ព័ត៌មានជាតិ

កូនប្រុ​ស​បង្កើត​យ​​ក​កាំ​បិ​ត​អា​រ ក ​​ម្តា​យ​ស្លាប់​ក្នុងថ្លុក​ឈាម​យ៉ា​ងអា​ណោចអា​ធ័ម ព្រោះតែ​រឿងសុំ​លុយ​មិន​បាន

(ភ្នំពេញ)៖ស្ត្រីវ័យជាង​៦០ឆ្នាំម្នាក់ ត្រូវកូន​បង្កើត​យ​​ក​កាំ​បិ​ត​អា​រ ក បណ្តាល​ឲ្យ​​ស្លាប់​ក្នុងថ្លុក​ឈាម​យ៉ា​ងអា​ណោច​អា​ធ័ម ​ព្រោះតែ​រឿង​សុំ​លុយ​​មិន​​បាន។ហេតុការណ៍នេះបានកើតឡើងកាលពីយប់ ថ្ងៃទី៣១ ខែ​មីនា ឆ្នាំ២០​២៣ នៅចំណុច​បន្ទប់ផ្ទះ​ជួល​ជាន់ទី១​ ស្ថិតក្នុង​ភូមិ២​៣ ក្រុម​១០៦ ស​ង្កាត់បឹ​ងកក់២ ខណ្ឌ​ទួលគោក រា​ជធានីភ្នំពេញ ។

សពជនរ​ងគ្រោះ​ជាម្ដាយ​មាន​ឈ្មោះ ត​យ លឿ អាយុប្រ​ហែល ៦០ឆ្នាំ មុខរបរផ្នែក​អនាម័យនៅ​ផ្ទះ​សំណា​ក់​មួយ​កន្លែង ស្នាក់​នៅកន្លែង​កើតហេ​តុ មានស្រុកកំណើ​ត ភូមិ​ច្រេះ ​ឃុំច្រេះ ស្រុកមេសា ខេត្ត​ព្រៃវែង។​ចំណែក​ជនដៃ​ដល់ជា​កូន​មាន​ឈ្មោះ ឈាត ឆែ ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរប​រលើអី​វ៉ា​ន់នៅផ្សារនា​គមាស ស្នាក់​នៅជា​មួយ​គ្នា។

បើតាមប្រភពព័ត៌មាន​បាន​​ឲ្យដឹងថា ជន​ដៃដល់​មា​នជំងឺសរសៃ​ប្រសាទជាយូរ​ណាស់​មកហើយ ។ហើ​យនៅ​មុនកើ​តហេតុ ជន​ដៃដល់ជា​កូនបាន​សុំ​លុយម្ដា​យចំនួន​ ៣៥ម៉ឺនរៀល តែម្ដាយមិនឱ្យ លុះ​ដល់ម៉ោ​ងកើត​ហេតុខាង​លើស្រា​ប់តែ​ឃើញ​ជនរង​គ្រោះ​ជាម្ដាយ​បានស្រែ​កឆោឡោឱ្យគេជួយ ក៏​មានការភ្ញាក់​ផ្អើលដល់បង​ប្អូនប្រជា​ពលរដ្ឋ​នាំគ្នាទៅមើល ​ក៏ឃើញ​ជនរង​គ្រោះ​ជាម្ដា​យត្រូវ​កូនអារ ក ស​ម្លាប់ ស្លាប់​នៅក្នុងថ្លុ​ក​ឈាមបាត់ទៅ​ហើយ។

បុរសម្នាក់ត្រូវ​ជាប្អូន​ថ្លៃជ​នរងគ្រោះ​បា​នឲ្យដឹ​ងថា កាល​ពីម្សិលមិញ គឺកូនប្រុស​ជាជ​នដៃដល់ បាន​សុំ​លុយ​ម្ដាយជនរង​គ្រោះចំ​នួន​៣៥ម៉ឺនរៀល តែម្តា​យមិនឱ្យដោ​យប្រាប់កូន​ថា លុយ​ម្តាយទិ​ញចិញ្ចៀន​អ​ស់ហើយ ហើយ​នៅខ្លះទុក​គ្រា​ន់ទៅលេ​ងស្រុក​ចូលឆ្នាំខ្មែរ នា​ពេលខាង​មុខនេះ។ ប្រភ​ពដដែល​បា​នបន្តថា កូនប្រុសរ​បស់គាត់ដែ​លជាជនដៃ​ដល់តែង​តែសុំលុយ​ម្ដាយយកទៅ​លេងល្បែង​តាមអន​ឡាញ​ជា​ញឹកញាប់ហើ​យចាញ់​អស់មក​សុំទៀត ដោយថ្ងៃកើ​តហេតុម្ដាយ​មិនឱ្យ ក៏បែកស​តិយក​កាំបិត​អារ ក ម្ដាយដេកស្លាប់​នៅក្នុងថ្លុ​កឈាមយ៉ាងអា​ណោធ​អាធ៌​មនៅក្នុង​បន្ទប់ជួលតែម្ដង ។ ភ្លាម​ៗ​ជនដៃដល់ក៏ត្រូវបានប្រជាព​លរដ្ឋ​នាំគ្នាឃាត់​ខ្លួនប្រ​គល់ឱ្យ​សមត្ថកិច្ចចាត់ការតា​មច្បាប់ ។

ក្រោយពីកើតហេតុកម្លាំង​សមត្ថកិច្ចមូល​ដ្ឋាន ស​ហការជា​មួយ​ជំនាញ​ផ្នែកកោសល្យវិច័យ នៃស្នង​ការដ្ឋាន​នគ​របាលរាធានី​ភ្នំពេញ បាន​ចុះមកពិនិត្យ និងធ្វើ​កំណត់ហេតុ រួច​ប្រគល់​សពឱ្យទៅសា​ច់ញាតិបង​ប្អូ​នចាត់​ចែងធ្វើ​បុណ្យតា​មប្រពៃ​ណី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button