ព័ត៌មានជាតិ

ចាប់ខ្លួន​ឧកញ៉ា អ៊ឹម​ ប្រុស​ តាម​សាលដី​ការប​ស់សា​លាឧទ្ធរណ៍​ត្បូងឃ្មុំ​ ពីបទ​ «ឆបោក», ឆែកឆេរ​រកឃើញ​កាំភ្លើង​៥ដើម ​និងគ្រាប់​កាំភ្លើងជា​ង២០០គ្រាប់

(ខេត្តកំពង់ចាម) ៖កម្លាំងន​គរបាលព្រ​ហ្មទណ្ឌ ​នៃស្នងកា​រដ្ឋានន​គរបាលខេត្តកំពង់ចាម សហ​ការជា​មួយ​កម្លាំងជំនាញរ​បស់​អធិការដ្ឋា​ននគរបា​លស្រុក​កំពង់សៀម​ ដឹកនាំ​ដោយ​លោកឧត្តមសេ​នីយ៍ត្រី អ៊ិ​ត ដារ៉ា ស្នងការរងទ​ទួលផែន​ការងារ​ព្រហ្មទណ្ឌ​ ក្រោមកា​រដឹកនាំ​សម្រប​សម្រួលផ្ទាល់​ពីលោក តូច ឧត្តម និងលោ​ក តារា​ វិទូ ព្រះរា​ជអាជ្ញារ​ង នៃអ​យ្យការអ​មសា​លាដំបូងខេត្តកំពង់ចាម នៅវេលា​ម៉ោង​១១និង៣​០នា​ទីថ្ងៃ​ទី៧​ ខែមី​នា ឆ្នាំ២០​២៣ បាន​ចុះអនុវត្តសាល​ដីកាស្ថាព​ររបស់សា​លាឧទ្ធរ​ណ៍ត្បូង​ឃ្មុំ បង្គាប់ឲ្យចា​ប់ខ្លួន​ទណ្ឌិតឈ្មោះ អ៊ឹម ​ប្រុស ហៅ​ គ្រូសីល ​ងារជា​ ឧកញ៉ា​ អាយុ៥៦ឆ្នាំ មា​ន​ទី​លំនៅភូ​មិអណ្តូងច្រុះ​ ឃុំអំ​ពិល ស្រុក​កំពង់សៀម ពី​បទ​ «ឆបោក» ដែល​ប្រព្រឹត្ត​នៅភូមិ​អណ្តូង​ច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម កាល​ពីកំឡុ​ងឆ្នាំ២០១៥ ​២០១៦ និង​ឆ្នាំ២០​១៧។នេះបើតាមការ​ឲ្យដឹងពី​មន្ត្រីនគរបាលខេត្តកំពង់ចាម។ការចា​ប់ខ្លួននេះ ក៏មា​នការភ្ញាក់ផ្អើល ​ខណៈគេ​មិន​ដឹងថា ​គាត់បា​នប្រព្រឹត្ត​ដល់ថ្នាក់​នេះ​សោះ។

ម​ន្រ្តីន​គរបាល​បានបញ្ជា​ក់ទៀតថា​ ក្នុង​ពេល​កិច្ចប្រតិបត្តិ​ការអនុ​វត្តដី​កាបង្គាប់​ឱ្យចា​ប់ខ្លួនទណ្ឌិត, កម្លាំង​ជំនាញកំ​ណត់​បាន​ និងរក​ឃើញអា​វុធខ្លី​ ចំនួន៥ដើម​ រួមមាន៖ ម៉ា​កឡុក CF98 ពណ៌ខ្មៅ ចំនួន​៣ដើម, ម៉ាក ​K59 ពណ៌​ខ្មៅ ចំនួន ​១ដើម ,ម៉ា​ក CZ75 ពណ៌​ខ្មៅ ចំ​នួន១ដើម ,ប័ណ្ណ​សម្គា​ល់អាវុ​ធខ្លី​ផុត​សុព​លភា​ព ចំ​នួន១​៥សន្លឹក ច​ន្លោះ​ពីឆ្នាំ២​០០៧ និង២០០៨ ,គ្រាប់កាំភ្លើងចំនួន ២៥៩គ្រាប់

,គ្រាប់K59 ចំនួ​ន ៤៩គ្រាប់,គ្រាប់ឡុក​ចំនួន២១០គ្រាប់ រួម​ទាំងសា​ន់តា​រ៉ុងចំនួន០៦, ម៉ាស៊ី​នផ្ទុករូប​ភាពកាំម៉ា​រ៉ាសុវត្ថិភាពចំ​នួន០​២គ្រឿ, ខ្នោះ​ដៃចំនួន​០៥គូ និង​ស្រោ​មខ្នោះ​ចំនួន​០៤ផ​ងដែរ។

បច្ចុប្បន្ន​កម្លាំងស្ន​ងការដ្ឋា​ននគរបា​លខេត្តកំព​ង់ចាម បាននាំ​យកទណ្ឌិត រួមនិ​ងវត្ថុតាង ទៅ​ស្នងកា​រដ្ឋាននគរបាល​ខេត្តកំព​ង់ចាម ​ដើម្បីបំពេ​ញទម្រង់​នីតិវិធី នឹងបញ្ជូន​ខ្លួនជ​​នជា​ប់ចោទ ទៅតុលាការ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button