កងកម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ ចុះជួយជួសជុលរុះរើរៀបចំទុកដាក់ផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកអូរជ្រៅ
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃសៅរ៍ ១១កើត ខែចេត្រ ឆ្នាំខាក ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានចាត់តាំងកម្លាំងអន្តរាគមន៍ ដឹកនាំដោយ លោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន និងកម្លាំងចម្រុះទាំងបីប្រភេទ ដឹកនាំដោយលោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ និងបានជួយឧបត្ថម្ភទឹកសុទ្ធ និងនំបុ័ងមួយចំនួន ជូនដល់កម្លាំងយើង ចុះជួយរុះរើរៀបចំទុកដាក់ផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដែលបណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់ និងស្រាលចំនួន១៤ខ្នង ស្ថិតនៅភូមិយាយអត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងនោះដែរ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ ក៏បាននាំយកស័ង្កសីដែលជាអំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ សម្រាប់ជួយរុះរើ និងជួសជុសផ្ទះ ជូនប្រជាពលរដ្ឋប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់នេះផងដែរ។
ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានគោរពថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ និងសូមមានសុខភាពល្អបរិបូរណ៍ ទទួលជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ សូមគាំទ្រ. ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត៕