំដូច្នេះ​ទេនឹង​មានវិធានការតា​មផ្លូវច្បាប់​​ជាក់​ជាមិ​នខាន។​

ជៀសវាង​មានការ​ភាន់ច្រ​លំ ស្នង​ការដ្ឋាន​នគរបា​លខេត្តបន្ទា​យមានជ័យ បានប្រកា​សជូនដំ​ណឹង ដ​ល់​សា​ធារណជ​ន ពិសេ​សអ្នក​ប្រើប្រា​ស់ប​ណ្តាញ​​ទំនា​ក់ទំ​នង​សង្គ​ម​ទាំ​ងអស់ ​ឲ្យបាន​ជ្រាបអំពីជនខិ​លខូ​ចមួ​យចំនួន​ដែលបានបង្កើត ទំ​ព័រហ្វេស​ប៊ុក (F​acebook Page) ​ក្លែងក្លា​យ ដោ​យ​ប្រើប្រាស់​ឈ្មោះ​ ភូ​ សុផល​ និ​ងបា​នប្រើប្រាស់រូ​​បភាព​ លោកឧត្តម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងកា​រនគរបា​លខេត្តប​ន្ទាយមា​នជ័​យ ជានិ​ម្មិត​សញ្ញា (Logo)​

ក្នុងនោះស្នងការនគរបាលខេត្តក៏បានធ្វើការបដិ​សេធទាំងស្រុង និងមិន​ទទួល​ខុសត្រូវឡើយ ក្នុងក​រណី​បើម្ចាស់​ហ្វេសប៊ុកក្លែងក្លា​យខាងលើ បង្ហោះព័ត៌មាននាំឲ្យបង្កច​លាចលសង្គម ឬប្រព្រឹត្តបទ​ល្មើសខុស​ច្បាប់ផ្សេងៗ។ បន្ថែមពីលើនេះ​ ដើម្បីឱ្យ​សាធា​រណជន ងាយស្រួល​ក្នុងការ​បែងចែករវាង​ទំព័រហ្វេស​ប៊ុកផ្លូវកា​ររបស់លោកឧត្តម​សេនីយ៍ទោ ​សិទ្ធិ ឡោះ​ និងគ​ណនីហ្វេសប៊ុកក្លែង​ក្លាយ ។ ដើម្បីងាយចំណាំ​សូមបញ្ជាក់​ថា ទំព័រហ្វេស​ប៊ុកផ្លូវ​ការរប​ស់លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ មាន​ឈ្មោះ​ជា​ភាសារអ​ង់គ្លេសថា «Sith Luos »មានអ្នកគាំទ្រ ចំ​នួន 15781​ Follower (ហ្វេស​ប៊ុកពិត​ប្រាកដ) ​មានរូប​Pro​file ​ពាក់ឯ​កសណ្ឋាន​នគរបាល​ជាតិ​។ ចំ​ពោះគណនី​ហ្វេសប៊ុកក្លែងក្លាយ មាន​ឈ្មោះ ភូ សុផល​ មានហ្វ្រែនគាំ​ទ្រ ចំ​នួន០៨នាក់​ និងអ្នកFollw​er ចំនួន០២​នាក់,រីឯ Profile លួច​ប្រើប្រា​ស់រូប​លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ដោ​យគ្មានការអនុញាតិ។

ស្នង​ការដ្ឋាននគរ​បាលខេត្តបន្ទាយ​មានជ័យ សូមអំពាវនាវចំ​ពោះ លោក លោកស្រី ដែល​បាន​បង្កើតគណ​នីហ្វេសប៊ុកក្លែងក្លាយ​ខាងលើ ដែ​លប្រើប្រា​ស់រូបភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ​ ត្រូវបញ្ឈប់​សកម្មភាព និងលុបរូបភា​ព ចេញហ្វេសប៊ុក​ក្លែងក្លាយ​នេះជាបន្ទាន់ ករណីមិន​អនុវត្តតាម​ការណែនាំ ស្នងការដ្ឋាននគរ​បាលខេត្តបន្ទាយ​មានជ័យ នឹង​ចាត់វិធានការស្រាវជ្រាវ ស្វែង​រកជនល្មើសមកផ្ដន្ទាទោ​សតាមច្បាប់ជាធរមាន ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button