ពិធីបុណ្យឆ្លងមហាកុដិ និងបណ្ណាល័យ នៅវត្តមុនី ហេមវ័នតាវង ក្នុងស្រុកភ្នំស្រុក
(បន្ទាយមានជ័យ)៖ក្រោមដំបូលសន្តិភាព ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានគាំទ្រនិងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងបែបនេះក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងមហាកុដិនិងបណ្ណាល័យថ្មីមួយខ្នង ចំណាយអស់ថវិកាចំនួន ២៤៥,៨៥១ ដុល្លារសហរដ្ឋអាមេរិច ស្ថិតនៅវត្ត មុនី ហេមវ័នតាវង ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។
ជាមួយគ្នានោះដែរឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍ ថ្លែងនូវអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ ឯកឧត្តម លោកជំទាវ ប្រជាពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយ ដែលមានសន្ដានចិត្តជ្រះថ្លា លះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនចូលរួមកសាងនូវ មហាកុដិនិងបណ្ណាល័យសម្រាប់ព្រះសង្ឃគង់នឹងបានសិក្សារៀនសូត្រ និងថ្លែងអគុណចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមទៅបោះឆ្នោត និងការពារសុវត្ថិភាព ក្នុងពេលនិងក្រោយពេលបោះឆ្នោត ដើម្បីឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ កន្លងមកបានប្រព្រឹត្តទៅដោយជោគជ័យ គ្មានអំពើហិង្សា និងគាំទ្រគណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោតដល់ច្រើនលើសលប់ ស្ថិតក្រោមម្លប់សន្តិភាពសុខដុមរមនានៃ អគ្គមគ្គុទ្ទេសន៍ដ៏ឆ្នើម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំនាវាកម្ពុជា ឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមមានក្ដីសង្ឃឹម នឹងជឿជាក់ថា សកម្មភាពនិងសមិទ្ធផលទាំងអស់ដែលសំរេចបានជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនា មានទំហំធំធេងគួរឲ្យកត់សំគាល់នាពេលនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្ត ដោយមានកម្លាំងសទ្ធាជ្រះថ្លាក្នុងការចូលរួបរួមសាមគ្គីរបស់ព្រះសង្ឃ សប្បុរសជន ពុទ្ធបរិស័ទនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានបរិច្ចាគលះបង់ ទាំងពេលវេលាថវិកានិងសម្ភារៈបរិក្ខារ ដោយស្ម័គ្រចិត្តនឹងជ្រះថ្លា។ចុងបញ្ចប់នៃកម្មវិធីគណៈអធិបតី បានបំពាក់គ្រឿង ឥសិរ្សយស មេដាយ ប័ណ្ណសរសើរដល់សប្បុរសជន នឹងបានធ្វើការចែកជូនចាស់ជរា ១០១នាក់ម្នាក់ៗ ឃិត១ ថវិកា ១ចំនួន ប្រជាពលរដ្ឋចូលរួម ២០០ នាក់ម្នាក់ៗ សារុង ១ ព្រមទាំងបានផ្ដល់នូវថវិកាដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្រុមយុវជនប្រជាការពារនៅថវិកាមួយចំនួនផងដែរ៕