សម្ពោធសាលាធម្មសភា វត្តវិសេសមុនីសត្ថាវាទ(ហៅវត្តបូព៍) ស្រុកភ្នំស្រុក
(បន្ទាយមានជ័យ)៖ ឯកឧត្ដម គោស៊ុំ សារឿត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ នាថ្ងៃសុក្រ១០ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសាលាធម្មសភាថ្មី នៅវត្តបូព៌ ស្ថិតនៅក្នុងភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុកបានបញ្ជាក់ថា សាលាធម្មសភាផ្ទះមួយខ្នង ដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ដែលមានការចូលរួមពិធីយ៉ាងខ្លាំងពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រជាពុទ្ធិបរិស័ទ បង្កើតបានជាកម្លាំងមហាសាមគ្គីពិសេសសមិទ្ធផលដ៏ធំមួយនេះ រួចរាល់ជាស្ថាពរ មានបណ្ដោយ37,22ម៉ែត្រ ទទឹងប្រវែង21,22ម៉ែត្រចំណាយថវិកាអស់ចំនួន 345 353ដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្ដម គោស៊ុំ សារឿត បានមានប្រសាសន៍ថា អ្វីដែលយើងទាំងអស់បានជួបជុំគ្នាធ្វើបុណ្យធ្វើទានរួមគ្នាឲ្យទឹកចិត្តសប្បាយរីករាយ នាឱកាសនេះដោយសារគ្រប់ទីកន្លែងទូទាំងប្រទេសស្ថិតនៅក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើអោយប្រទេសមានការរីកចម្រើនឡើងលើគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ។
ឯកឧត្ដម គោស៊ុំ សារឿត បានបន្តថា វត្តអារាម ដូចជាកន្លែងអប់រំសីលធម៌គុណធម៌ចរិយាធម៌និងជាកន្លែងរក្សាទុកនូវវប្បធម៌ប្រពៃណីទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរយើង បានបន្សល់ទុកដាក់ពិសេសទៀតទីវត្តអារាមជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សពោរពេញទៅដោយចំណេះដឹងទាំងផ្លូវលោក និងផ្លូវធម៍ នឹងអំពើអកុសលនិងធ្វើតែអំពើកុសលតែប៉ុណ្ណោះ ។ចុងបញ្ចប់នៃកម្មវិធីឯកឧត្តម លោកជំទាវ បានប្រគេនថវិកាដល់ព្រះចៅអធិការវត្តចំនួនពីរលានរៀល ប្រជាពលរដ្ឋដែលចូលរួមក្នុងម្នាក់ៗទទួលបាននូវសារុងមួយ តាជីយាយជីម្នាក់ៗ ទទួលបាននូវក្រណាត់សពីរម៉ែត្រ សិស្សានុសិស្សតូចៗ ម្នាក់ៗទទួលបានថវិកា២០០០រៀល ក្រុមយុវជនម្នាក់ៗទទួលបានថវិកាមួយម៉ឺនរៀលផងដែរ ៕