ព័ត៌មានជាតិ

ចាក់សម្លាប់ប្រពន្ធ ព្រោះតែភ្លើងប្រច័ណ្ឌ រួចរត់គេចខ្លួន ត្រូវនគរបាលស្រុកម៉ាឡៃចាប់ខ្លួន

(បន្ទាយមានជ័យ)៖ប្ដីចិត្តអប្រិយដាច់ចិត្តលើកដៃចាក់សម្លាប់ប្រពន្ធរបស់ខ្លួនព្រោះតែភ្លើងប្រច័ណ្ឌ រួចរត់គេចខ្លួន ត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃចាប់ខ្លួនបាននៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅភូមិ៩៣ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា៖ជនសង្ស័យដែលជាឃាត.ករ ចាក់សម្លាប់ប្រពន្ធរបស់ខ្លួនមានឈ្មោះ ជា សារ៉ាន់អាយុ៣៥ឆ្នាំ(កម្មករ)រស់នៅភូមិថ្មី ឃុំ.ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ រីឯប្រពន្ធជាជនរងគ្រោះមានឈ្មោះ មើយ ពឿង អាយុ៣៨ឆ្នាំ ។

លោកអធិការ បញ្ជាក់ថា៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិថ្មី ឃុំ.ស្រុកម៉ាឡៃ មានករណីឃាតកម្មចាក់សម្លាប់លើស្ត្រីរងគ្រោះខាងលើ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលជំនាញ បានចុះទៅពិនិត្យលើសាកសព និងកាំបិតសចុងស្រួចដែលឃាត.ក ចាក់ចំប្រឡោះដើមទ្រូងបណ្តាលស្លាប់ភ្លាមៗនោះ។ក្រោយពីពិនិត្យលើសាកសពរួចកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនសង្ស័យទាំងយប់ រួចបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ក្រោយត្រឡប់ពីធ្វើការនៅប្រទេសថៃ ហើយមកដល់ផ្ទៈបានឈ្លួសប្រកែកគ្នាជាមួយប្រពន្ធ ព្រោះរឿងភ្លើងប្រច័ណ្ឌទើបជ្រុលដៃចាក់សម្លាប់ហើយរត់គេចខ្លួន ត្រូវបានសមត្តកិច្ចឃាត់បាន ក្រោយសាកសួរសមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button