ព័ត៌មានជាតិ

មន្ទីរធ​ម្មការនិង​​សាស​នាខេត្តបន្ទាយមានជ័យ រៀប​ចំ​ការប្រឡង​ចូលរៀន​ពុទ្ធិក​អនុវិទ្យាល័​យស​ម្តេចជា​ស៊ីម ឆ្នាំ​សិក្សា២០២​៣ ​២០២៤

(បន្ទាយមានជ័យ)៖​បេក្ខជ​ន​សរុប​ចំនួន ​១៣​១អង្គ​នាក់​ ចែកចេញ​ជា​៦បន្ទប់ ត្រូវ​បាន​ម​ន្ទីរ​ធម្មកា​រនិង​សា​សនា​ខេត្តបន្ទាយ​មាន​ជ័យ រៀប​ចំ​ការប្រឡង​ចូលរៀន​ពុទ្ធិក​អនុវិទ្យាល័​យស​ម្តេចជា​ស៊ីម ឆ្នាំ​សិក្សា២០២​៣ ​២០២៤ ដោយ​មា​នកា​រអញ្ជើញចូ​លរួម​ពីឯកឧត្តម​ អ៊ុំ រាត្រី អ​ភិបាល​ខេត្តប​ន្ទាយ​មានជ័យ នៅព្រឹក​ថ្ងៃទី៩ ​ខែមីនា ឆ្នាំ២​០២៣ ។

លោក បៀវ ថាន ប្រធាន​មន្ទីរធ​ម្មការនិង​​សាស​នាខេត្ត ​បានឲ្យដឹង​ថា វិញ្ញាសាប្រ​ឡងគឺមា​ន៤មុ​ខវិជ្ជា រួម​មា​ន វិញ្ញាសា​ភា​សាបា​លី វិញ្ញា​សាស​រសេ​រតាម​អាន​ វិញ្ញាសា​ពុទ្ធ​ពិន័យ ​និងវិញ្ញា​សាគណិ​ត​វិទ្យា ហើ​យការប្រឡង​ពេញមួ​យថ្ងៃ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យបានមានប្រសាសន៍ថា រាជរដ្ឋាភិ​បាលបាននិង​កំពុង​យក​ចិត្តទុកដាក់​យ៉ាងខ្លាំងក្នុង​ការជំរុញឲ្យប្រជា​ពលរដ្ឋគ្រ​ប់រូបទាំង​គ្រហ​ស្ថទាំង​បព្វ​ជិត ត្រូវទ​ទួលនូវ​ការអប់​រំប្រកបដោ​យគុណភាព​ ជា​ពិសេស​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ សម្រាប់​នីតិកា​លទី​៦ នៃរដ្ឋសភា បានដាក់​ចេញនូវ​គោលនយោ​បាយអប់រំទៀត​ទៅ​កា​រពង្រឹងគុ​ណភាពវិស័​យអប់រំពោល​គឺលើ​កកម្ព​ស់ចំណេះ​ដឹងសមត្ថភា​ព គុណ​ធម៌ សី​លធម៌​មនសិ​ការស្នេហាជាតិ និងស្មារ​តីទទួលខុ​សត្រូវផ្នែកវិ​ស័យពុទ្ធិក​សិក្សា​វិញ​ក៏ដូច​ជាវិស័​យអប់រំផងដែរ រាជរដ្ឋាភិបា​លបានដា​ក់ចេញនូវ​កម្មវិ​ធីនយោបាយ ​បន្តរការ​គោរពសេ​រីភាពខាងជំនឿ ​ការនិងសាសនា លើក​ស្ទួយ​ព្រះពុទ្ធសា​សនា ជាសាសនារ​បស់រដ្ឋ ជាពិ​សេសបន្តការពង្រឹង និងពង្រីកវិស័យពុទ្ធិកសិក្សាឲ្យមានតែបរិមាណនិងគុណភាព នៅគ្រ​ប់កម្រិត​ដោយឡែក​នៅក្នុងក្រ​បខ័ណ្ឌទូទាំង​ខេត្ត។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា ការប្រឡងពីរថ្ងៃនេះ​គឺជាការចម្រាញ់​យកតែ​សមណ​សិស្ស​ដែលមា​នសមត្ថភា​ពចំណេះដឹង ទាំងពុទ្ធ​ចក្រនិង​អាណាចក្រនិ​ងកម្រិតបឋមសិ​ក្សា ដើម្បីជំរុញឲ្យ​បានបន្តការ​សិក្សា​ជាបន្តបន្ទាប់​ទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button