ពិធីផ្សព្វផ្សាយកម្មវិធីសម្បទានដីធ្លីសង្គមកិច្ច ថ្នាក់មូលដ្ឋានគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED lll) ឃុំប៉ោយចារ ស្រុកភ្នំស្រុក
(បន្ទាយមានជ័យ)៖ក្រុមការងារគម្រោងថ្មីខេត្ត (LASED III/BMC)ឆ្នាំ២០២៣ បានរៀបចំពិធីផ្សព្វផ្សាយកម្មវិធីសម្បទានដីធ្លីសង្គមកិច្ច ថ្នាក់មូលដ្ឋានគម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED lll) ស្ថិតនៅតំបន់ដី(២២២២) ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃនាយកដ្ឋានលំនៅឋាន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក លី សារី អភិបាលរងខេត្ត តំណាងឲ្យឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានកាអញ្ជើញចូលរួមពីក្រុមការងារធានាគារពិភព លោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋដែលជាមុខសញ្ញាអ្នកទទួលដីប្រមាណជាង ៤៥០នាក់ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។
លោក លី សារី អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ បច្ចុប្បន្នរដ្ឋបាលខេត្តក៏បានស្នើសុំទៅថ្នាក់ជាតិកំណត់ទីតាំងដីទំហំ ៤៤០ហិកតា សម្រាប់អនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី៣(LASED lll)តាមលិខិតលេខ ៩៥៣/២១លស ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីសំណាលសុំពិនិត្យ និងកំណត់ទីតាំងដីស្ថិតក្នុងតំបន់ ២២២២ នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានស្នើទៅក្រសួងកសិកម្មគ្រប់រក្ខាប្រមាញ់ និងនេសាទ តាមលិខិតលេខ២០៨៦ដនស/អសដភ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកភាពតាម លិខិតលេខ២១២កសក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ សម្រេចកាត់ដីទំហំ ៤៤០ហុកតា ចេញពីគម្របព្រៃឈើឆ្នាំ២០០២ សម្រាប់គម្រោងសម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ។
លោក បានបញ្ជាក់ថា៖ សម្បទានដីធ្លីសង្គមកិច្ច ថ្នាក់មូលដ្ឋានគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED lll) ដែលមានការគាំទ្រថវិកាដោយធនាគារពិភពលោក និងបដិភាករបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រដោយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។
ថ្លែនៅក្នុងឱកាសនោះឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តនិងមន្ត្រីនៃមន្ទីរជុំវិញខេត្តក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះពិសេសក្នុងឆ្នាំ ២០២២កន្លងទៅនេះ ដែលបានខិតខំយកចិត្តទុកដាក់។អនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ទៅតាមជំនាញនីមួយៗរបស់ខ្លួន ដោយសម្រេចបានលទ្ធផលគោជាទីមោទនៈ។
ឯកឧត្តមបានបញ្ជាក់ថា៖ ក្នុងចំណោមខេត្តគោលដៅទាំង៥ មាន៖ខេត្តកំពង់ឆ្នាំង.ខេត្តពោធិ៍សាត់.ខេត្តបាត់ដំបង.ខេត្តប៉ៃលិន.និងខេត្តបន្ទាយមានជ័យ។ ម្យ៉ាងវិញទៀតខេត្តបន្ទាយមានជ័យ គឺជាខេត្តទី១ហើយ ដែលទទួលបានសម្បទានដីធ្លី សង្គមកិច្ច ថ្នាក់មូលដ្ឋានគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED lll)សម្រាប់ធ្វើការបែងចែកជូនបងប្អូនប្រជាពលរដ្ឋ ក្រីក្រពិតប្រាកដដែលពុំមានដីស្នាក់អាស្រ័យ ដោយធ្វើការបែងចែកដីជា២ប្រភេទ ក្នុងនោះរួមមានដីលំនៅឋានមានទំហំ៣០x៥០ និងដីកសិកម្ម១ហិកតាកន្លះ។
ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ បានបន្តបញ្ជាក់ថា៖ការសម្បទានដីធ្លីសង្គមកិច្ចនេះគឺផ្ដល់ជូនតែបងប្អូនប្រជាពលរដ្ឋ ដែលជាឃុំអតិភាពគឺឃុំប៉ោយចារ្យ ស្រុកភ្នំស្រុក។ ដូចឆ្នេះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរមូលដ្ឋានក្នុងការចុះស្រង់សតិរបស់បងប្អូន ដើម្បីទទួលបានដីក្នុងការស់នៅដោយមានលំនៅឋានពិតប្រាកដផងដែរ៕